Wednesday, February 26, 2020

ជំងឺចុះខ្សោយបាតភ្នែករបស់មនុស្សជរា

ជំងឺចុះខ្សោយបាតភ្នែករបស់មនុស្សជរា
Age-related Macular Degeneration : AMD
អ្នកដែលមានអាយុលើសពី ៤០ ឆ្នាំគួរទៅត្រួតពិនិត្យយ៉ាងទៀងទាត់ យ៉ាងហោចណាស់ ១ ឆ្នាំម្តង ពីព្រោះថាអ្នកដែលមានវ័យចំណាស់ទោះជាគ្មានជំងឺប្រចាំខ្លួនណាមួយក៏ដោយ ក៏មានឱកាសកើតជំងឺ ចុះខ្សោយបាតភ្នែករបស់មនុស្សជរាបានដែរ ។
ជំងឺខ្សោយឬស្វិតស្រទាប់បាតភ្នែក គឺជាជំងឺដែលកើតចេញពីភាពខុសប្រក្រតីនៅបរិវេណចំណុច
កណ្តា​លការទទួលរូបភាពនៃបាតភ្នែក បណ្តាលឱ្យបាត់បង់គំហើញត្រង់រូបភាព
កណ្តាល ដោយរូបភាពខាងៗនៅអាចមើលឃើញ ជួបប្រទះច្រើនចំពោះមនុស្សដែលមានអាយុលើស
ពី ៦៥ ឆ្នាំ ។ ជំងឺនេះគឺជាជំងឺដែលមិនអាចព្យាបាលឱ្យជាសះស្បើយបាន បណ្តាលឱ្យគំហើញបាត់បង់បន្តិចម្តងៗ អាចធ្វើឱ្យភ្នែកខ្វាក់បានយ៉ាងលឿនក្នុងកំឡុងពេល ២ ឆ្នាំ ។ ប្រសិនបើមិនបានព្យាបាល ហើយបើឃើញថាជំងឺនេះកើតឡើងនៅក្នុងភ្នែកខាងណាមួយហើយ នឹងមានឱកាសប្រឈមខ្ពស់ជាង ៤០ % ដែលនឹងកើតឡើងចំពោះភ្នែកម្ខាងទៀត ក្នុងកំឡុងពេល ៥ ឆ្នាំ ក្រោយពីធ្លាប់កើតក្នុងភ្នែកម្ខាងដំបូងហើយនោះ ។
មូលហេតុនៃជំងឺខ្សោយបាតភ្នែក
កត្តាប្រឈមនៃការកើតជំងឺខ្សោយបាតភ្នែក មានដូចខាងក្រោម ៖
. អាយុ ជួបប្រទះអ្នកដែលមានអាយុច្រើនជាង ៥០ ឆ្នាំឡើងទៅ
. តំណពួជ អ្នកដែលមានប្រវត្តិក្រុមគ្រូសារកើតជំងឺនេះ គួរពិនិត្យបាតភ្នែក ១ ឆ្នាំម្តង ។
. ជនជាតិ និងភេទ ជួបប្រទះជំងឺនេះច្រើនបំផុតចំពោះមនុស្សនៅទ្វីប អឺរ៉ុប អាមេរិក និងភេទស្រីដែលមានអាយុលើសពី ៦០ ឆ្នាំ ។
. អ្នកដែលជក់បារីមានឱកាស់កើតជំងឺនេះ ៤ ដងបើប្រៀបធៀបជាមួយអ្នកអត់ជក់បារី ។
. អ្នកដែលមានបញ្ហាលើសសម្ពាធឈាម ទទួលទានថ្នាំបញ្ចុះសម្ពាធឈាមនិងមានជាតិខ្លាញ់អាក្រក់ក្នុងឈាមខ្ពស់ កម្រិតជាតិ carotenoid ក្នុងឈាមទាប នឹងប្រឈមខ្ពស់ទៅនឹងការកើតជំងឺខ្សោយបាតភ្នែកប្រភេទ Wet AMD
. ស្ត្រីដែលអស់រដូវ ស្រ្តីដែលចូលក្នុងវ័យអស់រដូវហើយមិនបានទទួលទានថ្នាំអ័រម៉ូន Estrogen ច្រើនតែប្រឈមខ្ពស់ទៅនឹងការកើតជំងឺនេះ ។
  ប្រភេទនៃជំងឺខ្សោយបាតភ្នែក
. ប្រភេទស្ងួ( Dry AMD)
        ជំងឺប្រភេទនេះជួបប្រទះច្រើនបំផុត កើតចេញពីការខ្សោយនិងស្វិតនៃបាតភ្នែកដែលទទួលរូបភាពនៃបាតភ្នែក (Macular) ដោយមានការខ្សោយទៅតាមអាយុ រោគសញ្ញាចាប់ផ្តើមនៃជំងឺខ្សោយបាតភ្នែកប្រភេទស្ងួតគឺ គឺមើលឃើញស្រពិល ធ្វើឱ្យមើលមុខមនុស្សមិនច្បាស់ បណ្តាលឱ្យមុខអ្នកផ្សេងមិនបាន ឬត្រូវប្រើពន្លឺច្រើនជាងមុនក្នុងការធ្វើសកម្មភាពអ្វីផ្សេងៗ ឬអ្នកជំងឺខ្លះចាប់ផ្តើមដោយមានភ្នែកស្រវាំង
តិចតួច ប៉ុន្តែពេលយូរទៅ សមត្ថភាពគំហើញនឹងបាត់បង់បន្តិចម្តងៗ និងវិវត្តទៅយ៉ាងយឺតៗ ។
. ប្រភេទ Wet AMD
        ប្រភេទនេះជួបប្រទះប្រហែលជា ១០ % - ១៥ % នៃជំងឺខ្សោយបាតភ្នែកទាំងអស់ ប៉ុន្តែបាត់បង់គំហើយយ៉ាងរហ័ស និងជាមូលហេតុចម្បងនៃភ្នែកខ្វាក់សម្រាប់អ្នកដែលមានបញ្ហាខ្សោយបាតភ្នែក កើតឡើងដោយសារតែមានការដុះសរសៃឈាមថ្មីក្រោមបាតភ្នែក បណ្តាលឱ្យឈាមនិងវត្ថុធាតុរាវខាងក្នុងជ្រាបចេញមក បង្កឱ្យចំណុចកណ្តាលដែលទទួលរូបភាពហើម អ្នកជំងឺចាប់ផ្តើមមើលឃើញរូបភាពវៀច ហើយនៅពេលដែលកោសិកាប្រសាទងាប់ អ្នកជំងឺនឹងបាត់បង់គំហើញនៅទីបំផុត ។ រោគសញ្ញាចាប់ផ្តើមនៃជំងឺខ្សោយបាតភ្នែកប្រភេទនេះ​គឺ ចាប់ផ្តើមមើលឃើញរូបភាពវៀច មើលពណ៌សាបជាងធម្មតា ហើយឃើញមានស្រមោលខ្មៅនៅត្រង់កណ្តាលរូបភាព ។
        អ្នកជំងឺដែលត្រួតពិនិត្យឃើញថាមានលក្ខណៈយ៉ាងណាមួយនៃជំងឺខ្សោយបាតភ្នែក អាចសង្កេតឃើញភាពខុសប្រក្រតីដោយខ្លួនឯង ដោយការប្រើបន្ទះសាកល្បង Amsler Grid ដោយមិនចាំបាច់ដោះវ៉ែនតា ឬ contact lens ចេញនោះទេ ដោយគ្រាន់តែយកផែនសាកល្បងដែលមានពន្លឺគ្រប់គ្រាន់ក្នុងកម្រិតមើលបាន ឈរឃ្លាតឆ្ងាយពីផែនរូបភាពប្រហែលជា ១៤ ធ្នាប់ ប្រើដៃបិទភ្នែកម្ខាងហើយមើលទៅចំណុចពណ៌ខ្មៅនៅត្រង់កណ្តាលផែនសាកល្បងដោយភ្នែកម្ខាងទៀត
ដែលបើក ធ្វើដូចគ្នានេះដែរជាមួយភ្នែកម្តងទៀត ។ ប្រសិនបើមើលឃើញក្រឡាបន្ទាត់លើផែនសាកល្បង មានលក្ខណៈជារលក ក្រងិចក្រងុក ដាច់ចេញពីគ្នា ស្រវាំង ឬកន្លែងខ្លះដាច់បាត់ពីចំណុចដែលឃើញ គួរប្រញាប់ទៅជួបពេទ្យក្នុងកំឡុងពេល ១ សប្តាហ៍ ។ គ្រូពេទ្យនឹងពិនិត្យដោយប្រើឧបករណ៍ Slit Lamp Biomicro scope និងត្រួតពិសេសដោយការចាក់ពណ៌ដើម្បីថតមើលបាតភ្នែក ឬចូលគ្រឿងម៉ាស៊ីនត្រួតវិនិច្ឆ័យរូបភាពបាតភ្នែក ដើម្បីមើលលក្ខណៈនិងភាពខុសប្រក្រតីដែលកើតឡើង ។
វិធីការពារ
. គួរពាក់វ៉ែនតាការពារកំដៅថ្ងៃ និងពាក់មួកសើមៗពេលចេញទៅប៉ះកំដៅថ្ងៃ ។
. គួរទទួលទានបន្លែនិងផ្លែឈើ ជាពិសេសបន្លែស្លឹងពណ៌បៃតងដែលមានសារធាតុ Lutein ច្រើន ដូចជា ខាត់ណា ស្ពៃខ្មៅ ផ្កាខាត់ណា ជាដើម ។
. ឈប់ជក់បារី
. ជៀសវាងការទទួលទានគ្រឿងស្រវឹង
. ជៀសវាងការទទួលទានអាហារប្រភេទសាច់សត្វដែលមានខ្លាញ់និងខ្លាញ់កូឡេស្តេរ៉ុល ។

វិធីការព្យាបាល
        បច្ចុប្បន្ននៅមិនមានវិធីព្យាបាលជំងឺខ្សោយបាតភ្នែកប្រភេទ Dry AMD ឱ្យជាសះស្បើយនោះទេ គ្រាន់តែអាចពន្យាការកើតជំងឺនេះតែប៉ុណ្ណោះ​ គឺត្រូវត្រួតពិនិត្យសុខភាពភ្នែកជាប្រចាំ រួមទាំងគ្រប់គ្រងកត្តាប្រឈមដែលបង្កឱ្យកើតការខ្សោយនៃការទទួលរូបភាពនៃបាតភ្នែក ។ ចំណែកឯការព្យាបាលជំងឺខ្សោយបាតភ្នែកប្រភេទ Wet AMD ធ្វើបានដោយវិធីដូចខាងក្រោមគឺ ៖
. ការបាញ់កាំរស្មីឡាស៊ែរ៍ធ្វើឱ្យមានកំដៅនៅលើបាតភ្នែក (Laser Photocoagulation)
          ដើម្បីពន្យាឬបន្ថយសរសៃឈាមខុសប្រក្រតីដែលដុះចេញក្រោមបាតភ្នែកបាន ចំណែកឯបាតភ្នែកដែលត្រូវពន្លឺឡាស៊ែរ៍ប្រភេទនេះនឹងត្រូវកំដៅបំផ្លាញទៅដែរ បង្កឱ្យមានចំណុចខ្មៅយ៉ាងអចិន្ត្រៃយ៍ គំហើញនឹងចុះខ្សោយបន្ទាប់ពីការព្យាបាល ហើយការព្យាបាលវិធីនេះប្រើបានជាមួយអ្នកជំងឺដែលមានភាពខុសប្រក្រតីនៃជំងឺដែលនៅរាងឆ្ងាយ
ពីចំណុចកណ្តាលបាតភ្នែក ។ 
 
. ការបាញ់កាំរស្មីឡាស៊ែរ៍ដែលមិនបង្កឱ្យមានកំដៅពេលក្រោយ រួមជាមួយនឹងការប្រើថ្នាំចូលសរសៃឈាម Photodynamic Therapy (PDT)
          ដោយចាក់ថ្នាំចូលសរសៃឈាមតាមចរន្តឈាម ហើយចាប់ជាមួយនឹងឡាស៊ែរ៍ដែលមានការបំបែកខ្លួននៅនឹងជញ្ជាំងសរសៃឈាមដែលខុសប្រក្រតីក្រោម
បាតភ្នែក ។ បន្ទាប់ពីនោះទើបបាញ់កាំរស្មីទៅជួយជំរុញឱ្យថ្នាំទៅបំផ្លាញសរសៃឈាមដែលខុសប្រក្រតី ដោយមិនមានផលប៉ះពាល់ជាមួយនឹងបាតភ្នែកត្រង់បរិវេណនោះ ។ អ្នកជំងឺអាចមើលឃើញដូចមុនបាញ់កាំរស្មីឡាស៊ែរ៍ ចំពោះអ្នកដែលមានរោគសញ្ញាមិនខ្លាំង គំហើញដែលថយចុះមុនការព្យាបាលអាចត្រលប់មកវិញប្រហាក់ប្រហែលទៅនឹងប្រក្រតីបាន ។
. ការចាក់ថ្នាំប្រភេទ Anti-Vascular Endothelial Growth Factor (Anti-VEGF) ចូលទៅក្នុងចាហួយភ្នែកដើម្បីធ្វើសរសៃឈាមដែលដុះថ្មីស្វិតទៅវិញ ត្រូវចាក់យ៉ាងហោចណាស់ ៣ ដង រាល់ ១ខែម្តង ហើយអាចត្រូវចាក់រាល់ ២ - ៣ ខែក្នុងរយៈពេលបន្ទាប់មក ។
. ការវះកាត់ ធ្វើក្នុងករណីដែលមានឈាមចេញក្រោមចំណុចកណ្តាលទទួលភាព ដោយការចាក់ថ្នាំចូលទៅដើម្បីធ្វើឱ្យឈាមដែលរឹងរលាយទៅវិញ និងចាក់បញ្ចូលហ្គាសចូលទៅដេញឈាមឱ្យចេញពីចំណុចកណ្តាលទទួលរូបភាព ។

សូមអរគុណពត៌មានពីមន្ទីរពេទ្យចក្សុរត្តនិន ទីក្រុងបាងកក

ជម្ងឺសរសៃឈាមខួរក្បាល

ជម្ងឺសរសៃឈាមខួរក្បាល

     
តាមលទ្ធផលរបាយការណ៍ការសិក្សាស្រាវជ្រាវអំពី ជម្ងឺនិងរបូសនៃប្រជាជនថៃ .ស​. ២៥៤៧ បានឃើញថា​ ជម្ងឺសរសៃឈាមខួរក្បាល 
ជាមូលហេតុ​ចំបង នៃ​ការ​កញ្ឆក់​ យក​ជីវិតរបស់ស្ត្រីថៃ ហើយគិតជា ១៥ % នៃការ បាត់បង់ជីវិត​ ​​។ ចំពោះបុរស ឃើញថាជាលំដាប់ ទីពីរបន្ទាប់ពីជម្ងឺអេដស៍ ហើយគិតជា ១០ % នៃការបាត់បង់ជីវិត ។ ក្រៅពីនេះ វាអាចបណ្តាលអោយ មានពិការភាព ដែលមានផលប៉ះពាល់ដល់ការងារ និងការថែទាំខ្លួនឯងជាលំដាប់ទី ២ ចំពោះស្រ្តី និងលំដាប់ទី ៣ ចំពោះបុរស ។ 

  ឧបត្តិហេតុនៃការកើតជម្ងឺសរសៃឈាមខួរក្បាល ចំពោះប្រជាជនថៃ ២៥០ នាក់  ក្នុងចំណោម
ប្រជាជន ១០០,០០០ នាក់ ដែលគណនាបានថា អាចមានប្រជាជនថៃ កើតជម្ងឺសរសៃឈាម
ខួរក្បាល ក្នុងមួយឆ្នាំ​ ១៥០,០០០ នាក់ ឬ កើតជម្ងឺនេះម្នាក់ ក្នុង ៤ នាទី ហើយបាត់បង់ជីវិត
ម្នាក់ក្នុង ១០ នាទី ។





សូមអរគុណពត៌មានពី

វេជ្ជបណ្ឌិត សុរ័តន៍ ប៊ុនយៈការៈគុន
វេជ្ជបណ្ឌិត សម្បត្តិ មុងទ្វីភង្សា

មន្ទីរពេទ្យផ្យាថៃ 1 & 2
 

មូលហេតុ នៃជម្ងឺសរសៃឈាមខួរក្បាល

មូលហេតុ នៃជម្ងឺសរសៃឈាមខួរក្បាល

ជម្ងឺ សរសៃឈាមខួរក្បាល ឬ ស្ត្រូក Stroke  ជាជម្ងឺ ដែលបណ្តាលមកពីសរសៃ

ឈាមទៅចិញ្ចឹមខួរក្បាល​ខុសប្រក្រតី ដែលភាពខុសប្រក្រតីនេះមានពីរប្រភេទ​ 

គឺ ការស្ទះសរសៃឈាម និងការធ្លាយសរសៃឈាមដែលធ្វើអោយមុខងារខួរក្បាល

ឈប់ធ្វើការភ្លាមៗ មកពីខួរក្បាលមិនមានឈាមមកចិញ្ចឹម ឬមានឈាម​ចេញ​

នៅសាច់ខួរក្បាល ។

        ៧០ % នៃជម្ងឺសរសៃឈាមខួរក្បាល បណ្តាលមកពីឈាម

ទៅចិញ្ចឹមខួរក្បាលមិនគ្រប់គ្រាន់ ហើយបណ្តាលមកពីកត្តាសំខាន់ ៣ ប្រការ គឺ 

        ១. ការស្ទះសរសៃឈាមកើតមកពីការខូច ឬសរសៃឈាមឡើងរឹង ។​

        ២. កំណកឈាមពីបេះដូង ​ឬកករឈាមពីជញ្ជាំងសរសៃឈាមក្រហម

នៅកផ្នែកខាងមុខ ​ចូលទៅកក ស្ទះសរសៃឈាមក្នុងខួរក្បាល ។ 

        ៣.​​ សម្ពាធឈាមចុះខ្លាំង រហូតទៅចិញ្ចឹមខួរក្បាលមិនគ្រប់គ្រាន់ ។

        ៣០​ % ទៀត បណ្តាលមកពីធ្លាយសរសៃឈាមក្នុងខួរក្បាល មាន ២ ប្រភេទ គឺ
 
        ១. ដុំឈាមកកនៅក្នុខួរក្បាល (Intracerebral Hermorrage ICH )

        . ហូរឈាមក្នុងស្រោមខួរក្បាល (Subaarachnoid hermorrhage  SAH)






សូមអរគុណប្រភពពី

វេជ្ជបណ្ឌិត សុរ័តន៍ ប៊ុនយៈការៈគុន
វេជ្ជបណ្ឌិត សម្បត្តិ មុងទ្វីភង្សា

មន្ទីរពេទ្យផ្យាថៃ 1 & 2


ការខូច ឬសរសៃឈាមឡើងរឹង


ការខូច ឬសរសៃឈាមឡើងរឹង


គឺជាមូលហេតុនៃការស្ទះសរសៃឈាមដែលជួប ប្រទះជាញឹកញាប់បំផុត​ បណ្តាលមកពីអ្នកជម្ងឺមាន កត្តាហានិភ័យដូចជា អាយុច្រើន សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម ពិសាបារី ឬខ្លាញ់ក្នុងឈាមខ្ពស់​ អ្នកជម្ងឺ ខ្លះអាចមានកត្តាហានិភ័យតែមួយឬច្រើនរួមគ្នានៅក្នុង​មនុស្សម្នាក់ក៏មាន ។
          សរសៃឈាមរបស់អ្នកជម្ងឺទាំងនេះ​ ចាប់ផ្តើមឡើង រឹងបន្តិចម្តង ៗ ហើយតូចចង្អៀតរឿយៗ ដែលបណ្តាល មកពី ខ្លាញ់ Fibrin និងកាល់ស្យូម មកប្រមូលផ្តុំ នៅនិងផ្ទៃសរសៃឈាម​ ដែលគេហៅថា Plaque នៅពេលដែល plaque មានទំហំធំឡើងៗ រហូតដល់ប្រហោងក្នុងសរសៃឈាមកាន់តែចង្អៀត បានបង្កើតអោយសរសៃឈាមស្ទះ ហើយបណ្តាលអោយខ្វះឈាមទៅចិញ្ចឹមខួរក្បាល ។ មុខងារខួរក្បាលឈប់ដំណើរការ ​ហើយកើតរោគសញ្ញា នៃជម្ងឺសរសៃឈាមខួរក្បាលនេះឡើង ។






សូមអរគុណប្រភពពី
វេជ្ជបណ្ឌិត សុរ័តន៍
ប៊ុនយៈការៈគុន
វេជ្ជបណ្ឌិត សម្បត្តិ មុងទ្វីភង្សា
មន្ទីរពេទ្យផ្យាថៃ 1
& 2

កំណកឈាមពីបេះដូង ឬកករឈាមពី ជញ្ជាំងសរសៃឈាមក្រហម ចូលទៅស្ទះសរសៃឈាមក្នុងខួរក្បាល

កំណកឈាមពីបេះដូង ឬកករឈាមពី
ជញ្ជាំងសរសៃឈាមក្រហម
ចូលទៅស្ទះសរសៃឈាមក្នុងខួរក្បាល






   មូលហេតុដែលកំណកឈាមពីបេះដូង ចូលទៅក្នុងខួរក្បាល​ច្រើនតែកើតមាន
ចំពោះមនុស្ស ​ដែលចង្វាក់បេះដូងដើរមិនទៀងទាត់  ថតខាងលើនៃបេះដូង
កន្ត្រាក់លឿន (atrival fibrillation AF) ចង្វាក់បេះដូងដែលលោតមិនព្រមគ្នាទាំង
ថត បណ្តាលឳ្យ​មានឈាមនៅនឹងក្នុងបេះដូង ហើយបង្កើតបានជាដុំឈាមតូចខ្លះ
ធំខ្លះ។ ក្នុងថ្ងៃដែលមានរោគសញ្ញា វាបណ្តាលមកពី កំណកឈាម ចូលទៅបេះដូង
ថតឆ្វេងខាងក្រោម ហើយចេញទៅដល់សរសៃឈាមក្រហមធំហើយចូលទៅដល់
ក្នុងខួរក្បាល  កើតចេញជាការស្ទះសរសៃឈាមដែលមានទំហំតូចជាងឈាម ធ្វើអោយខួរក្បាលខ្វះឈាម ។​

ក្រៅពីនេះ កករឈាមដែលនៅតាមជាលិកានៃ plaque តាមជញ្ជាំង
សរសៃឈាមធំនៅក អាច​​ចូលទៅដក់ក្នុងសរសៃឈាមខួរក្បាល ដោយសារ
ល្បឿននៃលំហូរឈាមដែលហូរលឿនជាង
ធម្មតា​បរិវេណស្ទះសរសៃឈាម
ក៏អាចបណ្តាលឳ្យ​កើតការស្ទះសរសៃឈាមខួរបានដូចគ្នា ។






សូមអរគុណប្រភពពី
វេជ្ជបណ្ឌិត សុរ័តន៍
ប៊ុនយៈការៈគុន
វេជ្ជបណ្ឌិត សម្បត្តិ មុងទ្វីភង្សា
មន្ទីរពេទ្យផ្យាថៃ 1
& 2


សម្ពាធឈាមទាប ធ្វើឱ្យ​​ឈាម ទៅចិញ្ចឹមបេះដូងមិនគ្រប់គ្រាន់

សម្ពាធឈាមទាប ធ្វើឱ្យ​​ឈាម
ទៅចិញ្ចឹមបេះដូងមិនគ្រប់គ្រាន់
 
ជាមូលហេតុដែលជួបប្រទះតិចជាង ១​ %​ ក្នុងចំណោម​អ្នកជម្ងឺសរសៃឈាម​ខួរ
ក្បាល​ទាំងអស់ ។

មូលហេតុនៃសម្ពាធឈាមចុះទាប រួមមាន ៖ 

        .​ ការគាំងបេះដូង បណ្តាលមកពីការខ្វះឈាមទៅ ចិញ្ចឹម ឬដែលគេហៅថា           Heart attack  កាលណាធ្វើ ចលនាបេះដូងបានសម្រេច បន្ទាប់ពីបេះដូងឈប់
ដើរអស់រយៈពេលយូរ ធ្វើឳ្យ​ខួរក្បាលខ្វះឈាមទៅផ្គត់ផ្គង់ ។ នៅពេលដែល បេះដូងដើរបានវិញ ប៉ុន្តែខួរក្បាលខ្វះឈាមយូរពេក ក៏មិនអាចត្រឡប់មកដំណើរ
ការជាថ្មីវិញបានឡើយ ។
     .​​ សម្ពាធឈាមចុះទាបយ៉ាងខ្លាំង ចំពោះអ្នកជម្ងឺ ដែលឆ្លងមេរោគចូល
សរសៃឈាមដែលហៅថា ភាវៈគាំង (Shock)
        . ការទទួលទានថ្នាំ​បញ្ចុះ​សម្ពាធ​ឈាមលើសចំណុះ បណ្តាលឳ្យ​សម្ពាធឈាម
ទាប រហូតមិនអាចផ្គត់ផ្គង់ខួរក្បាលបានគ្រប់គ្រាន់ ។
        .​ សម្ពាធឈាមទាបបណ្តាលមកពីការផ្លាស់ប្តូរឥរិយាបថ ពីឥរិយាបថដេក ឬអង្គុយជាឥរិយាបថឈររហ័សពេកច្រើនតែជួបប្រទះចំពោះមនុស្សចាស់ដែល
ទទួលទានថ្នាំ បញ្ចុះឈាម ឬអ្នកជម្ងឺដែលកើតរោគទឹកនោមផ្អែមអស់រយៈពេលយូរ ហើយមានការខូចប្រាសាទខាងចុងផងដែរ ។




សូមអរគុណប្រភពពី
វេជ្ជបណ្ឌិត សុរ័តន៍
ប៊ុនយៈការៈគុន
វេជ្ជបណ្ឌិត សម្បត្តិ មុងទ្វីភង្សា
មន្ទីរពេទ្យផ្យាថៃ 1
& 2

រោគសញ្ញាសំរាប់ស្រ្តីមានផ្ទៃពោះ

រោគសញ្ញាសំរាប់ស្រ្តីមានផ្ទៃពោះ

ស្ត្រីជាម្តាយគ្រប់រូបគួរតែយកចិត្តទុកដាក់ថែទាំរាងកាយកំឡុងពេលមានផ្ទៃពោះដើម្បីធានាសុវត្ថិភាពរបស់ទារក

នៅពេលដែលមានផ្ទៃពោះជាការល្អបំផុត អ្នកគួរទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការថែទាំមុនសម្រាលកូន អ្នកនឹងចាប់ផ្តើមយកចិត្តទុកដាក់អោយបានដិតដល់ទៅនឹងរាងកាយ
របស់អ្នកដើម្បីជៀសវាងបញ្ហាដែលអាចកើតមានឡើង ិតប្រាកដណាស់ អ្នកគួរយល់
ដឹងអំពីរោគសញ្ញានីមួយៗដែលអាចកើតឡើង។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង អ្នកគួរទទួលបានការព្យាបាលជាបន្ទាន់ បញ្ហាទាំងនេះមានដូចជា៖
 
១. ហូរឈាម បន្តិចបន្តិចនៅពេលមានផ្ទៃពោះដំបូងគឺជារោគសញ្ញាធម្មតាដែលបង្ហាញ
ថា
​ ​ អំប្រ៊ីយ៉ុងកំពុងបង្កើតនៅក្នុងស្បូន ប៉ុន្តែប្រសិនបើអ្នកហូរឈាមខ្លាំង ឈឺពោះធ្ងន់
ធ្ងរ
និងការឈឺចាប់នោះ វាអាចជារោគសញ្ញានៃការមានគភ៌ក្រៅស្បូន ការមានគភ៌ក្រៅ
ស្បូន គឺនៅពេលដែលមេជីវិតញីកកំណើតនៅកន្លែងផ្សេងទៀតក្រៅពីស្បូន។ ដូច្នេះ
វាគម្រាម​គំហែង​ដល់​អាយុជីវិត​របស់ម្តាយ​បាន​ ។ បញ្ហាផ្សេងទៀតដែលអាចសង្កេ
ឃើញក្រៅពីការហូរឈាមធ្ងន់ធ្ងរ គឺ ការរលូតកូន ការហូរឈាមណាមួយដែលកើត
ឡើងនៅក្នុងកំឡុងពេលមានផ្ទៃពោះ តម្រូវឱ្យមានការពិចារណានិងការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតដែលមានឯកទេសពិតប្រាកដ

២. ការចង្អោរនិងក្អួតធ្ងន់ធ្ងរ   ការចង្អោរមួយចំនួនកំឡុងពេលមានផ្ទៃពោះគឺជា រោគ
សញ្ញាធម្មតាលើកលែងតែវាកើតឡើងរហូតដល់អ្នកមិនអាចបរិភោគឬទទួលទានអ្វីបានឡើយ។  អ្នកត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីជៀសវាងការខ្សោះជាតិទឹកដែលជា
ហេតុធ្វើអោយប៉ះពាល់ដល់ទារករបស់អ្នកបាន

៣. ចលនារបស់ទារកអាចចុះខ្សោយ ពុំមានចលនាសោះ  ទារកចាប់ផ្តើមធ្វើ
ចលនាក្នុងចន្លោះពី 17 ទៅ 18 សប្តាហ៍ ចលនា ស្នូរទះ កាន់តែខ្លាំងឡើងៗ
នៅពេលយប់ ​​​   វាគឺជាការលំបាកណាស់ក្នុងការប្រាប់ថាតើទារករបស់អ្នកមាន
ចលនាតិច ឬច្រើន ។ ជាទូទៅវាអាស្រ័យទៅលើម្តាយជាអ្នកកំណត់ចលនារបស់
ទារក ប្រសិនបើលឺស្នូរទះដប់ដង ក្នុងកំឡុងពេលពីរម៉ោងអ្នកគួរទៅជូបពេទ្យជំនាញ
ជាបន្ទាន់
 
៤.ការមានជម្ងឺផ្សេងៗ នៅដើមត្រីមាសទីបី   ប្រសិនបើអ្នកមានផ្ទៃពោះនៅក្នុងត្រីមាសទីបីហើយមានជម្ងឺផ្សេងៗ ដែលបង្កអោយមានអាំងតង់ស៊ីតេកើនឡើង នេះវាអាចជាសញ្ញានៃការកើតកូនមិនគ្រប់ខែ

៥. ការឈឺក្បាលជាប់ធ្ងន់ធ្ងរឈឺពោះស្រវាំងភ្នែក និងហើមក្នុងអំឡុងពេលត្រីមាស 
ទីបី  រោគសញ្ញាទាំងអស់នេះ អាចបញ្ជាក់ថាអ្នកអាចមានសម្ពាធឈាមឡើងខ្ពស់ ​ 
វាជាផលវិបាកនៃការមានផ្ទៃពោះ ដោយសម្ពាធឈាមខ្ពស់និងប្រូតេអ៊ីនច្រើននៅក្នុងទឹកនោមជាធម្មតាវាកើតឡើង​ ​ប្រហែល 20 សប្តាហ៍នៃការមានផ្ទៃពោះ ។អ្វីដែល
សំខាន់នេះគឺជាការត្រួតពិនិត្យសម្ពាធឈាម ប្រសិនបើវាឡើងខ្ពស់ជាងធម្មតា គួរប្រញាប់រកការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស

៦. មានរោគសញ្ញាជំងឺគ្រុនផ្តាសាយ   ជាធម្មតាស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងជំងឺផ្តាសាយ ប៉ុន្តែប្រសិនបើអ្នកមានអាការៈក្តៅខ្លូន និងឈឺចាប់ វាអាចបណ្តាលមកពីការឆ្លងមេរោគតម្រងនោម​​ ជំងឺរលាកសួត (Listeria)​​    បញ្ហាទាំងអស់នេះត្រូវបានគេចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាសុខាភិបាលសូមទាក់ទង មន្ទីរពេទ្យ ផ្យាថៃ
Source: www.webmd.com