Wednesday, February 26, 2020

ជម្ងឺរលាក Sinus

ជម្ងឺរលាក Sinus

អ្វីគឺជា ជម្ងឺរលាក Sinus
ឆ្លើយ            ប្រហោង Sinus គឺជាប្រហោងខ្យល់ដែលនៅជុំវិញ​ ប្រហោងច្រមុះទាំងឆ្វេងនិងស្តាំ ហើយទាំងអស់មាន ៤ កន្លែងគឺ បរិវេណរវាងភ្នែកទាំងពីរខាង បរិវេណថ្ពាល់ បរិវេណ
ថ្ងាស់ និងបរិវេណក្រោមបាតខួរក្បាល ។ ហើយប្រហោងនីមួយៗមានខ្យល់តាមធម្ម
ជាតិ ក្នុងមួយកន្លែងមានប្រហោង ១ ដែលបញ្ចេញទៅកាន់ប្រហោងច្រមុះ ។

ប្រហោង Sinus មានតួនាទីអ្វីខ្លះ ? 

ឆ្លើយ             ប្រហោង Sinus មានតួនាទីដូចតទៅនេះ ៖
១. ធ្វើឱ្យលលាដ៍ក្បាលមានទម្ងន់ស្រាល ។
២. រក្សាតុល្យភាពក្បាល ។
៣. ធ្វើឱ្យមានសំឡេងលាន់ឮកង ។
៤. ផ្លាស់ប្តូរសម្ពាធខ្យល់ក្នុងប្រហោងច្រមុះ ។
៥. សាងប្រព័ន្ធការពារឱ្យប្រហោងច្រមុះ ។

អ្វីគឺជាជម្ងឺរលាក  Sinus ?
ឆ្លើយ   ជម្ងឺរលាក Sinus គឺជាជម្ងឺដែលមានការរលាកនៃស្រទាប់សាច់ Sinus តាំងតែ ១ Sinus ឡើងទៅ ដោយអាចកើតឡើងដោយមូលហេតុអ្វីក៏បាន ?
មូលហេតុដែលនាំឱ្យកើតការលាក Sinus  ?
ឆ្លើយ​   មានមូលហេតុជាច្រើនយ៉ាងដូចជា ៖
          ៖ ផ្តាសាយ ជាពិសេសករណីដែលកើតលើសពី ៧-១០ ថ្ងៃ គឺជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុត ។
៖ ជម្ងឺអាល់ឡ័រហ្ស៊ី ។
៖ ជម្ងឺឬសដូងច្រមុះ ឬដុះសាច់ក្នុងចច្រមុះ។
៖ ធ្មេញថ្គាមខាងលើរលាក ។
៖​ វត្ថុផ្លែកៗចូលរន្ធច្រមុះ ដូចជា រោមសត្វ គ្រាប់សណ្តែកខៀវ ​   ​ ជួបប្រទះច្រើនចំពោះកុមារ ។
៖ ឧបទ្ទវហេតុ ឆ្អឹងមុខស្រាំ ។
៖ ក្រពេះ អដិនណ រីកធំ និងឆ្លងមេរោគ ។
៖ ជញ្ជាំងសាច់ច្រមុះវៀច ។

ហេតុអ្វីបានជាកើតជម្ងឺ រលាក Sinus ?
ឆ្លើយ ជម្ងឺរលាក  Sinus កើតឡើងដោយសារការស្ទះរន្ធបញ្ចេញពី Sinus ទៅច្រមុះ ដោយភាគច្រើនកើតពីការផ្តាសាយរ៉ាំរ៉ៃ ។


សូមអរគុណ ប្រភពពីមន្ទីរពេទ្យផ្យាថៃ ២ 

មើលថែសុខភាពប្រអប់ជើងជាចម្បង ដើម្បីបង្ការការកាត់ប្រអប់ជើង

មើលថែសុខភាពប្រអប់ជើងជាចម្បង 

ដើម្បីបង្ការការកាត់ប្រអប់ជើង 



ទិវាយល់ដឹងទឹកនោមផ្អែមពិភពលោក ផ្តោតសំខានទៅលើរឿងទឹកនោមផ្អែម និងការថែទាំ
ប្រអប់ជើង ដោយសារតែទឹកនោមផ្អែមជាមូលហេតុសំខាន់ធ្វើឱ្យមានការកាត់ប្រអប់ជើង ។ ការថែទាំអ្នកជំងឺទឹកនោមផ្អែមយ៉ាងត្រឹមត្រូវ រួមជាមួយនឹងការណែនាំ ការថែទាំប្រអប់ជើង ដោយខ្លួនឯងនៃអ្នកជំងឺ នឹងអាចបង្ការការកាត់ប្រអប់ជើង ដែលបណ្តាលមកពីជំងឺទឹកនោម
ផ្អែមបាន ។

·        មានអ្នកជំងឺទឹកនោមផ្អែម​ ២០ ភាគរយ ដែលត្រូវព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារដែលមានដំបៅតាមប្រអប់ជើង ។
·        ជំងឺទឹកនោមផ្អែមគឺជាមូលហេតុដែលធ្វើឱ្យមានការកាត់ប្រអប់ជើង ឬជើងដល់ទៅ ៤០ - ៧០ ភាគរយ ។
·        អ្នកជំងឺទឹកនោមផ្អែមដែលត្រូវកាត់ប្រអប់ជើង ៨៥ ភាគរយ ចាប់ផ្តើមពីការមានដំបៅនៅប្រអប់ជើងមកពីមុន ។
·        ជារៀងរាល់ ៣០​ វិនាទី អ្នកជំងឺទឹកនោមបាត់បង់ប្រអប់ជើងដោយការកាត់ប្រអប់ជើងចេញ​ ។
·        អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យដែលត្រូវកាត់ប្រអប់ជើងខ្ពស់ជាងអ្នកដែល
     មិនមានជំងឺដល់ទៅ ៤០ ដង ។
ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមានភាពកាចសាហាវខ្លាំង ក្នុងឆ្នាំ ២០០៣ មានអ្នកជំងឺ
ទឹកនោមផ្អែមទូទាំងពិភពលោកប្រហែលជា ១៩៤ លាននាក់ ដែលត្រូវរំពឹងថានឹងកើន
ឡើងដល់ទៅ ៣៣៣ លាននាក់ ក្នុងឆ្នាំ ២០២៥ ។ ដោយសារតែប្រជាជនមានអាយុកាន់
តែយូរជាងមុន ។ ការមិនសូវហាត់ប្រាណ ការទទួលទានអាហារដែលមិនត្រឹមត្រូវតាម
សុខអនាម័យ ។ តាមតួលេខដែលមានអ្នកជំងឺទឹកនោមផ្អែមកាន់តែកើនឡើង ចំនួនអ្នក
ជំងឺដែលមានភាវៈជ្រៀតជ្រេកនៃជំងឺទឹកនោមផ្អែមក៏កើនឡើងផងដែរ រួមទាំងបញ្ហាដែល
ទាក់ទងនឹងប្រអប់ជើងផងដែរ ។ ប្រសិនបើមិនទទួលការចាប់ អារម្មណ៍ យកចិត្តទុក
ដាក់នោះ នឹងមានអ្នកជំងឺត្រូវកាត់ជើងកាន់តែច្រើនឡើង​ ។

ការផ្តល់ការថែទាំព្យាបាលប្រអប់ជើងយ៉ាងសមស្រប រួមទាំងការផ្តល់ការណែនាំ 
ថែទាំប្រអប់ជើងដោយខ្លួនឯងដល់អ្នកជំងឺទឹកនោមផ្អែម 
ជាវិធីសាស្រ្តដែលកាត់បន្ថយការកាត់ប្រអប់ជើងបាន ដែលមានដូចខាងក្រោម ៖
·        → ការបង្ការ  
ការព្យាបាលរបួស (មានវិធីសាស្ត្រជាច្រើនរួមគ្នា)
អង្គការ ឬស្ថាប័នដែលសមស្រប
ការតាមដានថែទាំយ៉ាងជិតដិត
ការផ្តល់ការណែនាំដល់អ្នកជំងឺនិងបុគ្គលិកដែលថែទាំព្យាបាលជំងឺទឹកនោមផ្អែម ។ 


ដោយការរួមបញ្ចូលវិធីសាស្ត្រផ្សេងៗរំពឹងថានឹងអាចកាត់បន្ថយអត្រាការកាត់ប្រអប់ជើង
បានដល់ទៅ ៤៩ - ៨៥ ភាគរយ ដូច្នេះហើយ
ដល់ពេលហើយដែលត្រូវថែទាំប្រអប់ជើងឱ្យកាន់តែល្អឡើង ដោយផ្តោតសំខាន់ទៅលើការបង្ការនិងការផ្តល់ចំណេះដឹង ។

មានការវាយតម្លៃថា ៦.៣ ភាគរយ នៃប្រជាជននៃពិភពលោក កើងជំងឺទឹកនោមផ្អែម ។ ក្នុងមួយឆ្នាំៗ មានអ្នកជំងឺដែលបាត់បង់ជីវិតដោយមូលហេតុទាក់ទងនឹងជំងឺទឹកនោមផ្អែម
ច្រើនជាង ៣ លាននាក់ទូទាំងពិភពលោក និងបច្ចុប្បន្នគិតថាជំងឺទឹកនោមផ្អែមជា
សាហេតុនៃការបាត់បង់ជីវិតលំដាប់ដើមគេ សម្រាប់ប្រទេសអភិវឌ្ឍន៍ហើយ ។


សូមអរគុណប្រភព 
មន្ទីរពេទ្យផ្យាថៃ ២ 


ទឹកនោមផ្អែម និងប្រអប់ជើង

ទឹកនោមផ្អែម និងប្រអប់ជើង

អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យដែលនឹងកើតការខូចខាតរបស់សរសៃប្រសាទ (ការជ្រៀតជ្រេតតាមប្រព័ន្ធប្រសាទ) និងមានឈាមទៅចិញ្ចឹមនៅប្រអប់ជើងមិនគ្រប់គ្រាន់ (ការខ្វះឈាម) ដែលទាំងពីរនេះជាមូលហេតុធ្វើឱ្យកើតដំបៅនៅជើង និងមិនងាយជា ។ ហើយនៅពេលដែលមានការឆ្លងមេរោគ គឺអាចឈានទៅដល់ការកាត់ប្រអប់ជើង ។

ការកាត់ប្រអប់ជើងច្រើនតែបណ្តាលមកពីមានដំបៅនៅនឹងជើង

អ្នកជំងឺទឹកនោមផ្អែមមានដំបៅនឹងប្រអប់ជើងបានជាញឹកញាប់ ក្នុងប្រទេសអភិវឌ្ឍន៍
ហើយច្រើនជួបប្រទះថាអ្នកជំងឺទឹកនោមផ្អែម៥ភាគរយមានដំបៅនៅប្រអប់ជើង និងអ្នកជំងឺទឹកនោមផ្អែមម្នាក់ ក្នុងចំណោម ៦ នាក់ ដែលធ្លាប់កើតដំបៅយ៉ាងតិច ១ ដង ។ បញ្ហាដែលពាក់ព័ន្ធនឹងប្រអប់ជើងរបស់អ្នកជំងឺជាមូលហេតុសំខាន់ដែលធ្វើឱ្យអ្នកជំងឺ
សម្រាក់ក្នុងមន្ទីរពេទ្យ ។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសនៅក្នុងតំបន់
យើងនេះ ។បញ្ហាទាក់ទងនឹងប្រអប់ជើងសម្រាប់អ្នកជំងឺទឹកនោមផ្អែមកាន់តែជួបប្រទះ
ច្រើនឡើង និងកាន់តែធ្ងន់ធ្ងរឡើង​ ។

មានអ្នកជំងឺដែលត្រូវកាត់ជើងដល់ទៅពាក់កណ្តាលដែលមានជំងឺទឹកនោមផ្អែម ទោះបី
ជាមានកត្តាផ្សេងៗ ពាក់ព័ន្ធទៀតដូចជា ជាតិសាសន៍ តំបន់ និងបរិស្ថានផ្នែកសង្គម ដែល
បន្ថែមហានិភ័យចំពោះការកាត់ជើង ក៏នៅតែជួបប្រទះឃើញថាការកាត់ជើងសម្រាប់
អ្នកជំងឺទឹកនោមផ្អែមនឹងខ្ពស់ជាងក្នុងករណីផ្សេងៗទៀត ដូច្នេះហើយការកើតដំបៅនៅ
ប្រអប់ជើងអ្នកដែលមានទឹកនោមផ្អែម បង្កឱ្យមានភាពថយចុះនៃគុណភាពជីវិត ។

សម្រាប់អ្នកដែលបាត់បង់ជើងនោះ ឃើញថាជីវិតនឹងផ្លាស់ប្តូររហូតទៅ ពីព្រោះត្រូវពឹង
ពាក់ការ ជួយសង្គ្រោះពីអ្នកដទៃ អាចត្រូវបាត់បង់ការងារ និងស្ថិតនៅក្នុងសភាពដែល
គួរឱ្យអាណិត ។



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២ 


ការថែទាំប្រអប់ជើង

ការថែទាំប្រអប់ជើង

                ការថែទាំប្រអប់ជើងបានយ៉ាងល្អ អាចការពារការកាត់ប្រអប់ជើងបាន សម្រាប់
អ្នកជំងឺទឹកនោមផ្អែមភាគច្រើន ។បើទោះបីជាមិនអាចជៀសវាងការត្រូវកាត់ជើងចេញបាន
ប៉ុន្តែអាចថែទាំជើងខាងដែលនៅសល់និងអាចរស់នៅបានយ៉ាងមានសេចក្តីសុខតទៅក្រោម
ការមើលថែទាំយ៉ាងល្អពីក្រុមថែទាំសុខភាពប្រអប់ជើង ។


ការបង្ការការកាត់ប្រអប់ជើង អាចធ្វើបានដោយ ៖ 

          ការផ្តល់ចំណេះដឹងដើម្បីឱ្យអាចពិនិត្យឃើញបញ្ហាតាំងតែរយៈដំបូង
          ការផ្តល់សេវាកម្មបែបសង្គ្រោះបន្ទាន់
          ការពិនិត្យរកការឆ្លងមេរោគ និងការផ្តល់ការព្យាបាលតាំងតែពីដំបូង
          ការគ្រប់គ្រងទឹកនោមផ្អែមឱ្យបានល្អបំផុត
          ការថែទាំដំបៅដោយក្រុមអ្នកជំនាញ

ដំបៅនៅនឹងប្រអប់ជើងរបស់អ្នកជំងឺទឹកនោមផ្អែម បានបង្កឱ្យមានបញ្ហារឿងហិរញ្ញ
វត្ថុដ៏សំខាន់ ។ ប្រសិនបើត្រូវកាត់ប្រអប់ជើង គឺត្រូវដេកសម្រាក់នៅមន្ទីរពេទ្យកាន់
តែយូរឡើង ត្រូវធ្វើស្តានីតិសម្បទា និងត្រូវអាស្រ័យការថែទាំប្រកបដោយការ
យកចិត្តទុកដាក់ខ្លាំងនៅផ្ទះ និងសេវាខាងផ្នែកសង្គមដែលត្រូវចំណាយជាច្រើន ។


អ្វីគឺជាមូលហេតុនៃការកើតដំបៅនៅប្រអប់ជើងសម្រាប់អ្នកជំងឺទឹកនោមផ្អែម ?

ជាទូទៅបញ្ហានេះបង្កដោយមូលហេតុសំខាន់ៗ ដូចជា ៖
          ការខូចសរសៃប្រសាទ / បំផ្លាញ (ការជ្រៀតជ្រេកតាមប្រព័ន្ធសរសៃប្រសាទ
            ខាងចុងដែល បណ្តាលមកពីទឹកនោមផ្អែម ) ។
          ប្រអប់ជើងនិងម្រាប់ជើងខុសប្រក្រតី ដូចជា ប្រអប់ជើង.... ឆ្អឹងមេជើងប៉ោង
            ឡើង ឬមានប្រអប់ជើងខុសប្លែក មិនត្រូវនឹងស្បែកជើងដែលពាក់ ។
          ឈាមទៅចិញ្ចឹមប្រអប់ជើងមិនគ្រប់គ្រាន់ (ការជ្រៀតជ្រេកនៃសរសៃឈាម
            ដែលបណ្តាល មកពីទឹកនោមផ្អែម ) ។
          មានរបួសស្នាម (អាចចាប់ផ្តើមពីរបួសតូចៗ ) ។

ការខូចសរសៃប្រសាទ /បំផ្លាញ  

            ការជ្រៀតជ្រេកនៃប្រព័ន្ធសរសៃប្រសាទខាងចុង ធ្វើឱ្យមិនមានអារម្មណ៍
ឈឺជើង ស្ពឹកជើង និងនៅពេលមានរបួសស្នាមក៏មិនបានសង្កេត ព្រោះមិនមាន
អារម្មណ៍ឈឺជើង ។ ស្បែកប្រអប់ជើង ច្រើនតែស្ងួតខ្លាំង  និងងាយបែក ដាច់ រលាត់ ដែលជាហេតុបង្កឱ្យមានដំបៅ និងឆ្លងមេរោគ ជាពិសេសអ្នកជំងឺដែលខូចសរសៃ
ប្រសាទ ហើយមិនបានប្រើស្បែកជើងដែលសមស្របនឹងធ្វើឱ្យកើតដំបៅបានងាយឡើង ។
 


សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២

ប្រអប់ជើងខុសប្រក្រតី,

ប្រអប់ជើងខុសប្រក្រតី

                មនុស្សយើងមានរូបសណ្ឋានជើងខុសគ្នា រូបប្រអប់ជើងអាចផ្លាស់ប្តូរបាន
តាំងតែកំណើត ឬកើតចេញពីការពាក់ស្បែកជើងមិនសមស្រប ឬកើតចេញពីការវះកាត់ ។ ប្រសិនបើមានរោគជ្រៀតជ្រេកតាមប្រព័ន្ធសរសៃប្រសាទក៏អាចធ្វើឱ្យមានការផ្លាស់ប្តូរ
រូបសណ្ឋាននៃប្រអប់ជើងបាន ។ នឹងអាចធ្វើឱ្យមានការដើរខុសប្រក្រតីដែលបង្កើន
ការសង្កត់ទៅលើកែងជើង ។ ប្រសិនបើសង្កត់ខ្លាំងឡើងសាំទៀត ក៏អាចធ្វើឱ្យស្បែក
ត្រង់បរិវេណនោះក្រាស់រឹងឡើង ស្បែកនោះកាន់តែធ្វើឱ្យមានកំលាំងសង្កត់ខ្លាំងឡើង រហូតធ្វើឱ្យមានដំបៅនៅតាមស្បែកក្រាស់នោះបានដែរ ។

ការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់

ប្រសិនបើឈាមទៅចិញ្ចឹមផ្នែកប្រអប់ជើងបានតិច ឬមិនគ្រប់គ្រាន់ នឹងធ្វើឱ្យដំបៅ
មិនងាយជា ពីព្រោះប្រអប់ជើងត្រូវការអ៊ុកស៊ីហ្សេន និងសារធាតុអាហារដែល
ត្រូវចិញ្ចឹមមកតាមសរសៃឈាម ។ ការខ្វះឈាមនឹងបង្កើនហានិភ័យឱ្យ
សាច់ត្រូវបំផ្លាញនិងងាប់បាន ដែលអាចធ្វើឱ្យប្រអប់ជើងផ្នែកនោះមានពណ៌ខ្មៅបាន ។

ការរបួសស្នាម

        អ្នកជំងឺដែលមានសរសៃប្រសាទខូចនឹងធ្វើឱ្យកើតរបួសបានដោយងាយ ពីព្រោះ
មិនមានអារម្មណ៍ឈឺចាប់ ដែលជាសញ្ញាបង្ហាញពីភាពគ្រោះថ្នាក់ ។ ដំបៅច្រើនតែ
កើតចេញពីគ្រួស ខ្សាច់ឬរបស់ផ្សេងៗនៅក្នុងស្បែកជើង ស្នាមដេរនៅតាមស្បែកជើង របស់មានមុខស្រួចដែលអាចចាក់ធ្លុះស្បែកជើង ពងបែកដែលកើតចេញពីការកកិត
ស្បែកជើង ឬរលាកភ្លើង រលាកទឹកក្តៅ ការដើរជើងទទេក៏អាចបង្កើនហានិភ័យ
ឱ្យមានការឈឺចាប់កាន់តែខ្លាំងឡើង ដោយសារតែមានវត្ថុដែលមានមុខស្រួចមុត ឬភ្លាត់ម្រាមជើងខ្លួនឯង ។
ការឆ្លងមេរោគ

            នៅពេលស្បែកមានស្នាមបែក ធ្វើឱ្យមេរោគបាក់តេរីចូលទៅបង្កការឆ្លងមេរោគបាន អ្នកជំងឺទឹកនោមផ្អែមដែលមានអាការៈស្ពឹកនៅនឹងជើងឬឈាមទៅផ្គត់ផ្គង់មិនគ្រប់គ្រាន់ វា
កាន់តែធ្វើឱ្យ ដំបៅមិនងាយជា ។ ជាពិសេសទៅទៀត ប្រសិនបើអង់ទិគ័រការពារមេរោគ
ខ្សោយទៀត ជួនកាល ទាំរាំតែឃើញថាមានការឆ្លងមេរោគកើតឡើងក៏យឺតពេលទៅ
ហើយ ។ 




សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២ 

វិធីបង្ការការកើតដំបៅ

តើអាចបង្ការការកើតដំបៅបានដោយរបៀបណា ?

        ការមើលថែទាំជើងដែលល្អអាចបង្ការការកើតដំបៅ និងការកាត់ប្រអប់ជើងបាន
៤៥ - ៨៥ ភាគរយ អ្នកជំងឺដែលមានបញ្ហាសរសៃប្រសាទខូច ឬខ្វះឈាមទៅផ្គត់ផ្គង់
គួរអនុវត្តតាមដំបូន្មានដូចខាងក្រោម ៖ 

គួរធ្វើ

      ពិនិត្យប្រអប់ជើងរាល់ថ្ងៃ ពិនិត្យស្នាមផ្សេងៗ ស្នាមដាច់រលាត់ ពងបែក ស្នាមជាំ ឬមានពណ៌ផ្លាស់ប្តូរ អាការៈហើម និងរបួស ប្រសិនបើមានត្រូវប្រាប់ពេទ្យអ្នកព្យាបាល
ឱ្យបានដឹងភ្លាមៗ អាចប្រើកញ្ចក់ឆ្លុះមើលបាតជើង ឬប្រសិនបើមិនស្រួលគួរឱ្យអ្នកដទៃ
ជួយឆ្លុះមើល ។
      លាងសំអាតប្រអប់ជើងដោយសាប៊ូនឹងទឹករាល់ថ្ងៃ ជាពិសេសត្រង់បរិវេណចន្លោះ
ម្រាមជើង បន្ទាប់ពីនោះជួត ឬផ្លុំឱ្យស្ងួតយ៉ាងប្រុងប្រយ័ត្ន ប្រើខ្លាញ់ឬឡេលាបស្បែក
ត្រង់បរិវេណប្រអប់ ជើងឱ្យស្បែកមានសំណើម ជៀសវាងត្រង់ចន្លោះម្រាមជើង ។
      ត្រួតពិនិត្យខាងក្នុងស្បែកជើងមុនពាក់រាល់លើក ដើម្បីពិនិត្យមើលវត្ថុផ្សេងៗ ជាពិសេសដុំថ្ម របស់មានមុខស្រួច ឬសង្កេតថាវត្ថុអ្វីមកចាក់ដោតស្បែកជើងឬអត់នោះ ។
      ជ្រើសរើសទិញស្បែកជើងថ្មីនៅពេលរសៀល ដើម្បីឱ្យជើងមានរីកបានពេញទំហឹង និងអាច ជ្រើសរើសស្បែកជើងបានត្រូវតាមជើង ។
      គួរប្រើស្រោមជើងដើម្បីការពារការកកិត របួស ដោយស្រោមជើងមិនគួរណែនពេក និងមិនមានប្រហោង ។
      ត្រួតពិនិត្យជើងដោយក្រុមថែទាំសុខភាពជើងជាបណ្តើរៗ ។
      កាត់ក្រចកជើងត្រង់បណ្តោយ និងដុសក្រចកមិនឱ្យក្រចកស្រួច ។
      បើមានដំបៅ គួរសំអាតនិងបិទដំបៅដោយវត្ថុដែលអាចសំលាប់មេរោគបាន ។
      ប្រុងប្រយ័ត្នដោយពាក់ស្បែកជើងរាល់លើក មិនថានៅក្នុងផ្ទះ ឬនៅក្រៅផ្ទះនោះទេ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតចំពោះជើងបាន ។ 

គួរចង់ចាំជានិច្ចថា ទោះបីជាមិនមានអារម្មណ៍ថាឈឺនៅនឹងជើងក៏ដោយបញ្ហា
នៅប្រអប់ជើងក៏អាចជាបញ្ហាដែលអាចរាលដាល
ជាបញ្ហាដ៏ធ្ងន់ធ្ងរបាន ។ 


គួរជៀសវាង

      គួរជៀសវាងស្បែកជើងដែលមានចុងស្រួច កែងខ្ពស់ឬប្រហោងបើកគ្មានខ្សែចង  
        ឬមិនមានបិទកែងជើងខាងក្រោយ ។
      មិនគួរប្រើស្រោមជើងដែលណែនហួសពេក ។
      ហាមប្រើប្រអប់ដាក់ទឹកក្តៅ ឬឧបករណ៍ស្អំឬផ្លុំនៅប្រអប់ជើង ។
      ជៀសវាងការដើរជើងទទេ ប៉ុន្តែប្រសិនបើជៀសវាងមិនបាន ត្រូវដើរយ៉ាងប្រុងប្រ័ត្ន  ​​​​​​             ជាពិសេសការដើរលើផ្លូវដែលក្តៅខ្លាំង ។
      ជៀសវាងការប្រើថ្នាំលាបផ្លែម្រាមជើង ថ្នាំបណ្តូត ឬកាំបិតកោនឹងជើងដោយខ្លួនឯង             គួរប្រឹក្សាពេទ្យជាមុនសិន ។
      កាត់បន្ថយឬគ្រប់គ្រងទម្ងន់មិនឱ្យធ្ងន់ហួសពេក ។
      ឈប់ពិសាបារី ដែលអាចធ្វើឱ្យសរសៃឈាមស្ទះ កកឈាមទៅផ្គត់ផ្គង់នៅប្រអប់ជើង
        ថយចុះ។
      មិនគួរប្រើគ្រឿងសំអាងនៅនឹងជើង ។

ការព្យាបាល

        ការព្យាបាលអ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅនៅនឹងជើងត្រូវអនុវត្តន៍គោល
ការណ៍ដូចខាងក្រោមនេះ ៖
      កាត់បន្ថយការដាក់សង្កត់ទម្ងន់នៅនឹងជើង
      ដោះស្រាយបញ្ហាការខ្វះឈាមទៅចិញ្ចឹមនៅនឹងប្រអប់ជើង
      ព្យាបាលការឆ្លងមេរោគ
      គ្រប់គ្រងកំរិតជាតិស្ករ ខ្លាញ់ក្នុងឈាម និងកម្រិតសម្ពាធឈាមឱ្យបានល្អ ។
      សំអាតដំបៅ និងលាងដំបៅ រួមទាំងការកាត់យកសាច់ ចំណិតដែលរបួស និង
        កាត់សាច់ ដែលងាប់ហើយចេញ ។
      បណ្តុះបណ្តាល បង្កើតការយល់ដឹងដល់អ្នកជំងឺនិងញាតិ ។
      រកមូលហេតុដែលកើតដំបៅ និងរិះរកវិធីការពារមិនឱ្យត្រឡប់មកកើតឡើងវិញ ។




មើលថែប្រអប់ជើងជាចម្បង
ដើម្បីបង្ការ
ការកាត់ប្រអប់ជើង



សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២

សរសៃឈាមតូចបំផុតក្នុងខួរក្បាលធ្លាយ

សរសៃឈាមតូចបំផុតក្នុងខួរក្បាលធ្លាយ


          សរសៃឈាមតូចៗ ដែលមានទំហំស្មើរសរសៃសក់ ឬតូចជាងប៉ោង ឬផ្ទៃសរសៃ
ឈាមចាប់ផ្តើមស្តើង ពីព្រោះអាយុកាន់តែច្រើន បានធ្លាយធ្វើអោយឈាមចេញនៅក្នុង
ខួរក្បាល​មានទំហំស្មើរគ្រាប់សណ្តែក រហូតអាចធំស្មើរផ្លែក្រូចធំបាន ។ អ្នកជម្ងឺទាំង
នេះអាចកើតជាពិការ ឬស្លាប់មួយចំហៀងខ្លួន ឈឺក្បាលខ្លាំង ក្អូត ឬសន្លប់បាត់ស្មារតី
បាន ចំពោះមនុស្សដែលមានដុំឈាមធំ ។

          មូលហេតុដែលជួបប្រទះ ដូចជា 

            . អ្នកជម្ងឺដែលមានកត្តាហានិភ័យ ដូចជា មនុស្សចាស់ មានសម្ពាធ
ឈាមខ្ពស់អស់រយៈពេលយូរ ទឹកនោមផ្អែម ទទួលទានស្រា បៀរ៍ច្រើន ស្ត្រេសខ្លាំង ។
                . មនុស្សចាស់និងមានផ្ទៃសរសៃឈាមស្តើង (amyloid angiopathy)
                . អ្នកជម្ងឺដែលមានសរសៃឈាមពិការពីកំណើត ដែលមានសរសៃឈាមវៀចបត់បែនច្រើននិងមានទំហំធំជាងធម្មតា ។  
(ArteriovenousAVM)

សរសៃឈាមធំ
នៅបាតខួរក្បាលធ្លាយ

សរសៃឈាមធំនៅខួរក្បាល ដែលមានទំហំប្រហែលបណ្តូលប៊ិច រហូត​ដល់ទំហំស្មើទុយោកាហ្វេខ្នាតតូច ប៉ោងហើយចាប់ផ្តើមប៉ោងឡើងរឿយៗរហូត
ដល់ស្តើង ទីបំផុតក៏ធ្លាយ ។ ឈាមដែលចេញមកមានចំនួនច្រើន ហើយចេញ​ទៅ
តាម​ជាលិកា​ខួរក្បាល ។ អ្នកជម្ងឺឈឺក្បាលខ្លាំង ក្អួត ប្រសិនបើមានអការៈខ្លាំង
អាចសន្លប់ ឬបាត់បង់ជីវិតបាន ។ 

មូហេតុដែលជួបប្រទះ ដូចជា៖ 

                   . អ្នកជម្ងឺដែលមានផ្ទៃសរសៃឈាមនៅខួរក្បាលមិនរឹងមាំ ព្រមទាំង
មានសម្ពាធឈាមខ្ពស់អស់រយៈពេលយូរ សម្ពាធឈាមខ្ពស់នឹងចាប់ផ្តើមបុកផ្ទៃ
សរសៃឈាមប៉ោង ហើយប៉ោងឡើងរឿយៗ ផ្ទៃសរសៃឈាមស្តើងឡើងៗ 
ទីបំផុតនឹងធ្លាយ ។
            . សរសៃឈាមពិការពីកំណើត វៀចបត់បែនចុះឡើងច្រើន និងធំ
ជាងធម្មតា (AVM) នៅបរិវេណជាលិកាខួរក្បាល ដែលកើតមកតាំងពីកំណើត​ ។ នៅពេលដែលធំឡើងនឹងមានទំហំធំឡើងហើយនៅទីបំផុតក៏ធ្លាយ ។ 






សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២