Wednesday, February 26, 2020

ការព្យាបាលជម្ងឺសរសៃឈាមខួរក្បាល

ការព្យាបាលជម្ងឺសរសៃឈាមខួរក្បាល

ការព្យាបាលជម្ងឺសរសៃឈាមខួរក្បាល មានការព្យាបាលផ្សេង ៗ គ្នា វាអាស្រ័យទៅលើប្រភេទនៃជម្ងឺនេះ ប៉ុន្តែមានការថែទាំប្រហាក់ប្រហែលគ្នា 
ដូចតទៅ ៖
        . ការមើលថែ ផ្នែកការព្យាបាលដើម្បីការពារជម្ងឺជ្រៀតជ្រែក ។
        . ការមើលថែ​ ផ្នែកអាហារ ទឹក និងអំបិលរ៉ែ ។
        ការធ្វើកាយសម្បទា ការធ្វើចលនាបំបាត់
           
និងហ្វឹកការនិយាយចំពោះអ្នកដែលមានបញ្ហាការនិយាយ ។
        . ការមើលថែ ផ្លូវចិត្ត
        . ការផ្តល់ចំណេះដឹងដល់អ្នកជម្ងឺនិងញាតិ
        . ការដាក់ផែនការការចេញទៅផ្ទះ ។ 

ការព្យាបាលជម្ងឺសរសៃឈាមខួរក្បាលដែលខ្វះឈាម ពីការស្ទះសរសៃឈាមឬពីសម្ពាធឈាមទាប (AIS)

        . ការព្យាបាលដោយថ្នាំ ។
        .​ ការព្យាបាលដោយការវះកាត់ ។

ការព្យាបាលអ្នកមានជម្ងឺដុំឈាមកកនៅក្នុខួរក្បាល(​ICH) និងឈាមចេញតាមថង់ ឬបន្ទប់ខួរក្បាល (IVH)

        . ការការពារមិនអោយចេញឈាមបន្ថែម ។
        . ការព្យាបាលដោយថ្នាំ ។
        . ការព្យាបាលដោយការវះកាត់ 

ការព្យាបាលអ្នកកើតជម្ងឺហូរឈាមក្នុងស្រោមខួរក្បាល (SAH)

        . ការរកចំនុចដែលចេញឈាម ។
        . ការការពារ​មិនអោយចេញឈាមថែម ។​
        . ការព្យាបាលដោយថ្នាំ​ដើម្បីការពារសរសៃឈាមស្វិត ។
        . ការព្យាបាលដោយការវះកាត់ ។
        . ការព្យាបាលដោយដាក់ទុយោចូលសរសៃឈាម ។





សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២ 

Sunday, February 2, 2020

ការព្យាបាលជម្ងឺសរសៃឈាមខួរក្បាលប្រភេទខ្វះឈាមភ្លាម ៗ ​ (AIS) ក្នុងពេល ៣ ម៉ោងដំបូង

ការព្យាបាលជម្ងឺសរសៃឈាមខួរក្បាលប្រភេទខ្វះឈាមភ្លាម ៗ
(AIS) ក្នុងពេល ៣ ម៉ោងដំបូង
      
ការព្យាបាលជម្ងឺសរសៃឈាមខួរក្បាលប្រភេទខ្វះឈាមភ្លាមៗ ដែលមកដល់​  ​​  មន្ទីរពេទ្យ ២​ម៉ោង ដំបូង តាំងតែចាប់ផ្តើមមានរោគសញ្ញា ។ត្រូវឱ្យអ្នកជម្ងឺក្រុមនេះ
មកជួបពេទ្យបានទាន់ពេល សាច់ខួរក្បាលដែលខ្វះឈាមវានៅមិនខូចទាំងអស់ ទើប
ប្រើថ្នាំរំលាយឈាម
( Thromblytic drug) នៅពេលដុំឈាមរលាយហើយ ឈាមនឹង
ត្រឡប់មកផ្គត់ផ្គង់ខួរក្បាលដែលនៅមិនទាន់ខូចហើយខួរក្បាលអាចត្រឡប់មក
ដំណើរការវិញ ។
ថ្នាំរំលាយឈាមមានចំនុចខ្សោយម្យ៉ាងគឺ ឈាមមិនងាយបាត់ហូរ គ្រោះថ្នាក់បាន ប្រសិនបើមានចេញឈាមតាមរាងកាយ ដូច្នេះទើនមិនអាចទទួលទានបានគ្រប់អ្នកជម្ងឺ វេជ្ជបណ្ឌិតឯកទេស នឹងផ្តល់ថ្នាំនេះដល់អ្នកដែលចាំបាច់ដែលត្រូវទទួលថ្នាំនេះក្នុងពេល
៣ ម៉ោង ក្រោយមានអាការៈ
( មន្ទីរពេទ្យខ្លះអាចពន្យាពេលទៅ ៤ ម៉ោងកន្លះ ) ពីព្រោះត្រូវផ្តល់ពេលទុកឳ្យក្រុមវេជ្ជបណ្ឌិត ប្រហែល ១ ម៉ោង ដើម្បីត្រួតពិនិត្យ​វិនិច្ឆ័យ មើលលទ្ធផលឈាម និងមើលរូបភាពខួរក្បាល មុននឹងសម្រេចចិត្តប្រើថ្នាំ ហើយការប្រើ
ថ្នាំចាក់ម្តងទទួលលទ្ធផលប្រហែល ៣០
% ប៉ុន្តែអាចនឹងមានឈាមចេញក្នុងខួរក្បាល
បាន ៧
% ហើយមានឳកាសបាត់បង់ជីវិតបាន ៣ % នៃចំនួនអ្នងជម្ងឺដែលប្រើថ្នាំ បើប្រៀបធៀបនិងអ្នកជម្ងឺដែលមិនប្រើថ្នាំ ។

 ​ការព្យាបាលជម្ងឺសរសៃឈាមខួរក្បាលប្រភេទខ្វះឈាមភ្លាម ៗ
(AIS) ក្រោយពេល ៣ ម៉ោងដំបូង

       អ្នកជម្ងឺដែលមកដល់មន្ទីរពេទ្យក្រោយ ២ ម៉ោង តាំងតែចាប់ផ្តើមមានរោគសញ្ញា ។
        អ្នកជម្ងឺក្រុមនេះ ​សាច់ខួរក្បាលដែលខ្វះឈាមទៅផ្គត់ផ្គង់នឹងខូចទាំងអស់ ឬជិត
ទាំងអស់ ការប្រើថ្នាំរំលាយឈាមមិនជួយអ្វីឡើយ ប៉ុន្តែអាចនឹងបង្កឱ្យមានឳកាសឈាម
ចេញក្នុងខួរក្បាលច្រើនឡើង ដូច្នេះហើយទើបហាមប្រើថ្នាំរំលាយឈាមចំពោះជម្ងឺក្រុម
នេះ ។  
ថ្នាំត្រូវប្រើព្យាបាលអ្នកជម្ងឺក្រុមនេះរួមមាន ៖

        .ថ្នាំប្រឆាំងប្លាកែត ( Antiplatelet) អ្នកជម្ងឺដែលមានរោគសញ្ញាស្ទះសរសៃឈាមខួរក្បាល​ មានឳកាសកើតសាំឡើងវិញ
បានប្រហែល ១០
% ក្នុងសប្តាហ៍ដំបូង ការប្រើថ្នាំប្លាកែត ក្នុងរយៈពេល ៤៨ ម៉ោង
ដំបូង ក្រោយមានរោគសញ្ញាអាចបន្ថយការកើតឡើងសាំវិញបានប្រហែល ២៥
% ថ្នាំក្រុមនេះរួមមាន អាស្ពីរីន (aspirin) clopidogrel ,dipyridamole , cilostazol trifuxal \

        . ថ្នាំការពារឈាមកក (Anticoagulant)  វេជ្ជបណ្ឌិតខ្លះហៅថាពពួកថ្នាំនេះថា ថ្នាំរំលាយឈាម ឬថ្នាំរំលាយកំណកឈាម ដែលអាចងាយច្រឡំទៅនឹងថ្នាំ Thrombolysis      បាន ។​ ថ្នាំពួកនេះត្រូវជញរើសរើសប្រើ នៅក្នុងករណីដែលស្ទះសរសៃឈាមកើតពី
កំណកឈាមនៅបេះដូង ចេញមកស្ទះសរសៃឈាមខួរក្បាល ហើយច្រើនតែប្រើ
នៅកនុងសរសៃឈាមខួរក្បាលដែលមាន ទំហំមិនធំពេក ។ នៅពេលដែលចាប់ផ្តើម
ប្រើ វាអាស្រ័យទៅលើវេជ្ជបណ្ឌិតម្នាក់ៗ ហើយវាអាចប្រើប្រាស់សម្រាប់ការពារ
សរសៃឈាមខ្មៅនៅជើងស្ទះពីការពិការភាព ។ ថ្នាំមានទាំងថ្នាំចាក់និងថ្នាំគ្រាប់សម្រាប់
ទទួលទាន ដូចជាថ្នាំ
heparin ជាប្រភេទចាក់ និងថ្នាំ warfarin ជាថ្នាំប្រភេទគ្រាប់សម្រាប់
ទទួលទាន ។
      .​ថ្នាំបញ្ជុះសម្ពាធឈាម ភាគច្រើនអ្នកជម្ងឺដែលមានជម្ងឺសរសៃឈាមខួរក្បាល
ច្រើនតែ
មានបញ្ហារឿងលើសឈាមសម្ពាធឈាមខ្ពស់ពេកអាចបណ្តាលឱ្យមានឈាម
ចេញនៅសាច់ខួរក្បាលផ្នែកដែលខូច ឬ ធ្វើឳ្យខួរក្បាលហើមខ្លាំងជាងធម្មតា ។
វេជ្ជបណ្ឌិត ច្រើនតែ​ឱ្យថ្នាំបញ្ចុះសម្ពាធឈាម នៅពេលដែលសម្ពាធឈាមឡើងលើសពី ២២០
/ ១២០ មម.ប៉ារត ហើយក្នុងករណីដែលឳ្យថ្នាំរំលាយឈាម (Thromblytic drug) ដល់អ្នកជម្ងឺ គួរបញ្ចុះសម្ពាធឈាម នៅពេលដែលសម្ពាធឈាមលើសពី ១៨០/១១០ មម. ប៉ារត ។
        . ថ្នាំការពារកោសិកាក្នុងខួរក្បាលស្លាប់ ឬថ្នាំបំរុងកោសិកាខួរក្បាល (Neuroprotective និង neurotropic drugs) មានការសិក្សាការប្រើថ្នាំនេះមកជាច្រើនឆ្នាំ ហើយមានច្រើនប្រភេទ ដូចជា ថ្នាំប្រភេទ Citicoline និង Neuropeptide  លទ្ធផលនៃ
ការសិក្សាឃើញថា មានផលល្អប៉ុន្តែមិនសូវជាច្បាស់លាស់ប៉ុន្មានដែរ ហើយមានផល
ប៉ះពាល់តិចតូចបំផុត ។ ហើយត្រូវឳ្យថ្នាំនេះតាំងតែចាប់ផ្តើមមានរោគសញ្ញាថ្មីៗ ក្រៅពី
នេះនៅមានការព្យាយាមសិក្សាថ្នាំ ប្រភេទថ្មីៗ ដែលទាំក់ទងទៅនិងថ្នាំប្រភេទនេះផងដែរ ។
        ការព្យាបាលផ្សេងៗ ដូចជា ការធ្វើឳ្យឈាមកាន់តែថ្លាឡើង ការបន្ថយកំដៅការផ្តល់
អុកស៊ីហ្សែនច្រើនឡើង និងការចាក់ម្ជុលវិទ្យាសាស្ត្រ ដែលមានលទ្ធផល នៃ​ការសិក្សា​សាកល្បង ចំពោះអ្នកជម្ងឺសរសៃឈាមប្រភេទខ្វះឈាមភ្លាមៗ ប៉ុន្តែការសិក្សាឃើញថា នៅមិនទាន់បានបញ្ជាក់ថាមានប្រយោជន៍ពិតប្រាកដនៅឡើយនោះទេ ។



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២

ការព្យាបាល ជម្ងឺសរសៃឈាមខួរក្បាល ប្រភេទខ្វះឈាមភ្លាមៗ ដោយការវះកាត់

ការព្យាបាល ជម្ងឺដាច់សរសៃឈាមខួរក្បាល
 
ប្រភេទខ្វះឈាមភ្លាមៗ ដោយការវះកាត់

        នៅពេលដែលខួរក្បាលខ្វះឈាមទៅផ្គត់ផ្គង់ វាបណ្តាលឱ្យ​ហើមដោយមាន
ទឹកដក់ក្នុងខួរក្បាល ដែលអាចជួបប្រទះបានតាំងតែ ១២ ម៉ោងរហូតទៅ ហើយនឹង
ហើមខ្លាំងបំផុតនៅក្នុងថ្ងៃទី ៣-៥ បន្ទាប់ពីនោះមកនឹងបានធូរស្រាលឡើងវិញ ហើយ
និងចាប់ផ្តើមបាត់ទៅវិញបន្តិចម្តងៗ រហូតមានអាការៈដូចដើម នៅ ២
-៣ សប្តាហ៍ ហើយនឹងក្លាយជាទឹក ឬអាចហៅបានថា របួស ហើយទីបំផុត ទំហំនឹងនៅតូច ។
        អ្នកជម្ងឺដែលមានសរសៃឈាមស្ទះទំហំធំ វាអាចធ្វើឳ្យសាច់ខួរក្បាលស្លាប់មាន
ទំហំធំ ដែលមើលឃើញដោយការថតរូបភាពខួរក្បាល ស៊ីធី ស្កេន
(CT scan)
អេម រ៉ាយ 
(MRI) ។ ជាពិសេសប្រសិនបើខួរក្បាលដែលស្លាប់ជាផ្នែកដែលផ្គត់ផ្គង់
ដោយខួរក្បាលកណ្តាល (MCA) ខួរក្បាលមានការហើមខ្លាំង រហូតទៅត្បៀតខួរក្បាល
ផ្នែកផ្សេងដែលល្អបាន ហើយថែមទាំងត្បៀត ខួរក្បាលមួយផ្នែក ដែលសំខាន់គឺ
ការត្បៀតអាទែខួរក្បាល ដែលធ្វើឳ្យអ្នកជម្ងឺកាន់តែខ្សោយ រហូតមកអាចបាត់បង់ស្មារតី សន្លប់ ឈប់ដកដង្ហើម និងបេះដូងឈប់ដើរ នៅទីបំផុតបាត់បង់ជីវិត ។
        ការព្យាបាលដោយថ្នាំបំបាត់ការហើមខួរក្បាល ច្រើនតែមិនបានផល ចំពោះ
អ្នកជម្ងឺដែល មានសាច់ខួរក្បាលស្លាប់ក្នុងបរិមាណច្រើនៗដូច្នេះ ។ អ្នកជម្ងឺមានឪកាស
បាត់បង់ជីវិត ជិត ៨០ %  ដែលបណ្តាលមកពីការហើមដោយមានទឹកដក់ ឬភាវៈ
ជម្ងឺជ្រាតជ្រែក ។ ការវះកាត់ គឺវះកាត់ចំពោះលលាដ៍ខួរក្បាលដែលមានសាច់ខួរក្បាល
ស្លាប់ យកសាច់ចេញទំហំស្មើរនឹងបាតដៃ ដើម្បីឳ្យខួរក្បាលដែលស្លាប់និងហើម ចេញមកខាងក្រៅលលាដ៍ក្បាល បន្ថយភាវៈការត្បៀតខួរ ក្បាលផ្នែកដែលល្អ និងអាទែខួរក្បាល​ ជួយឳ្យអត្រាការបាត់បង់ជីវិតរបស់អ្នកជម្ងឺនៅសល់ ២០ % ដោយប្រហែលជា ៤០ % នៃអ្នកជម្ងឺដែលទទួលការវះកាត់អាចត្រឡប់ទៅជួយខ្លួន
ឯងបាន ដោយមិនបាច់ពឹងអ្នកដទៃ ។
        ការវះកាត់នេះនឹងធ្វើចំពោះអ្នកជម្ងឺដែលមានអាយុតិចជាង ៦០ ឆ្នាំ ហើយមាន
សាច់ខួរ ក្បាលស្លាប់ទំហំធំដូចដែលបានពោលមក មិនបាត់បង់ស្មារតីដល់សន្លប់ មានការវិនិច្ឆ័យពីរោគ ច្បាស់លាស់ ។ មុនមានរោគសញ្ញាធ្លាប់ជួយខ្លួនឯងបាន ហើយត្រូវធ្វើការវះកាត់ក្នុងកំឡុងពេល ៤៨ ម៉ោង ក្រោយមានរោគសញ្ញា ។





សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២

ការព្យាបាល ដុំឈាមកកនៅក្នុខួរក្បាល (ICH)

ការព្យាបាល ដុំឈាមកកនៅក្នុខួរក្បាល (ICH)
          ការព្យាបាលរោគដែលមានឈាមចេញនៅក្នុងខួរក្បាល វាអាស្រ័យទៅនឹង
តំណែង និងទំហំ នៃដុំឈាមកក ដោយមានគោលការណ៍ដូច្នេះ ៖
     - ការការពារមិនឳ្យឈាមចេញកាន់តែច្រើន ដោយការគ្រប់គ្រង់សម្ពាធឈាម
មិនឱ្យ​យខ្ពស់ ពេកវេជ្ជបណ្ឌិតនិងឳ្យថ្នាំបញ្ចុះសម្ពាធឈាមនៅពេលដែលសម្ពាធ
ឈាមអ្នកជម្ងឺលើសពី១៨០
/ ១១០មម /ប៉ារត ។ ចំពោះអ្នកជម្ងឺដែលទទួលទាន
ថ្នាំរំលាយឈាម ឬថ្នាំប្រឆាំងប្លកែត និងសម្រូលដល់ភាវៈដែលឈាមមិនងាយឈប់ ។
    - ការផ្តល់ថ្នាំបញ្ជុះសម្ពាធឈាមនៅលលាដ៍ក្បាល ចំពោះអ្នកជម្ងឺដែលមានដុំ
ឈាមធំ ។ 
  - ការវះកាត់ នៅពេលដែលដុំឈាមមានទំហំធំ (ច្រើនតែមានស្នាមវះកាត់នៅកណ្តាល
ច្រើន ជាង ៣ សម) ហើយអ្នកជម្ងឺងងុយច្រើនជាងប្រក្រតី ។​ វិធីវះកាត់ វាអាស្រ័យ
លើជំនាញរបស់ វេជ្ជបណ្ឌិត ឧបករណ៍វេជ្ជសាស្ត្រ ដែលមាននៅក្នុងមន្ទីរពេទ្យ រយៈពេល
ដែលមានឈាមចេញ និងកន្លែងដែលមានឈាមចេញ ។
    អ្នកជម្ងឺដែលមានឈាមចេញនៅក្នុងសាច់ខួរក្បាលមានទំហំតូច ឬទំហំធំពេក រហូតអាច
ធ្វើឱ្យ​​អ្នកជម្ងឺបាត់បង់ស្មារតី សន្លប់ ការវះកាត់នឹងមិនមានប្រយោជន៍ឡើយ ។ ដោយអ្នក
ជម្ងឺដែលមាន ដុំឈាមតូច ដុំឈាមនឹងក្លាយជាឈាមធម្មតារាងកាយនឹងស្រូបយកបាត់ទៅ
វិញឯងក្នុងរយៈពេល ៤-៨ សប្តាហ៍ វាអាស្រ័យទៅនឹងទំហំនៃដុំឈាម ។ ចំពោះអ្នកជម្ងឺ
ដែលសន្លប់ ទោះបីជាអាចវះកាត់ យកដុំឈាមចេញមកបាន ប៉ុន្តែអាទែខួរក្បាលនិង
ត្រូវត្បៀតរហូតខូច ហើយនឹងឈប់ដំណើរការ រហូតដល់មិនអាចត្រឡប់មកវិញ
បាន ។ ប្រសិនបើអ្នកជម្ងឺ រួចផុតពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបាន តទៅអាចមិនដឹងខ្លួន
ហើយក្លាយជារាជិនី រាជបុត្រាដែលនិន្ទ្រាជានិរន្តអើយ ។


សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២

ការព្យាបាល ជម្ងឺចេញឈាមតាមថង់ ឬបន្ទប់ខួរក្បាល (IVH)

ការព្យាបាល ជម្ងឺចេញឈាមតាមថង់ ឬបន្ទប់ខួរក្បាល (IVH)

        រាងកាយយើងមានការសាងជាតិសំណើមទៅចិញ្ចឹមខួរក្បាល ពីប្រហោងទឹក
នៅខួរក្បាល ហើយហូរចូលទៅបរិវេណខួរឆ្អឹងខ្នង ហើយត្រឡប់មកបរិវេណផ្ទៃខួរក្បាល ដើម្បីស្រូបយកទៅសរសៃឈាមខ្មៅ ។ ឈាមដែលចេញតាមប្រហោងទឹកខួរក្បាល ប្រសិនបើមានចំនួនច្រើន ឈាមនឹងស្ទះនៅដើមផ្លូវនៃលំហូរទឹក ធ្វើឱ្យប្រហោង
ទឹកប៉ោងឡើង សម្ពាធក្នុងលលាដ៍ក្បាល កាន់តែច្រើន អ្នកជម្ងឺឈឺក្បាល ចង្អោរ 
អស់កំលាំង និងបាត់បង់ស្មារតីបាន ។ 

        ការព្យាបាលអាចធ្វើទៅបាន ដូច្នេះ គឺ
-      ការការពារមិនឳ្យឈាមចេញថែមទៀត ដោយការគ្រប់គ្រងសម្ពាធឈាម មិនឳ្យខ្ពស់ពេក ដោយវេជ្ជបណ្ឌិតឳ្យថ្នាំបញ្ចុះសម្ពាធឈាម​​ នៅពេលដែល សម្ពាធឈាមអ្នកជម្ងឺខ្ពស់ជាង ១៨០/ ១១០ មម. ប៉ារត ហើយសម្រូលដល់ភាវៈឈាមមិនងាយឈប់ ចំពោះអ្នកជម្ងឺដែលទទួលទាន ថ្នាំរំលាយឈាម ឬថ្នាំប្រឆាំងប្លាកែត
-      ការឳ្យថ្នាំបញ្ចុះសម្ពាធនៅលលាដ៍ក្បាល ចំពោះអ្នកដែលមានដុំឈាមធំ
-      ការដាក់ទុយោចូលប្រហោងថតខួរក្បាល ដើម្បីឳ្យទឹកទៅចិញ្ចឹមខួរក្បាល ហូរចេញក្រៅខ្លួនអ្នកជម្ងឺ ហើយលាងយកឈាមនៅក្នុងប្រហោងទឹកខួរ
ក្បាល
ចេញ

 
សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២