Thursday, January 9, 2020

អ្វីទៅគឺជា ការពិនិត្យសុខភាពការដេក (Sleep test)

អ្វីទៅគឺជា ការពិនិត្យសុខភាពការដេក (Sleep test)

        ការពិនិត្យសុខភាពការគេងគឺជា ការត្រួតពិនិត្យដែលនាំយកទិន្នន័យមុខងារ
របស់ប្រព័ន្ធការដកដង្ហើមក្នុងកំឡុងពេលដេក និងការធ្វើចលនាសួត ពោះ និង
ខួរក្បាល បេះដូង សាច់ដុំ កំរិតអ៊ុកហ្សីសែនក្នុងឈាម
 ។ បច្ចុប្បន្នចាត់ទុកថា  វាជាការពិនិត្យមាត្រដ្ឋានស្តង់ដាមាស( Gold Standard) សម្រាប់ការវិនិច្ឆ័យការ
បាត់ដង្ហើមក្នុងកំឡុងពេលដេក​ប្រភេទដែលស្ទះ និងជម្ងឺផ្សេងៗ ដែលទាក់ទង
និងការដេកលក់  
(Obstructive sleep apnea; OSA)

គោលបំណងនៃការពិនិត្យការដេក

        ដើម្បីបញ្ជាក់ការវិនិច្ឆ័យថាអ្នកជម្ងឺមានការបាត់ដង្ហើមពិតមែនឬអត់ ហើយ
អាចប្រាបពីកំរិតនៃភាពអន្តរាយរបស់រោគថា
 ​មានការបាត់ដង្ហើមក្នុងកំឡុងពេល
ដេកតិចឬច្រើនប៉ុណ្ណា និងការពិនិត្យ Sleep test បែបដែលមានប្រើឧបករណ៍
វាស់ពីកំរិតអាកាសរួមផងដែរ ដើម្បីជំនួយដល់វេជ្ជបណ្ឌិតដឹងពីតម្លៃ
នៃសម្ពាធរបស់ឧបករណ៍អាកាសធាតុ ដែលត្រូវប្រើសម្រាប់ព្យាបាល
អ្នកជម្ងឺម្នាក់ ៗ ។

ពេលណាទើបគួរទទួលការពិនិត្យការដេកលក់

·       អ្នកដែលដេកស្រម៉ុកខ្លាំង  និងអ្នកផ្សេងៗទៀត សង្កេតឃើញថា មានអាការៈ
ដកដង្ហើមផុតៗ​
 និងជួនកាលបាត់ដង្ហើម ។
·           អ្នកដែលងងុយគេងពេលថ្ងៃច្រើនជាងធម្មតា​ ទោះបីជាបានដេកគ្រប់គ្រាន់
ហើយ (
ប្រហែល ៧ ៨​ ម៉ោង)
·          អ្នកដែលមានការដេកខុសប្រក្រតីផ្សេងៗទៀត ដូចជា ដៃជើងញាក់ៗពេលដេក ដេកខាំធ្មេញ​ដេកល្មើ ដេកសុបិន្តអាក្រក់ ឆាប់ភ្ញាក់ ជាប្រចាំ ជាដើម ។

ការត្រៀមខ្លួនមុនត្រួតពិនិត្យ 

នៅក្នុងថ្ងៃធ្វើតេស្ត អ្នកជម្ងឺគួរអនុវត្តដូចតទៅនេះ 

·     គួរស្លៀកពាក់ខោអាវសម្រាប់ដេកជាប្រចាំថ្ងៃ ធ្វើចិត្តឱ្យសប្បាយ                       មិនចាំបាច់ព្រួយបារម្ភ ។
·     ចៀសវាងការទទួលទានកាហ្វេ តែ ភេសជ្ជៈដែលមានជាតិអាល់កុល ។
·     មិនគួរប្រើចាហួយលាបសក់ ឬក្រែមលាបសក់ ។
·     គួរដេកក្នុងឥរិយាបថដែលងាយស្រូល និងថ្នឹកបំផុត។
·     គួរផ្តល់ដំណឹងដល់បុគ្គលិកនិងពេទ្យ​ឲ្យបានដឹង ​ពីថ្នាំដែលព្យាបាលរោគ
ប្រចាំខ្លួន ដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំទឹកនោមផ្អែម ឬថ្នាំគេងលក់ ។
·     ចៀសវាងការដេកថ្ងៃ មុនថ្ងៃធ្វើតេស្ត ។



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២

ស្វែងយល់ពីបញ្ហាការ គេងស្រមុក Snoring

គេងស្រមុក  Snoring

គេងស្រមុក (Snoring) ស្រមុកគឺជាសូរសំលេងដែលកើតចេញពីសូរបន្លឺឡើង
ដោយអណ្តាតទល់កន្លើត ខណៈដែលដេកលក់ ដោយសារតែក្នុងពេលដែល
យើងគេងលក់ស្កប់នោះ ជាលិកាផ្សេងៗ នៅក្នុងបំពងក ជាពិសេសនោះគឺកន្លើត និងពិតានមាត់រីកធំឡើង អ្នកខ្លះមានការរីកធំខ្លាំងរហូតដល់ធ្លាក់មកស្ទះផ្លូវដង្ហើម ត្រង់បរិវេណដើមក ធ្វើឱ្យខ្យល់ដង្ហើម មិនអាចចូលទៅកាន់បំពង់ខ្យល់និងសួតបាន
ល្អ
​​ លំហូរខ្យល់ដង្ហើមដែលស្ទះនៅផ្លូវដង្ហើមដែលទៅប៉ះពាល់កន្លើត
និងពិដានរហូតមានការញ័រខុសប្រក្រតី ដែលធ្វើឱ្យមានសំឡេងស្រមុកតាមមក ការស្ទះមានច្រើនប៉ុណ្ណា សំឡេងស្រមុកកាន់តែមានខ្លាំងប៉ុណ្ណោះដែរ នៅទីបំផុតការស្ទះនេះបង្កឱ្យមានការបាត់ដង្ហើមរហូតមិនមានខ្យល់ចូលរាង្គកាយ បានគ្រប់គ្រាន់ ទើបមានរោគសញ្ញាការគេងបាត់ដង្ហើម (obstructive sleep apnea)


គេងស្រមុកបែបធម្មតា
គ្រាន់តែមានការរួមតូចនៃផ្លូវដង្ហើម
ក្នុងកំឡុងពេលគេងលក់ មិនមានការស្ទះ




ប្រភេទនៃការគេងស្រមុក
 
. ការគេងស្រមុកបែបធម្មតា (simple snoring)
អ្នកដែលគេងស្រមុកប្រភេទនេះ  តែងតែមានសំឡេងស្រមុកជាប្រចាំមិនមានបាត់
ដង្ហើម
សំឡេងស្រមុកកាន់តែលឺខ្លាំងពេលគេងផ្ងា ប៉ុន្តែសំឡេងដែលលឺខ្លាំង
មិនបានបញ្ជាក់ប្រាប់ថាមានអន្តរាយ ឬអត់ នោះទេ ការស្រមុកប្រភេទនេះមិនមាន
ភាវៈបាត់ដង្ហើម ដូច្នេះហើយវាមិនមានផលប៉ះពាល់ដល់ សុខភាពច្រើននោះទេ លើកលែងតែវាធ្វើឱ្យមានភាពរំខានដល់អ្នកដែលគេងជាមួយគ្នាតែប៉ុណ្ណោះ


. ប្រភេទដែលអន្តរាយ (snoring with obstructive sleep apnea)
អ្នកដែលមានរោគសញ្ញានេះច្រើនតែមានសំឡេងខ្លាំង ហើយមានរោគសញ្ញា
ប្រហែលជា
ឈ្លក់ ឬញោចខ្លួនភ្ញាក់ពេលយប់មកដោយមានអាការៈអស់កំលាំង

មិនស្រស់ស្រាយ ឬឈឺក្បាល ហើយត្រូវការគេងបន្តទៀតទោះបីជាគេង - ម៉ោងរួចហើយ អ្នកខ្លះងងុយគេងពេលថ្ងៃ ភ្លេចភ្លាំង  មិនមានសមាធិ
ឆាប់មួម៉ៅ ឆាប់ខឹង រួមទាំងមានអារម្មណ៍ខាងផ្លូវ ភេទចុះថយ ការសង្កេតរោគ
សញ្ញាដោយខ្លួនឯង មិនអាចប្រាប់ជាក់ច្បាស់ថាអ្នកជម្ងឺមានការគេង ស្រមុក
ប្រភេទណានោះទេ


មូលហេតុដែលបណ្តាលឱ្យមានការគេងស្រមុក
 
. អាយុ ដែលកាន់តែច្រើនឡើង សាច់ដុំផ្សេងៗ កាន់តែយាឡើងៗ
រួមទាំងសាច់ដុំដែលមាន តួនាទី ពង្រីកផ្លូវដង្ហើម ត្រង់បរិវេណក ធ្វើឱ្យកន្លើតនិងអណ្តាតធ្លាក់ទៅបិទផ្លូវដង្ហើមបានដោយ ងាយ
. ភេទ ភេទប្រុសមានឱកាសច្រើនជាងភេទស្រី ដែលបណ្តាលមកពីអ័រម៉ូន
. រោគលើសទម្ងន់ មានខ្លាញ់ដែលលើសទៅសន្សំនៅដើមក ត្បៀតផ្លូវដង្ហើម
ឱ្យរួមតូច
. ពិសាស្រាឬការប្រើថ្នាំប្រភេទខ្លះ ដូចជា ថ្នាំងងុយគេង ដែលមានឥទ្ធិពល
ដល់រំញោចប្រព័ន្ធ ប្រសាទផ្នែកកណ្តាល រហូតបង្កឱ្យមានការបន្ថយការរឹងមាំ
នៃសាច់ដុំដែលពង្រីកផ្លូវដង្ហើម
. ការជក់បារី ធ្វើឱ្យប្រសិទ្ធិភាពប្រព័ន្ធផ្លូវដង្ហើមចុះខ្សោយ ធ្វើឱ្យបំពងកក្រហាយ
រលាក មានការហើមសាច់នៃផ្លូវដង្ហើម ដែលកាន់តែរួមតូចកើតមានការស្ទះ
បានដោយងាយ
.ការតឹងច្រមុះរ៉ាំរៃ ដូចជា មានឆ្អឹងច្រមុះវៀច សាច់ច្រមុះរលាករ៉ាំរៃ
ដែលកើតពីការអាលែកហ្ស៊ីឬ ដុះសាច់ក្នុងច្រមុះ
. ហ្សែន អ្នកដែលមានប្រវត្តិក្រុមគ្រូសារកើតរោគនេះ ឱកាសហានិភ័យ
ដែលកើតជម្ងឺនេះ មានច្រើនជាងមនុស្សធម្មតា
. លក្ខណៈគ្រោងឆ្អឹងផ្ទៃមុខខុសប្រក្រតី ដូចជា ចង្កាតូច ចង្ការួញទៅខាងក្រោយ  
កវែង ឆ្អឹងថ្ពាល់សំប៉ែត រោគដែលមានភាពខុសប្រក្រតីខាងហ្សែនដូចជា  
 Downs’s syndrome ជាដើម​ ។
. រោគដែលមានភាពខុសប្រក្រតីខាងអ័រម៉ូន ដូចជា អ័រម៉ូនទីរ៉ូអ៊ីតទាប
  (Hypothyroid) ដែល ឃើញថាកើតការស្ទះផ្លូវដង្ហើមងាយជាងមនុស្សទូទៅ



កាពិនិត្យវិនិច្ឆ័យរោគបាត់ដង្ហើមខណៈគេងលក់

·        → ការសាកសួរប្រវត្តិ ការពិនិត្យរាង្គកាយ 
·        → ការពិនិត្យ វិនិច្ឆ័យខាងផ្លូវដង្ហើម
·        → ការធ្វើតេស្តសុខភាពពេលគេងលក់ (sleeping test ) 
        ដោយការអាននិងប្រែលទ្ធផលដោយវេជ្ជបណ្ឌិតឯកទេសជម្ងឺគេងលក់ 
    ( sleep specialist physician)




សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២



ជំងឺខ្សោយបេះដូង

ជំងឺខ្សោយបេះដូង
 Heart failure

              ជំងឺខ្សោយបេះដូង ជាប្រភេទអាការៈដែលមានមូលហេតុពីភាពខុសប្រក្រតី
នៃការធ្វើការរបស់បេះដូង ដោយអាចកើតចេញពីភាពខុសប្រក្រតីរបស់ទម្រង់
ឬការធ្វើតួនាទីរបស់បេះដូង បង្កអោយបេះដូងមិនអាចបញ្ជូនឈាមទៅចិញ្ចឹម
រាងកាយ ឬទទួលឈាមត្រឡប់ចូលទៅកាន់បេះដូងបានតាមប្រក្រតីធ្វើអោយការ
ធ្វើអ្វីផ្សេងៗដែលតាមធម្មតាជារឿងងាយស្រួល ក្លាយទៅជារឿងកាន់តែពិបាក។

អាការៈរបស់ជំងឺខ្សោយបេះដូង  
                                
អាចមានច្រើនអាការៈរួមគ្នា ឬ មានត្រឹមតែអាការៈម្យ៉ាង              
ក៏បានដែរ ដួចជា              
                                                                       
ធុញថប់ ដកដង្ហើមពិបាក ពេលហាត់ប្រាណ   
                        
ដកដង្ហើមពិបាកពេលដេកផ្ងារ / ដេករាបស្មើ

ភ្ញាក់កណ្ដាលអាធ្រាត ព្រោះក្អក ឬ ដកដង្ហើមពិបាក 
                                               
អស់កម្លាំង នឿយហត់ងាយ                                                                                                                                    
វិលមុខ ងងឹតមុខ                                                                               
កជើង, ប្រអប់ជើងឬជើង ហើម  
                                                            
ហើមពោះ ធុញថប់ក្នុងពោះ   
                                                           
ចូលបន្ទប់ទឹកញឹកពេលពាក់កណ្ដាលយប់      
                                           
មូលហេតុនៃជំងឺខ្សោយបេះដូង    
                            
            
សាច់ដុំបេះដូងខ្វះឈាមដោយសារស្ទះសរសៃឈាមចិញ្ចឹមបេះដូង  
             
សម្ពាធឈាមខ្ពស់                                                                               
ចង្វាក់បេះដូងដើរមិនប្រក្រដី   
                                                               
ជំងឺខូចប្រឹសបេះដូង   
                                                                        
ការឆ្លងមេរោគរបស់សាច់ដុំបេះដូង 
                                           
មូលហេតុផ្សេងៗ ដូចជា ជំងឺបេះដូងពីកំណើត ការបានទទួល                          
 ជាតិពុល/ជាតិគ្រឿងញាន ទឹកនោមផ្អែម  ទីរ៉ូអ៊ីត ប្រព័ន្ធភាពស៊ាំ
ចុះខ្សោយ ជាដើម។
     មូលហេតុផ្សេងៗទាំងនេះ ធ្វើអោយសាច់ដុំបេះដូងបញ្ជូនឈាមបានកាន់
តែតិច ធ្វើអោយបរិមាណឈាមហូរតាមរាងកាយបានកាន់តែតិចផងដែរ បេះដូងទើបព្យាយាមកែតម្រូវអោយបរិមាណឈាមដែលបញ្ជូនទៅចិញ្ចឹមផ្នែក
ផ្សេងៗរបស់រាងកាយតាមប្រក្រតី ប្រអប់បេះដូង ទើបពង្រីកដើម្បីផ្ទុកឈាម
អោយបានកាន់តែច្រើន ដែលនឹងធ្វើបានត្រឹមតែមួយរយៈតែប៉ុណ្ណោះ ព្រោះ
សាច់ដុំប្រអប់បេះដូងដែលនឹងពង្រីកនេះ នឹងទន់ខ្សោយហើយក៏មិនអាច
បញ្ជូនឈាមបានតទៅទៀត ក្នុងការលោតម្ដងៗ បេះដូងដែលទន់ខ្សោយកម្លាំង នឹងបញ្ជូនឈាមបានកាន់តែតិច ធ្វើអោយមានទឹក(វត្ថុរាវ)នៅស្ទះក្នុងសួត ធ្វើអោយ
អុកហ្ស៊ីហ្សែនដែលទៅចិញ្ចឹមអវយវៈផ្សេងៗ ដូចជា តម្រងនោម បានកាន់តែតិច ធ្វើអោយតម្រងនោមកម្ចាត់ទឹកដែលលើសចេញពីរាងកាយបានកាន់តែតិច ទឹកទើបស្ទះតាមផ្នែកផ្សេងៗនៃរាងកាយ កើតជាលក្ខណៈហើមទឹក ជាវដ្ដដែ
លធ្វើអោយសភាវៈបេះដូងទន់ខ្សោយ។

ការបែងចែកកម្រិតធ្ងន់ធ្ងរនៃជំងឺខ្សោយបេះដូង   
បែងចែកតាមសភាវៈដែលមានសាច់ដុំបេះដូងរងរបួស 
  
   រយៈ A    អ្មកជំងឺដែលមានភាពប្រថុយលើការរងរបួសនៃសាច់ដុំ
                  បេះដូងប៉ុន្តែនៅមានកម្លាំងសាច់ដុំបេះដូងដ៏ល្អ ដូចជា អ្នកជំងឺ
                  ដែលមានសម្ពាធឈាមខ្ពស់, អ្នកជំងឺធាត់, អ្នកជំងឺដែលមាន
                  សភាវៈរឹងសរសៃឈាម  (atherosclerosis),មានប្រវត្តិក្រុម
                  គ្រួសារដែលជួបប្រទះសភាវៈសាច់ដុំ អោយកើតសភាវៈសាច់
                  ដុំបេះដូងទន់ខ្សោយ ឬបានទទួលថ្នាំដែលមានផលធ្វើបេះដូង
                  ទន់ខ្សោយ។


    រយៈ B    អ្នកជំងឺដែលប្រទះឃើញការរងរបួសខូចខាតដល់សាច់ដុំ
                   ហើយ  បានដល់ អ្នកជំងឺដែលធ្លាប់ស្ទះសរសៃឈាមចិញ្ចឹម
                   បេះដូងពីមុន ហើយមានភាពខូចខាតដល់សាច់ដុំបេះដូង
                   ហើយ ឬ អ្នកជំងឺខូចប្រឹស បេះដូងដែលមិនទាន់មានអាការៈ។



     រយៈ C   អ្នកជំងឺដែលមានសាច់ដុំរងរបួសខូចខាត និងធ្លាប់មាន
                   សភាវៈបេះដូងចុះខ្សោយ(ទឹកចូលសួត)ហើយ ឬ នៅ កំពុង
                   មានសភាវៈបេះដូងចុះខ្សោយ(ទឹកចូលសួត)។


      រយៈ D  អ្នកជំងឺខ្សោយបេះដូងដែលនៅមានអាការៈធ្ងន់ធ្ងរ មិនសូវ
                   ឆ្លើយតបនឹងការរក្សា បានដល់អ្នកជំងឺដែលមានអាការៈទឹក
                   ចូលសួតយ៉ាងខ្លាំងក្លា ទោះបីនៅក្នុងអំឡុងពេលសម្រាក, អ្នក
                   ជំងឺដែលមានការដេកសម្រាកព្យាបាលខ្លួនក្នុងមន្ទីរពេទ្យ
                   ជាញឹកញាប់ ទោះបីជាបានថ្នាំគ្រប់សប់តាមស្តង់ដារួចហើយ
                   (GDMT; Guideline directed Medical Therapy)



សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២