Thursday, January 9, 2020

ស្វែងយល់ពីបញ្ហាការ គេងស្រមុក Snoring

គេងស្រមុក  Snoring

គេងស្រមុក (Snoring) ស្រមុកគឺជាសូរសំលេងដែលកើតចេញពីសូរបន្លឺឡើង
ដោយអណ្តាតទល់កន្លើត ខណៈដែលដេកលក់ ដោយសារតែក្នុងពេលដែល
យើងគេងលក់ស្កប់នោះ ជាលិកាផ្សេងៗ នៅក្នុងបំពងក ជាពិសេសនោះគឺកន្លើត និងពិតានមាត់រីកធំឡើង អ្នកខ្លះមានការរីកធំខ្លាំងរហូតដល់ធ្លាក់មកស្ទះផ្លូវដង្ហើម ត្រង់បរិវេណដើមក ធ្វើឱ្យខ្យល់ដង្ហើម មិនអាចចូលទៅកាន់បំពង់ខ្យល់និងសួតបាន
ល្អ
​​ លំហូរខ្យល់ដង្ហើមដែលស្ទះនៅផ្លូវដង្ហើមដែលទៅប៉ះពាល់កន្លើត
និងពិដានរហូតមានការញ័រខុសប្រក្រតី ដែលធ្វើឱ្យមានសំឡេងស្រមុកតាមមក ការស្ទះមានច្រើនប៉ុណ្ណា សំឡេងស្រមុកកាន់តែមានខ្លាំងប៉ុណ្ណោះដែរ នៅទីបំផុតការស្ទះនេះបង្កឱ្យមានការបាត់ដង្ហើមរហូតមិនមានខ្យល់ចូលរាង្គកាយ បានគ្រប់គ្រាន់ ទើបមានរោគសញ្ញាការគេងបាត់ដង្ហើម (obstructive sleep apnea)


គេងស្រមុកបែបធម្មតា
គ្រាន់តែមានការរួមតូចនៃផ្លូវដង្ហើម
ក្នុងកំឡុងពេលគេងលក់ មិនមានការស្ទះ




ប្រភេទនៃការគេងស្រមុក
 
. ការគេងស្រមុកបែបធម្មតា (simple snoring)
អ្នកដែលគេងស្រមុកប្រភេទនេះ  តែងតែមានសំឡេងស្រមុកជាប្រចាំមិនមានបាត់
ដង្ហើម
សំឡេងស្រមុកកាន់តែលឺខ្លាំងពេលគេងផ្ងា ប៉ុន្តែសំឡេងដែលលឺខ្លាំង
មិនបានបញ្ជាក់ប្រាប់ថាមានអន្តរាយ ឬអត់ នោះទេ ការស្រមុកប្រភេទនេះមិនមាន
ភាវៈបាត់ដង្ហើម ដូច្នេះហើយវាមិនមានផលប៉ះពាល់ដល់ សុខភាពច្រើននោះទេ លើកលែងតែវាធ្វើឱ្យមានភាពរំខានដល់អ្នកដែលគេងជាមួយគ្នាតែប៉ុណ្ណោះ


. ប្រភេទដែលអន្តរាយ (snoring with obstructive sleep apnea)
អ្នកដែលមានរោគសញ្ញានេះច្រើនតែមានសំឡេងខ្លាំង ហើយមានរោគសញ្ញា
ប្រហែលជា
ឈ្លក់ ឬញោចខ្លួនភ្ញាក់ពេលយប់មកដោយមានអាការៈអស់កំលាំង

មិនស្រស់ស្រាយ ឬឈឺក្បាល ហើយត្រូវការគេងបន្តទៀតទោះបីជាគេង - ម៉ោងរួចហើយ អ្នកខ្លះងងុយគេងពេលថ្ងៃ ភ្លេចភ្លាំង  មិនមានសមាធិ
ឆាប់មួម៉ៅ ឆាប់ខឹង រួមទាំងមានអារម្មណ៍ខាងផ្លូវ ភេទចុះថយ ការសង្កេតរោគ
សញ្ញាដោយខ្លួនឯង មិនអាចប្រាប់ជាក់ច្បាស់ថាអ្នកជម្ងឺមានការគេង ស្រមុក
ប្រភេទណានោះទេ


មូលហេតុដែលបណ្តាលឱ្យមានការគេងស្រមុក
 
. អាយុ ដែលកាន់តែច្រើនឡើង សាច់ដុំផ្សេងៗ កាន់តែយាឡើងៗ
រួមទាំងសាច់ដុំដែលមាន តួនាទី ពង្រីកផ្លូវដង្ហើម ត្រង់បរិវេណក ធ្វើឱ្យកន្លើតនិងអណ្តាតធ្លាក់ទៅបិទផ្លូវដង្ហើមបានដោយ ងាយ
. ភេទ ភេទប្រុសមានឱកាសច្រើនជាងភេទស្រី ដែលបណ្តាលមកពីអ័រម៉ូន
. រោគលើសទម្ងន់ មានខ្លាញ់ដែលលើសទៅសន្សំនៅដើមក ត្បៀតផ្លូវដង្ហើម
ឱ្យរួមតូច
. ពិសាស្រាឬការប្រើថ្នាំប្រភេទខ្លះ ដូចជា ថ្នាំងងុយគេង ដែលមានឥទ្ធិពល
ដល់រំញោចប្រព័ន្ធ ប្រសាទផ្នែកកណ្តាល រហូតបង្កឱ្យមានការបន្ថយការរឹងមាំ
នៃសាច់ដុំដែលពង្រីកផ្លូវដង្ហើម
. ការជក់បារី ធ្វើឱ្យប្រសិទ្ធិភាពប្រព័ន្ធផ្លូវដង្ហើមចុះខ្សោយ ធ្វើឱ្យបំពងកក្រហាយ
រលាក មានការហើមសាច់នៃផ្លូវដង្ហើម ដែលកាន់តែរួមតូចកើតមានការស្ទះ
បានដោយងាយ
.ការតឹងច្រមុះរ៉ាំរៃ ដូចជា មានឆ្អឹងច្រមុះវៀច សាច់ច្រមុះរលាករ៉ាំរៃ
ដែលកើតពីការអាលែកហ្ស៊ីឬ ដុះសាច់ក្នុងច្រមុះ
. ហ្សែន អ្នកដែលមានប្រវត្តិក្រុមគ្រូសារកើតរោគនេះ ឱកាសហានិភ័យ
ដែលកើតជម្ងឺនេះ មានច្រើនជាងមនុស្សធម្មតា
. លក្ខណៈគ្រោងឆ្អឹងផ្ទៃមុខខុសប្រក្រតី ដូចជា ចង្កាតូច ចង្ការួញទៅខាងក្រោយ  
កវែង ឆ្អឹងថ្ពាល់សំប៉ែត រោគដែលមានភាពខុសប្រក្រតីខាងហ្សែនដូចជា  
 Downs’s syndrome ជាដើម​ ។
. រោគដែលមានភាពខុសប្រក្រតីខាងអ័រម៉ូន ដូចជា អ័រម៉ូនទីរ៉ូអ៊ីតទាប
  (Hypothyroid) ដែល ឃើញថាកើតការស្ទះផ្លូវដង្ហើមងាយជាងមនុស្សទូទៅ



កាពិនិត្យវិនិច្ឆ័យរោគបាត់ដង្ហើមខណៈគេងលក់

·        → ការសាកសួរប្រវត្តិ ការពិនិត្យរាង្គកាយ 
·        → ការពិនិត្យ វិនិច្ឆ័យខាងផ្លូវដង្ហើម
·        → ការធ្វើតេស្តសុខភាពពេលគេងលក់ (sleeping test ) 
        ដោយការអាននិងប្រែលទ្ធផលដោយវេជ្ជបណ្ឌិតឯកទេសជម្ងឺគេងលក់ 
    ( sleep specialist physician)




សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២



ជំងឺខ្សោយបេះដូង

ជំងឺខ្សោយបេះដូង
 Heart failure

              ជំងឺខ្សោយបេះដូង ជាប្រភេទអាការៈដែលមានមូលហេតុពីភាពខុសប្រក្រតី
នៃការធ្វើការរបស់បេះដូង ដោយអាចកើតចេញពីភាពខុសប្រក្រតីរបស់ទម្រង់
ឬការធ្វើតួនាទីរបស់បេះដូង បង្កអោយបេះដូងមិនអាចបញ្ជូនឈាមទៅចិញ្ចឹម
រាងកាយ ឬទទួលឈាមត្រឡប់ចូលទៅកាន់បេះដូងបានតាមប្រក្រតីធ្វើអោយការ
ធ្វើអ្វីផ្សេងៗដែលតាមធម្មតាជារឿងងាយស្រួល ក្លាយទៅជារឿងកាន់តែពិបាក។

អាការៈរបស់ជំងឺខ្សោយបេះដូង  
                                
អាចមានច្រើនអាការៈរួមគ្នា ឬ មានត្រឹមតែអាការៈម្យ៉ាង              
ក៏បានដែរ ដួចជា              
                                                                       
ធុញថប់ ដកដង្ហើមពិបាក ពេលហាត់ប្រាណ   
                        
ដកដង្ហើមពិបាកពេលដេកផ្ងារ / ដេករាបស្មើ

ភ្ញាក់កណ្ដាលអាធ្រាត ព្រោះក្អក ឬ ដកដង្ហើមពិបាក 
                                               
អស់កម្លាំង នឿយហត់ងាយ                                                                                                                                    
វិលមុខ ងងឹតមុខ                                                                               
កជើង, ប្រអប់ជើងឬជើង ហើម  
                                                            
ហើមពោះ ធុញថប់ក្នុងពោះ   
                                                           
ចូលបន្ទប់ទឹកញឹកពេលពាក់កណ្ដាលយប់      
                                           
មូលហេតុនៃជំងឺខ្សោយបេះដូង    
                            
            
សាច់ដុំបេះដូងខ្វះឈាមដោយសារស្ទះសរសៃឈាមចិញ្ចឹមបេះដូង  
             
សម្ពាធឈាមខ្ពស់                                                                               
ចង្វាក់បេះដូងដើរមិនប្រក្រដី   
                                                               
ជំងឺខូចប្រឹសបេះដូង   
                                                                        
ការឆ្លងមេរោគរបស់សាច់ដុំបេះដូង 
                                           
មូលហេតុផ្សេងៗ ដូចជា ជំងឺបេះដូងពីកំណើត ការបានទទួល                          
 ជាតិពុល/ជាតិគ្រឿងញាន ទឹកនោមផ្អែម  ទីរ៉ូអ៊ីត ប្រព័ន្ធភាពស៊ាំ
ចុះខ្សោយ ជាដើម។
     មូលហេតុផ្សេងៗទាំងនេះ ធ្វើអោយសាច់ដុំបេះដូងបញ្ជូនឈាមបានកាន់
តែតិច ធ្វើអោយបរិមាណឈាមហូរតាមរាងកាយបានកាន់តែតិចផងដែរ បេះដូងទើបព្យាយាមកែតម្រូវអោយបរិមាណឈាមដែលបញ្ជូនទៅចិញ្ចឹមផ្នែក
ផ្សេងៗរបស់រាងកាយតាមប្រក្រតី ប្រអប់បេះដូង ទើបពង្រីកដើម្បីផ្ទុកឈាម
អោយបានកាន់តែច្រើន ដែលនឹងធ្វើបានត្រឹមតែមួយរយៈតែប៉ុណ្ណោះ ព្រោះ
សាច់ដុំប្រអប់បេះដូងដែលនឹងពង្រីកនេះ នឹងទន់ខ្សោយហើយក៏មិនអាច
បញ្ជូនឈាមបានតទៅទៀត ក្នុងការលោតម្ដងៗ បេះដូងដែលទន់ខ្សោយកម្លាំង នឹងបញ្ជូនឈាមបានកាន់តែតិច ធ្វើអោយមានទឹក(វត្ថុរាវ)នៅស្ទះក្នុងសួត ធ្វើអោយ
អុកហ្ស៊ីហ្សែនដែលទៅចិញ្ចឹមអវយវៈផ្សេងៗ ដូចជា តម្រងនោម បានកាន់តែតិច ធ្វើអោយតម្រងនោមកម្ចាត់ទឹកដែលលើសចេញពីរាងកាយបានកាន់តែតិច ទឹកទើបស្ទះតាមផ្នែកផ្សេងៗនៃរាងកាយ កើតជាលក្ខណៈហើមទឹក ជាវដ្ដដែ
លធ្វើអោយសភាវៈបេះដូងទន់ខ្សោយ។

ការបែងចែកកម្រិតធ្ងន់ធ្ងរនៃជំងឺខ្សោយបេះដូង   
បែងចែកតាមសភាវៈដែលមានសាច់ដុំបេះដូងរងរបួស 
  
   រយៈ A    អ្មកជំងឺដែលមានភាពប្រថុយលើការរងរបួសនៃសាច់ដុំ
                  បេះដូងប៉ុន្តែនៅមានកម្លាំងសាច់ដុំបេះដូងដ៏ល្អ ដូចជា អ្នកជំងឺ
                  ដែលមានសម្ពាធឈាមខ្ពស់, អ្នកជំងឺធាត់, អ្នកជំងឺដែលមាន
                  សភាវៈរឹងសរសៃឈាម  (atherosclerosis),មានប្រវត្តិក្រុម
                  គ្រួសារដែលជួបប្រទះសភាវៈសាច់ដុំ អោយកើតសភាវៈសាច់
                  ដុំបេះដូងទន់ខ្សោយ ឬបានទទួលថ្នាំដែលមានផលធ្វើបេះដូង
                  ទន់ខ្សោយ។


    រយៈ B    អ្នកជំងឺដែលប្រទះឃើញការរងរបួសខូចខាតដល់សាច់ដុំ
                   ហើយ  បានដល់ អ្នកជំងឺដែលធ្លាប់ស្ទះសរសៃឈាមចិញ្ចឹម
                   បេះដូងពីមុន ហើយមានភាពខូចខាតដល់សាច់ដុំបេះដូង
                   ហើយ ឬ អ្នកជំងឺខូចប្រឹស បេះដូងដែលមិនទាន់មានអាការៈ។



     រយៈ C   អ្នកជំងឺដែលមានសាច់ដុំរងរបួសខូចខាត និងធ្លាប់មាន
                   សភាវៈបេះដូងចុះខ្សោយ(ទឹកចូលសួត)ហើយ ឬ នៅ កំពុង
                   មានសភាវៈបេះដូងចុះខ្សោយ(ទឹកចូលសួត)។


      រយៈ D  អ្នកជំងឺខ្សោយបេះដូងដែលនៅមានអាការៈធ្ងន់ធ្ងរ មិនសូវ
                   ឆ្លើយតបនឹងការរក្សា បានដល់អ្នកជំងឺដែលមានអាការៈទឹក
                   ចូលសួតយ៉ាងខ្លាំងក្លា ទោះបីនៅក្នុងអំឡុងពេលសម្រាក, អ្នក
                   ជំងឺដែលមានការដេកសម្រាកព្យាបាលខ្លួនក្នុងមន្ទីរពេទ្យ
                   ជាញឹកញាប់ ទោះបីជាបានថ្នាំគ្រប់សប់តាមស្តង់ដារួចហើយ
                   (GDMT; Guideline directed Medical Therapy)



សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២ 



Wednesday, January 8, 2020

អ្វីទៅជា ជំងឺ​រលាក​ប្រហោង​ឆ្អឹង​ក្បាល ?



ជំងឺ​រលាក​ប្រហោង​ឆ្អឹង​ក្បាល : បច្ចេកទេសថ្មីៗ 

នៃការវះកាត់តាមឧបករណ៍ឆ្លុះ

អ្វីទៅជា ជំងឺ​រលាក​ប្រហោង​ឆ្អឹង​ក្បាល ?

ឆ្លើយ ជំងឺ​រលាក​ប្រហោង​ឆ្អឹង​ក្បាល គឺជាការរលាកក្នុងរន្ធច្រមុះ ដែលមានតំណែងនៅជុំវិញរន្ធច្រមុះ ដែលមានទាំងអស់ បួនគួរ ដែលបណ្តាលឱ្យអ្នក ជម្ងឺមានការហើម តឹងច្រមុះ មានសំបោរស្អិតក្នុងច្រមុះឬធ្លាក់ចូលក ការហិតក្លិនថយចុះ និងមានអាការៈ ហើមតាមផ្ទៃមុខ ។


តើការរលាក Sinus រ៉ាំរ៉ៃបណ្តាលមកពីអ្វី ?



ជាងសាមសិបឆ្នាំហើយដែលគេជឿថា ជម្ងឺរលាក  Sinus នេះកើតឡើង
ដោយសារការស្ទះរន្ធប្រហោងដែលធ្វើឱ្យមានការរលាក ឆ្លងមេរោគ សារធាតុ
រាវនិងខ្ទុះនៅក្នុងរន្ធមិនអាចហូរចេញមកក្រៅបាន ប្រសិនបើរន្ធមានការ រលាកច្រើន
ជាងបីខែ វាក្លាយជាការរលាករ៉ាំរៃ ប៉ុន្តែបច្ចុប្បន្ននេះទស្សនៈបែបនេះ បានផ្លាស់ប្តូរ
ហើយ ទស្សនៈថ្មីគឺថា រន្ធប្រហោងដែលរលាករ៉ាំរៃគឺជាការរលាករ៉ាំរៃ (Chronic inflammation) មិនមែនការឆ្លងមេរោគរ៉ាំរៃនោះទេ(chronic infection) មានលទ្ធផល
ការស្រាវជ្រាវចេញមកជាច្រើនថាទស្សនៈដែលថា​ Sinus រលាកកើតចេញពីការ
ស្ទះរន្ធបញ្ចេញ sinus នោះវាមិនមែនជាការពិតប្រាកដទួទៅនោះទេ ព្រោះថាការ
រលាកកើតចេញពីការសាច់sinus ខ្លួនឯង ដោយអាចកើតបានជាច្រើនសាហេតុ ដូចជា ការមានមេរោគនៅតាមធាតុអាកាសនិងពីបាក់តេរី ( styphylococcus enterotoxinB) ឬការប្រតិកម្មខុសប្រក្រតីចំពោះអេស្ពិរីន ចំពោះការស្ទះនៃរន្ធsinus អាចជាមូលហេតុនៃការរលាក sinus ប្រភេទផ្សេងបាន

អ្វីទៅ ជាបច្ចេកទេសថ្មីនៃការវះកាត់ sinus 
បែបឧបករណ៍ឆ្លុះ ?

បច្ចេកទេសនៃការវះកាត់ sinus នៅពេលកន្លងមកច្រើនតែវះកាត់ដោយមានមុខរបួស
នៃការវះកាត់
ដូចជា បើវះកាត់ sinus នៅនិងថ្ពាល់ វេជ្ជបណ្ឌិតនិងបើកមុខរបួសក្រុម
អញ្ចាញ់ធ្មេញហើយដាក់ឆ្អឹងមុខនៅត្រង់ថ្ពាល់ដើម្បីដាក់ចូលទៅក្នុង sinus ឬប្រសិនបើវះកាត់ sinus នៅតាមថ្ងាស់ វេជ្ជបណ្ឌិតនិងវះកាត់
មុខរបួសនៅក្បែរច្រមុះឡើងទៅរហូតដល់ចិញ្ចើមជាដើម ចំពោះការវះកាត់បែបឧបករណ៍ឆ្លុះនោះ វេជ្ជបណ្ឌិតនិងមិនប្រើកាំបិតបើកមុខរបួសតែប្រើឧបករណ៍ចុល្លទស្សន៍ដើម្បីដាក់ចូល
ទៅក្នុងរន្ធច្រមុះ ដើម្បីដាក់ចូលទៅក្នុង sinus ផ្សេងៗ ដោយប្រើឧបករណ៍ចុល្លទស្សន៍ ដែលមានមុមផ្សេងៗ ដូចជា 0 ដឺក្រេ 30 ដឺក្រេ 45 ដឺក្រេ និង 70 ដឺក្រេ រូបភាពដែល
មើលឃើញតាមអង់ដូស្កូប បញ្ជួនមកតាមកញ្ចក់ទូរទស្សន៍ ដែលចេញជារូបភាពច្បាស់
លាស់ពេទ្យមើលឃើញ ការបញ្ជួនរូបភាពមកកញ្ចក់ទូរទស្សន៍ច្រើនគ្រឿងដើម្បីឱ្យ
វេជ្ជបណ្ឌិតជំនួយការអាចមើលឃើញ ពេទ្យដាក់ថ្នាំសណ្តំ និងគិលានុដ្ឋាយិកាក៏អាច
មើលឃើញព្រមគ្នាផងដែរ
រួបភាពត្រួវបានពង្រីកឱ្យច្បាស់ជាងការមើល
ដោយខ្សែភ្នែកកាលពីសម័យមុន

ជំហាននៃការវះកាត់
 នៅពេលដែលវេជ្ជបណ្ឌិតដាក់ថ្នាំសណ្តំហើយ វេជ្ជបណ្ឌិតនឹងចាក់ថ្នាំចំគោលដៅខ្លះៗ
ដើម្បីកំឱ្យសរសៃឈាមរួមនិងសាច់ច្រមុះមិនហើម ភាគច្រើនផ្សំជាមួយ
ថ្នាំស្ពឹកដើម្បីបន្ថយអាការៈហើម បន្ទាប់មកវេជ្ជបណ្ឌិតនិងដាក់បំពង់អង់ដូស្កូប 
 ចូលទៅរន្ធ sinus ដើម្បីបើករន្ធឱ្យរីកធំឡើង ហើយយកឬសដូងច្រមុះ ដុំសាច់មេរោគផ្សិតផ្សេងៗ ដែលរាំងស្ទះការបញ្ចេញរបស់  sinus ដោយប្រើឧបករណ៍ពិសេសដូចជា microdebrider​   thru-cutting forceps ដើម្បីមិនឱ្យមានផលប៉ះពាល់ដល់ដុំសាច់ច្រុះប្រក្រតី បន្ទាប់មកទៀតវេជ្ជបណ្ឌិត
និងភ្ជាប់ sinus ផ្សេងៗឱ្យដល់គ្នាទាំងអស់ ទាំង sinus នៅថ្ពាល់ និងបរិវេណ​ជិតប្រស្រីភ្នែក បរិវេណថ្ងាស់និងបាតខួរក្បាល ការបើក sinus ផ្សេងៗ ដែលមានការភ្ជាប់ដល់គ្នានេះគឺ ដែលធ្វើឱ្យការផ្តល់ថ្នាំចំគោលដៅក្រោយពេលវះកាត់ អាចចូលដល់សាច់ sinus ផ្សេងៗ បានយ៉ាងមានប្រសិទ្ធិភាព
 
ផលវិជ្ជមាននៃការវះកាត់តាមឧបករណ៍ឆ្លុះ
       ការវះកាត់ដោយមានមុខរបួសដូចនៅក្នុងសម័យមុននោះ ក្រៅពីមានមុខរបួសដែលបាត់បង់សម្រស់ហើយនោះ ការបើកមុខរបួសដាក់ឆ្អឹងអាចធ្វើឱ្យចុងប្រសាទមានរបួស ហើយច្រើនតែមានអាការៈស្ពឺកផ្ទៃមុខ ឬស្ពឹកតាមបបេមាត់ខាងលើបាន ក្រៅពីនេះ អាចធ្វើឱ្យឆ្ងឹងរលាកហើយប្រសិនបើមានការវះកាត់ sinus ច្រើនកន្លែង អាចមានមុខរបួសច្រើនកន្លែងផងដែរ ដូច្នេះហើយផលជាវិជ្ជមាននៃការវះកាត់ដោយឧបករណ៍ឆ្លុះ គឺពេទ្យអាចប្រើមុម
ផ្សេងៗគ្នា ធ្វើឱ្យមើលឃើញរោគនៅតាម sinus បានយ៉ាងល្អនិងកែខៃបានគ្រប់ 
 sinus ការវះកាត់ដោយការឆ្លុះ ធ្វើឱ្យអ្នកជម្ងឺមិនមានការឈឺចាប់ ក្រោយពេលវះ
កាត់ មិនមានអាការៈហើម មិនមានការស្ពឹកតាមផ្ទៃមុខ និងឆាប់ជា ពេទ្យអាច
មើលឃើញរូបភាពច្បាស់ ហើយពង្រីកឱ្យមើលឃើញកាន់តែច្បាស់ផងដែរ ពេទ្យជំនួយការអាចជួយវះកាត់បាន ដោយសារតែអាចមើលឃើញរូបភាព
ដូចពេទ្យវះកាត់ផងដែរ គិលានុបដ្ឋាយិកាអាចត្រៀមឧបករណ៍បានទាន់ពេលវេលា ពេទ្យដាក់ថ្នាំសណ្តំអាចផ្លាស់ប្តូរថ្នាំបានយ៉ាងមានប្រសិទ្ធិភាព ព្រោះអាចមើល
ឃើញរូបភាពព្រមគ្នាជាមួយពេទ្យវះកាត់ដែរ  អាចដឹងច្បាស់ថាពេទ្យវះកាត់កំពុង
ធ្វើអ្វី មានចេញឈាមឬអត់ ឈាមចេញតិចច្រើនប៉ុណ្ណា
 

ភាវៈការជ្រៀតជ្រេក
 
Sinus ផ្សេងៗមានតំណែងនៅជិតប្រស្រីភ្នែកនិងខួរក្បាល ដូច្នេះហើយ
ប្រសិនបើការវះកាត់ ប្រើបច្ចេកទេសមិនល្អនោះ មិនអាចមើលឃើញ 
 sinus បានច្បាស់ល្អ ហើយមិនអាចមើលឃើញ sinus គ្រប់មុមនោះទេ វាអាចបង្កភាវៈជ្រៀតជ្រេកផ្សេងៗដល់អវយវៈសាំខាន់ទាំងនេះបាន ការប្រើបច្ចេកទេសការវះកាត់ដោយការឆ្លុះទើបជាបច្ចេកទេសដែលអាចកាត់
បន្ថយភាវៈជ្រៀតជ្រេកបានយ់ាងល្អ


ការអនុវត្តន៍ខ្លួនក្រោយពេលវះកាត់

ក្រោយពេលវះកាត់ ២៤ ម៉ោងដំបូង ឱ្យអ្នកជម្ងឺស្អំច្រមុះដោយត្រជាក់ ដាក់គ្រែឱ្យក្បាលរាងខ្ពស់បន្តិច ការវះកាត់ដោយបច្ចេកទេសថ្មីមិនបានដាក់
សំឡីណែនច្រមុះដូចសម័យមុននោះទេ ក្រោយពេលវះកាត់ដំបូង
អាចមានសំបោរលាយឈាមតិចៗ ហូរតាមច្រមុះវាជារឿងប្រក្រតីទេ ក្រោយវះកាត់មួយថ្ងៃឱ្យអ្នកជម្ងឺប្រើទឹកសារ៉ូម លាងច្រមុះ ក្នុងមួយថ្ងៃពីរដង ដើម្បីជម្រះកំណកឈាម និងសំបោរស្អិតៗចេញ សាច់ច្រមុះសើម
ធ្វើឱ្យកោសិកាក្នុងច្រមុះធ្វើការបានល្អប្រសើរឡើង និងឆាប់ជាសះ
ស្បើយ វេជ្ជបណ្ឌិតអាចណែនាំ ឱ្យផ្សំថ្នាំខ្លះចូលជាមួយទឹកសារ៉ូមលាង ច្រមុះផងដែរនៅពេលខ្លះ

សូមអរគុណប្រភពពីមន្ទីរពេទ្យផ្យាថៃ ២