Wednesday, January 8, 2020

ជំងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ

ជំងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ

អ្វីទៅគឺជាការអាល់ឡ័រហ្ស៊ីទឹកដោះគោ ?
ឆ្លើយ         ជម្ងឺអាលឡ័រហ្ស៊ី គឺជាជម្ងឺដែលរាងកាយកើតប្រតិកម្មខុសប្រក្រតីចំពោះសារធាតុប្រូតេអ៊ីន ក្នុង                     
ទឹកដោះគោ អ្នកជម្ងឺអាចមានរោគសញ្ញាច្រើនយ៉ាងតាមប្រព័ន្ធរាងកាយ  
ដូចជាស្បែក     ប្រព័ន្ធផ្លូវអាហារ ឬប្រព័ន្ធផ្លូវដង្ហើម ជាដើម
 
ជម្ងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ មានរោគសញ្ញាអ្វីខ្លះ ?
ឆ្លើយ     ក្មេងដែលចាញ់ទឹកដោះគោ នឹងបង្ហាញសញ្ញាខុសប្រក្រតីជាច្រើន
យ៉ាង
សញ្ញាណាមួយ   ដូចខាងក្រោមនេះ
: មានកន្ទូលតាមស្បែក កន្ទាលត្រអាក
: ឈឺពោះ ឈឺបាត់ៗ ក្អួត រាក លាមកលាយឈាម
: មានអ្នកខ្លះដែលកើតភាពខុសប្រក្រតីនៃប្រព័ន្ធផ្លូវដង្ហើម ហតនឿយ  
មានស្លេស្ហ ហឺតហតៗ
: ក្មេងដែលចាញ់ទឹកដោះ ច្រើនតែឡើងគីឡួយឺត ស្លេកស្លាំងនិងអស់កំលាំង


រោគសញ្ញាកន្ទួលតាមស្បែក កន្ទាលត្រអាក

មានឈាមចេញតាមប្រព័ន្ធផ្លូវអាហារ និងមានលាមកលាយឈាម

អ្នកជម្ងឺអាចមានការហត់នឿយ ហើយនិងមានស្លេស្ហ

ជម្ងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ ជួបប្រទះញឹកញាប់ទេ​? 

ឆ្លើយ         ក្នុងបណ្តាក្មេងៗ ដែលចាញ់អាហារ ជម្ងឺអាល់ឡ័រហ្ស៊ី
ទឹកដោះគោជួបប្រទះញឹកញាប់ជាងគេ     ហើយ នៅមិនទាន់ជួប
មូលហេតុពិតប្រាកដដែលនាំឱ្យកើតអាល់ឡ័រហ្ស៊ីទឹកដោះគោ         ដោយសារតែលក្ខណ្ឌនៃការវិនិច្ឆ័យជម្ងឺមានភាពខុសគ្នារវាងប្រទេស
នីមួយៗ ការកើតជម្ងឺ        នេះនៅបរទេស ជួបប្រទះ .  - . %  
ហើយ . % នៃទារកដែលបៅតែទឹកដោះម្តាយអាចកើតជម្ងឺ នេះបាន
 
មូលហេតុអ្វីបានជា អាល់ឡ័រហ្ស៊ីទឹកដោះគោ

ឆ្លើយ         ជម្ងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ កើតចេញពីប្រព័ន្ធភាពស៊ាំ
របស់ក្មេងខុសប្រក្រតី មានប្រតិកម្ម      ទៅនឹងប្រូតេអ៊ីនដែល
ជាអង្គប្រកបក្នុងទឹកដោះគោ មូលហេតុដែលកើតភាពខុសប្រក្រតី       
នោះគឺ ទំនងជារឿងហ្សែន ដោយឃើញថា ប្រសិនបើមាតាឬបិតាកើតអាល់ឡ័រហ្ស៊ី  
កូនអាច   មានហានិភ័យខ្ពស់ចំពោះការកើតអាល់ឡ័រហ្ស៊ីទឹកដោះគោ

ការវិនិច្ឆ័យរោគ 

ឆ្លើយ មានប្រវត្តិអាល់ឡ័រហ្ស៊ីក្នុងក្រុមគ្រួសារ ជាពិសេសមាតាបិតា មាន​​សញ្ញា
 បង្ហាញច្រើនតែ ចាប់ផ្តើមក្នុងពេល -៦ខែ ក្រោយពេលក្មេងបានបៅ
ទឹកដោះគោ ហើយវាអាស្រ័យលើ  បរិមាណទឹកដោះគោដែលក្មេងបាន
ទទួល  រោគសញ្ញាបង្ហាញដែលបានពោលមកហើយនោះ ភាគច្រើនតែង
មានរោគសញ្ញា យ៉ាងឡើងទៅ និងមានប្រព័ន្ធ យ៉ាងឡើងទៅ និងមាន
រោគសញ្ញារ៉ាំរ៉ៃ ឈឺបាត់ៗ ហើយច្រើន  តែមានប្រវត្តិថាមាតាបិតាទទួលទាន
ទឹកដោះគោក្នុងកំឡុងពេលមានផ្ទៃពោះច្រើនជា ធម្មតា ក្នុងករណីដែលក្មេង
បៅដោះម្តាយតែម្យ៉ាង តែងរាប់ថាមាតាទទួលទានទឹកដោះគោច្រើនជាងប្រក្រតី ក្នុងកំឡុងពេលបំបៅដោះកូន

ការព្យាបាល 

ឆ្លើយ  : ការព្យាបាលដែលត្រឹមត្រូវនិងល្អបំផុតគឺ ការឈប់ទទួលទាន
ទឹកដោះគោ និងផលិតផល ដែលធ្វើពីទឹកដោះគោគ្រប់ប្រភេទ យ៉ាងហោច
ណាស់ ឆ្នាំ ហើយទើបត្រឡប់មកទទួល ទានបានជាថ្មីម្តងទៀត
        : ក្នុងករណីដែលបៅដោះម្តាយ ក៏គួរឱ្យបៅបន្ត ដោយមាតាត្រូវឈប់ទទួលទានទឹកដោះគោ និងផលិតផល ដែលផលិតចេញ
ពីទឹកដោះគោ គ្រប់ប្រភេទ ក្នុងកំលុងពេលដែលបំបៅដោះកូន
        : ការផ្តល់ទឹកដោះគោ មានប្រភេទទឹកដោះគោ សម្រាប់ក្មេងដែលអាល់ឡ័រហ្ស៊ីទឹកដោះគោ ប៉ុន្តែមានបញ្ញារឿង
តម្លៃនិងរស់ជាតិ ធ្វើឱ្យមានភាពលំបាកចំពោះមាតាបិតា ហើយយើង  មិនណែនាំឱ្យប្រើទឹកសណ្តែកសៀង ដោយសារតែក្មេងអាចអាល់ឡ័រហ្ស៊ី
ទាំងទឹកដោះ គោ និងទឹកសណ្តេកសៀង
        : ក្មេងដែលចាញ់ទឹកគោ ១៥ -៤៥ % មានឱកាសចាញ់ទឹក
សណ្តែកសៀងរួមផងដែរ

ជម្ងឺអាល់ឡ័រហ្ស៊ីទឹកដោះគោ នឹងបាត់ទៅវិញនៅពេលណា

ឆ្លើយ ៤៥ - ៥៦ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ឆ្នាំ
       
៦០- ៧៧ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ឆ្នាំ
       
៨៤ - ៨៧ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន ឆ្នាំ
       
៩០ - ៩៥ % រោគសញ្ញានឹងជាទៅវិញ នៅពេល អាយុបាន -១០ ឆ្នាំ



ការបង្ការជម្ងឺអាល់ឡ័រហ្ស៊ីចំពោះក្មេងដែលមានហានិភ័យ 

ឆ្លើយ  ឱ្យបៅដោះមាតាតែម្យ៉ាង ក្នុងកំឡុងពេល ខែដំបូង ដោយមាតាមិនចាំបាច់ឈប់ទទួល ទានទឹកដោះគោ
        
ជៀសវាងការឱ្យដូចតទៅនេះ
        :
អាហារបំប៉នផ្សេងៗ ក្នុងកំឡុងពេល ខែដំបូង
        :
ពងក្រហមក្នុងកំឡុងពេល ឆ្នាំដំបូង
        :
អាហារសមុទ្រ ក្នុងកំឡុងពេល ឆ្នាំដំបូង
       
មាតាមិនគយរទទួលទានទឹកដោះគោច្រើនខុសប្រក្រតីក្នុងកំឡុងពេល 
មានផ្ទៃពោះ (ជាពិសេស កំឡុងពេលក្រោយការមានផ្ទៃពោះ) ឬក្នុងកំឡុងពេល
ឱ្យកូនបៅដោះ ប្រសិនបើមិនអាចបៅដោះម្តាយបាន គួរឱ្យប្រភេទទឹកដោះគោ 
សម្រាប់ក្មេងដែលអាល់ឡ័រហ្ស៊ីទឹកដោះគោ


សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២

បេះដូងតូចរបស់កុមារដើរខុសប្រក្រតី

បេះដូងតូចរបស់កុមារដើរខុសប្រក្រតី


- ជំងឺបេះដូងដើរខុសប្រក្រតីក្នុងវ័យកុមារ ច្រើនតែជួបប្រទះឃើញថា បេះដូងដើរលឿនខុសប្រក្រតី កើត បាត់ៗ ។ ប្រសិនបើមិនបានទទួលការ
ព្យាបាល និងមានរោគសញ្ញានៅលើសពី ២៤ ម៉ោង អាចបណ្តាល
ឱ្យមានបញ្ហាជំងឺខ្សោយបេះដូងបាន ។
- បេះដូងដើរខុសប្រក្រតីក្នុងវ័យកុមារភាគច្រើនកើតចេញពីភាពខុស
ប្រក្រតីមកតាំងពីកំណើត ឬអាចកើតក្រោយពីមានបញ្ហាប្រឹសបេះដូងធ្លុះ                     សាច់ដុំបេះដូងរលាក ។
- ការផ្លាស់ប្តូរព្រឹត្តិកម្មផ្សេងៗ អាចជួយបង្ការជំងឺបេះដូងដើរខុសប្រក្រតីបាន ។ 

រោគសញ្ញា

ភាគច្រើនបេះដូងដើរខុសប្រក្រតីច្រើនតែមិនមានរោគសញ្ញា ប៉ុន្តែអាចសង្កេត
ឃើញមានរោគសញ្ញាមានដូចជា៖ 

- ញ័រដើមទ្រូង បេះដូងដើរលឿន ពេលគេងលក់ ឬពេលសម្រាក់ ដោយកុមារ
មិនបានយំ ឬរត់លេងនោះឡើយ ។
- ចង្វាក់ការដើររបស់បេះដូងដើរមិនទៀងទាត់ ជួនកាលដូចមានអារម្មណ៍ថាបេះដូងឈប់ដើរក៏មាន ។
- កុមារ អស់កំលាំង ឬមានអាការៈងងិតមុខ ។ 

ប្រសិនបើបេះដូងដើរខុសប្រក្រតីរហូតមិនអាចស្រូបឈាមទៅផ្គត់ផ្គង់តាម
ធម្មតាអស់រយៈពេលយូរ បេះដូង អាចឈប់ធ្វើការបាន ដូច្នេះហើយ
អាណាព្យាបាលគួរប្រញាប់នាំទៅមន្ទីរពេទ្យជាបន្ទាន់ ពេលមានអាការៈ
ទាំងនេះ ៖ 

        - ង៉ិកង៉ក អន្ទះអន្ទែងក្នុងខ្លួន
        - ដៃជើងអស់កំលាំងភ្លាមៗ
        - ងងិតមុខ ខ្យល់ចាប់
        - ដកដង្ហើមមិនចេញ
        - ណែនដើមទ្រូង ញ័រដើមទ្រូង 


ការត្រូតវិនិច្ឆ័យ 


        - សាកសួរប្រវត្តិនិងពិនិត្យរាងកាយ ពីព្រោះថាកុមារខ្លះងាចញ៉ាំកាហ្វេ ឬភេសជ្ជៈប៉ូវកំលាំងដោយមិនបានប្រាប់ឳពុកម្តាយ  ឬអាចមានជំងឺប្រភេទខ្លះ
ដូចជា ៖ ទឹកនោមផ្អែម លើសសម្ពាធឈាម ជាដើម ។

        - ពិនិត្យចង្វាក់បេះដូង (Electrocardiogram) ពេលគេងលក់ ។

        - ដាក់ឧបករណ៍តាមដានចង្វាក់បេះដូង (Holter monitor) សម្រាប់កុមារ
ដែលមានអាការៈញឹកញាប់ប៉ុន្តែមិនមានអាការៈគ្រប់ពេលនោះ ។
        - ការពិនិត្យដោយធ្វើអេកូសាស្ត្រ (Echocardiogram) ដើម្បីពិនិត្យ
មើលប្រសិទ្ធភាពការធ្វើការរបស់បេះដូង ។ 


ការសង្កេតរោគសញ្ញាការដើរខុសប្រក្រតីរបស់បេះដូងរបស់កុមារនោះ បានដោយ
ពិបាក ជាពិសេសកុមារតូចៗ ។ យ៉ាងណាក៏ដោយអាណាព្យាបាលមិន គួរមើល
រំលងរោគសញ្ញាតិចតួចណាមួយនោះឡើយ ។ ជាពិសេស គួរណែនាំឱ្យកូនៗ 
តូចៗរបស់លោកអ្នកជៀសវាងពីព្រឹត្តិកម្មផ្សេងៗ ដូចជាការញ៉ាំច្រើនខុស
ប្រក្រតី ធ្វើឱ្យលើសគីឡូ ញ៉ាំអាហារដែលមិនមានប្រយោជន៍ដល់សុខភាព ប្រាប់ពីការហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីបង្ការហានិភ័យផ្សេងៗ                              ដែលអាចកើតឡើងបាន ។
 
 

សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២

ការវះកាត់ចុងស្បែកលិង្គបុរស (Circumcision)

ការវះកាត់ចុងស្បែកលិង្គបុរស (Circumcision)

នៅបច្ចុប្បន្នមានការនិយមច្រឹបស្បែកចុងអវយវៈភេទប្រុសតាំងតែនៅតូចៗ វាអាចមានមូលហេតុដែលទាក់ទងនិងសាសនា ឬជំនឿតាំងពីអតីតមកថា  
ការច្រឹបស្បែកនេះ​​អាចបង្ការមហារីកបាន បច្ចុប្បន្នសមាគមវេជ្ជបណ្ឌិតកុមារនៃប្រទេសសហរដ្ឋអាមេរិក មិនបានណែនាំឱ្យមានការច្រឹបស្បែកចុងអវយវៈភេទដល់កុមារគ្រប់គ្នានោះទេ  
មាតាបិតា អាណាព្យាបាលគួរប្រឹក្សាយោបល់ជាមួយពេទ្យ អំពីផលវិជ្ជមាននិង
អវិជ្ជមាន ជាមុនសិន
           . ជាធម្មតាទារកទើបកើតដំបូង អវយវៈភេទប្រុសមានស្បែក
គ្របដណ្តប់ចុងអវយវៈ ជិតស្និទ មានប្រហោងតូចសម្រាប់នោមតែប៉ុណ្ណោះ ហើយពេលអាយុកាន់តែច្រើនឡើង ស្បែកអាចលាត់ចេញកាន់តែច្រើនឡើង
           . ការច្រឹបស្បែកអវយវៈភេទគឺការយកស្បែកចុងលិង្គចេញ ដោយទារកត្រូវមានសុខ ភាពរឹងមាំ ម្តាយឳពុកត្រូវយល់ដឹងនូវហេតុផលនៃការវះកាត់ គួរប្រឹក្សាយោបល់ជាមួយនិង វេជ្ជបណ្ឌិតឱ្យយល់ជាក់ច្បាស់ជាមុនសិន
           ៣. ចំពោះកុមារប្រហែលជា ៥០​ % នៅក្នុងប្រទេសសហរដ្ឋអាមេរិក
បានធ្វើការច្រឹបស្បែកប៉ុន្តែចំនួនតួលេខទាំងនៅអាស៊ីនិងអឺរ៉ុប តិចជាងនោះឆ្ងាយ
ណាស់ លើកលែងតែប្រទេសដែលកាន់ សាសនាឥស្លាម ដែលការច្រឹបស្បែក
នេះជាគោលការណ៍របស់សាសនា
           . ពេលវេលាដែលសមស្របបំផុតគឺ ក្នុងកំឡុងពេល -៣សប្តាហ៍ក្រោយពេលសម្រាល វេជ្ជបណ្ឌិតខ្លះអាចណែនាំឱ្យធ្វើក្រោយសម្រាល
បាន ១០ ថ្ងៃក៏មាន ដោយសារពេលអាយុច្រើនជាងនេះ អាចធ្វើបានដោយលំបាក ហើយការថែទាំមុខរបួសក៏មិនបានល្អពេញលេញផងដែរ ហើយភាគច្រើន ការច្រឹបស្បែកនេះធ្វើឡើងក្រោយពេលសម្រាលមិនយូរប៉ុន្មាននោះទេ រាប់ថាគឺជាការវះកាត់ដែល
មានសុវត្ថិភាព
            
       . ការសិក្សាស្រាវជ្រាវឃើញថាក្មេងដែលមានការច្រឹបស្បែកមានការឆ្លងមេរោគ តាមផ្លូវតម្រងនោម តិចជាងយ៉ាងពិតប្រាកដដល់ទៅ ១០ ដង ហើយឃើញថា អ្នក ដែលមិនបានច្រឹបស្បែកកើតមហារីកនៅ អវយវៈភេទ ច្រើនជាងតិចតួច ។ ប៉ុន្តែ  ពត៌មាននៅមិនទាន់មានច្រើនគ្រប់គ្រាន់សម្រាប់ណែនាំឱ្យក្មេងគ្រប់គ្នា ព្រោះថាការកើត មហារីកនៅអវយវៈភេទ ជាធម្មតាកើតមានតិចតួចបំផុត ។ 


     . ការវះកាត់ចំពោះក្មេងមានផលប៉ះពាល់តិចតួចបំផុត ប៉ុន្តែក៏នៅមានប្រហែលជា .- % ដូចជា មានចេញឈាម ហើម ឬឆ្លងមេរោគ ដែលសំខាន់នោះគឺការឈឺចាប់ ទោះបីជាក្មេងមិនអាចប្រាប់បានក៏ ដោយ ប៉ុន្តែវេជ្ជបណ្ឌិតជាច្រើនតែងឱ្យថ្នាំបំបាត់ការឈឺចាប់ និងថ្នាំស្ពឹកដែលមានប្រសិទ្ធិភាពក្នុងការវះកាត់ ចំពោះក្មេងតូច

ផលវិជ្ជមាននៃការវះកាត់ចុងស្បែកលិង្គបុរស

·  ការច្រឹបស្បែកនឹងកាត់បន្ថយការឆ្លងមេរោគ និងការរលាកស្បែកហ៊ុំអវយវៈភេទ ដែលជាការ កាត់បន្ថយការកើតមហារីកនៅអវយវៈភេទ
·  ការច្រឹបស្បែកកាត់បន្ថយការឆ្លងមេរោគតានការរួមរក្ស
·  ការច្រឹបស្បែកកាត់បន្ថយ ការឆ្លងមេរោគតាមផ្លូវតម្រងនោម ការឆ្លងមេរោគតាមផ្លូវតម្រងនោម  អាចបណ្តាលឱ្យកើតរោគករលៀន
·  ងាយស្រូលសំអាតនៅចុងអវយវៈភេទ
·  បង្ការការរលាកនៅស្បែកជុំវិញអវយវៈភេទបាន
 
ផលអវិជ្ជមាននៃការវះកាត់ចុងស្បែកលិង្គបុរស
·          អាចបណ្តាលឱ្យមានឈាមចេញឬឆ្លងមេរោគនៅម្តុំមុខរបួសការវះកាត់
·          ធ្វើឱ្យមានការឈឺចាប់ អាណាព្យាបាលគួរប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជាមុនទាក់ទងទៅនឹងការឱ្យថ្នាំស្ពឹក
·          គឺជាការបង្ការ ប៉ុន្តែមិនទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ថា ក្រោយពេលច្រឹបហើយនោះ និងប្រាសចាកពីការឆ្លងមេរោគឬ មហារីកបាននោះទេ

វិធីសាស្រ្ត នៃការវះកាត់ចុងស្បែកលិង្គបុរស
· សម្រាប់ក្មេង អត់បាយ និងទឹកមុនវះកាត់ ប៉ុន្តែមនុស្សចាស់មិនចាំបាច់អត់អាហារនោះទេ អ្នកជម្ងឺ គេងនៅលើគ្រែ សម្រាប់ក្មេងត្រូវចាប់ឬចង់ដៃជើង ឬឱ្យថ្នាំសន្លប់
· សំអាតអវយវៈភេទ និងថ្ងាស់ដោយទឹកថ្នាំសម្លាប់មេរោគ
· ចាក់ថ្នាំស្ពឹកត្រង់បរិវេណថ្ងាស់
· កាត់ស្បែកនៅចុងអវយវៈភេទ ហើយដេរ ប្រើក្រណាត់សំអាតមុខរបួសហើយបិទរបួស


សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២