Wednesday, January 8, 2020

ស្នេហា សេចក្តីស្រឡាញ់ ឬ ស្នេហ៍

បើតាមវចនានុក្រម ​សម្ដេច​សង្ឃ ជួន ណាត (យូនីកូដ)​អធិប្បាយថា
គុណសព្ទ៖ ដោយស្នេហា, មានស្នេហា, ព្រោះស្នេហា, ពេញស្នេហា ព.ពុ. ថា ស្នេហាសុទ្ធ
តែកើតមានឯងៗ ព្រោះជាស្វ័យប្រវត្តិឥតចាំបាច់រៀនទេ សត្វលោករមែងចេះឯង ដឹងឯងតាមធម្មតាស្រេចស្រាប់ពីកំណើត ព្រោះសាធារណសត្វមានអវិជ្ជា,តណ្ហា,កម្ម 
ជាដើមជាប្រភព សូម្បីសុខុមសត្វតូចតាច ក៏មានស្នេហាដែរ ដោយឥតបាច់រៀន
ពីគ្រូណាឡើយ ...

នាមសព្ទ ៖ សេចក្តីស្រឡាញ់ស្និទ្ធ, សេចក្តីស្រលាញ់ជាប់ចិត្ត ស្អិតដូចជ័រ ...
ពាក្យទំនឹមបុរាណថា ៖ ស្នេហ៍ពុំស្មើស្និទ្ធ ស្រឡាញ់ផ្តេកផ្តិត ពុំស្មើសង្គ្រោះ មានអត្ថន័យថា
 ការដាក់ស្នេហ៍ ពុំស្មើនឹងសេចក្តីស្និទ្ធស្នាល ត្រអាលរកគ្នាទេ, ការស្រលាញ់ផ្តេកផ្តិត ប៉ុន្តែ
ពុំសង្គ្រោះគ្នាសោះ ក៏ពុំរាប់ថាជាការស្រឡាញ់គ្នាឡើយ ។ល។

ម្យ៉ាងវិញទៀត អត្ថន័យនៃសេចក្តីស្រឡាញ់ដែលពិតប្រាកដនោះគឺចង់ឱ្យគេមាន
សេចក្តីសុខ ដូចជា ឳពុកម្តាយ​ស្រឡាញ់កូន គឺចង់ឱ្យកូនមានសេចក្តីសុខ ប៉ុន្តែនៅមានសេចក្តីស្រឡាញ់មួយបែបទៀត គឺសេចក្តីស្រឡាញ់ដែលចង់

បានគេមកធ្វើឱ្យខ្លួនយើងមានសេចក្តីសុខ បែបនេះគឺមិនមែនសេចក្តីស្រឡាញ់
ពិតប្រាកដនោះឡើយ ប៉ុន្តែវាជារាគៈ
សេចក្តីស្រឡាញ់ទាំង ២ ប្រភេទដែលយើងត្រូវចងចាំទុកនោះគឺ ៖

១. សេចក្តីស្រឡាញ់ដែលចង់បានគេមកបំពេញសេចក្តីសុខរបស់យើង
សេចក្តីស្រឡាញ់បែបនេះ ត្រូវតែបានមក ត្រូវតែយកមកឱ្យខានតែបាន
ដែលអាចបង្កឱ្យអ្នកដទៃទទួលនូវសេចក្តីទុក្ខ ឬត្រូវឈ្លោះប្រកែកជាមួយអ្នកដទៃ ។ មនុស្សជាធម្មតាតែមានជីវិតរស់នៅប្រកបដោយការពេញចិត្ត

ចូលចិត្ត មិនចូលចិត្ត ជាដើម ដោយសារតែនៅមិនបានហ្វឹកហាត់ចិត្តរបស់ខ្លួន
ឱ្យប្រសើរឡើង   នោះច្រើនតែមានសេចក្តីស្រឡាញ់ប្រភេទនេះ ។ ប៉ុន្តែនៅពេលដែលមនុស្សដែលមានការអភិវឌ្ឍន៍កាន់តែច្រើនឡើង
នោះក៏ច្រើនតែមានសេចក្តីស្រឡាញ់ប្រភេទទី ២ នោះគឺ


២. សេចក្តីស្រឡាញ់ដែលចង់ឃើញគេមានសេចក្តីសុខ    នៅពេលដែលយើងចង់ឃើញគេមានសេចក្តីសុខ 
នោះយើងក៏ចង់ធ្វើឱ្យគេមានសេចក្តីសុខ ពេលដែលយើងធ្វើឱ្យគេមានសេចក្តីសុខបានយើងក៏មានសេចក្តីសុខទៅជាមួយដែរ ។ ប្រៀបដូចជាម្តាយឳពុកដែលចង់ឃើញកូនមានសេចក្តីសុខអញ្ចឹងដែរ ។
សេចក្តីស្នេហា សេចក្តីស្រឡាញ់ដែលយើងគួរប្រាថ្នានោះ គឺសេចក្តីស្រឡាញ់ប្រភេទទី ដែលជាសេចក្តីស្រឡាញ់ពិតប្រាកដ សេចក្តីស្រឡាញ់ប្រកបដោយមេត្តាចិត្ត សេចក្តីស្រឡាញ់ដែលចង់ឱ្យអ្នកដទៃមានសេចក្តីសុខ ដូច្នេះហើយដែលយើងមានទិវា ឬថ្ងៃនៃសេចក្តីស្រឡាញ់ ប៉ុន្តែទោះបីជាមានសេចក្តីស្រឡាញ់ប្រភេទណាក៏ដោយ មិនថា សេចក្តីស្រឡាញ់ដើម្បីខ្លួនឯង  ឬសេចក្តីស្រឡាញ់ដើម្បីឱ្យអ្នកដទៃមានសេចក្តីសុខ យើងគួរពិចារណាមើលឱ្យបានល្អ ដើម្បីជាប្រយោជន៍ក្នុងការប្រើជីវិតរបស់ខ្លួន

សូមអរគុណ !!! 

មហារីកពោះវៀនធំ ជំងឺអន្តរាយដែលអាចការពារបាន

ការត្រូតពិនិត្យរកកោសិកាមហារីកពោះវៀនធំដោយការ
ថតឆ្លុះពោះវៀនធំ
(Colonoscopy)ឬការថតឆ្លុះដោយកុំព្យូទ័រ
(CT​ ​Colonography)​វាអាចការពារការកើតជំងឺមហារីកពោះវៀនធំបាន ហើយជៀសរាងការរាលដាលនៃជំងឺ ដែលមិនអាចព្យាបាលបាន។

ប្រសិនបើលោកអ្នកមានបញ្ហាដូចខាងក្រោមនេះ គូរមកប្រឹក្សាយោបល់
ជាមួយវេជ្ជបណ្ឌិតដើម្បីត្រូតពិនិត្យរកកោសិកាមហារីកអោយបានទាន់
ពេលវេលា ។
 
 ➢ អ្នកដែលមានអាយុច្រើនជាង 50 ឆ្នាំ។
អ្នកដែលមានប្រវត្តិកើតជំងឺមហារីកពោះវៀនធំឬធ្លាប់ពិនិត្យ
    ឃើញដុំសាច់ប្រភេទ
Adenoma នៅក្នុងពោះវៀន ។
នៅក្នុងក្រុមគ្រូសារមានអ្នកធ្លាប់កើតជំងឺមហារីកពោះវៀនធំ។
ធ្លាប់មានរលាកពោះវៀនរាំរ៉ៃ
មានជំងឺតំណពូជដែលទាក់ទងនិងមហារីកពោះវៀនធំ។



សូមអរគុណ មន្ទីរពេទ្យផ្យាថៃ ២

HbA1c មានប្រយោជន៍អ្វីខ្លះទៅ ?



HbA1c មានប្រយោជន៍អ្វីខ្លះទៅ ?
ជាទូទៅ វាមានតួនាទីសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យ
ជំងឺទឹកនោមផ្អែម។ កាលណាHbA1Cធំជាង 6.5% គឺអ្នកជំងឺមានកើតជំងឺទឹកនោមផ្អែមហើយ។
តាមដានជំងឺទឹកនោមផ្អែម និងការពារជំងឺជ្រៀតជ្រៀកបាន
យ៉ាងល្អប្រសើរ ។
ដោយសារគ្រាប់ឈាមក្រហមយើងមានអាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ ហេតុនេះហើយការវាយតម្លៃ
កម្រិតជាតិស្ករដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះ
អាចវាយតម្លៃជាតិស្កររបស់យើងក្នុងរយៈពេល៣ខែចុងក្រោយ។
តេស្តដើម្បីឱ្យដឹងថាតើក្នុងកំឡុងពេល 3 ខែនេះយើងគ្រប់
គ្រងជាតិស្ករបានល្អប៉ុណ្ណា ដោយការពិនិត្យមើលមធ្យមភាគ
ក្នុងរយៈពេល ៣ ខែចុងក្រោយ ។
លើសពីនេះទៅទៀត HbA1Cមានតួនាទីយ៉ាងសំខាន់ក្នុងការតាមដានប្រសិទ្ធិភាព
ព្យាបាលជំងឺទឹកនោមផ្អែម។កាលណា HbA1Cកើនឡើង
ខ្ពស់អ្នកជំងឺនឹងប្រឈមមុខនឹងផលវិបាកផ្សេងៗ
ដូចជាផលវិបាកលើភ្នែក លើតំរងនោម លើប្រពន័្ធសសៃវិញ្ញាណឬលើសសៃឈាមបេះដូងជាដើម។ ហេតុនេះហើយសម្រាប់បងប្អូនប្រជាជនដែលមានជំងឺ
ទឹកនោមផ្អែមចាំបាច់ត្រូវស្គាល់អ្វីដែលជា HbA1C 



Sunday, January 5, 2020

ស្វែងយល់ជម្ងឺមហារីកដោះ និងមហារីកដៃស្បូន



ជម្ងឺមហារីកដោះ និងមហារីកដៃស្បូន
ជាជម្ងឺដែលកញ្ឆក់យកជីវិតស្រ្តីថៃចំនួនជាច្រើន ស្ត្រីគ្រប់គ្នាតែង យល់ដឹងអំពីការត្រួតពិនិត្យដោះដោយខ្លួនឯង ហើយនៅពេលដែលអ្នកមានអាយុច្រើនជាង ៥០ ឆ្នាំឡើងទៅ អ្នកគួរទទួលការត្រួតពិនិត្យជម្ងឺដូចដែលពោលមកជាប្រចាំ ជាមួយនឹងការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ ដូចជា ការត្រួតម៉ាម៉ូក្រាម ការត្រួតពិនិត្យរោគស្ត្រីដោយវេជ្ជបណ្ឌិតរោគស្ត្រី ដើម្បីវិនិច្ឆ័យរោគជាដំបូង ។ ដោយសារតែរោគមហារីកដោះ និងមហារីកដៃស្បូន ត្រូវប្រើពេលរាលដាលយូរ ដែលក្នុងរយៈដំបូង ជម្ងឺមហារីកនៅមិនទាន់បង្ហាញរោគសញ្ញានៅឡើយ ។ ប៉ុន្តែប្រសិនបើអ្នកអាចត្រួតពិនិត្យឃើញតាំងតែដំបូង នឹងអាចព្យាបាលឳ្យជាសះស្បើយបាន ។
ប៉ុន្តែក្នុងសម័យបច្ចុប្បន្ន អ្នកជម្ងឺមហារីកជាច្រើន
មានអាយុតិចជាង ៣០ - ៤០ ដែលក្រុមជម្ងឺមហារីកនេះ ភាគច្រើនកើតមកពី តំណពួជទាំងអស់ ។ ដូច្នេះហើយ កាលបើយើងត្រួតពិនិត្យ នៅពេលអាយុច្រើនជាង ៥០ ឆ្នាំនោះ វាអាចជាហួសពេលទៅហើយ ។ ការកើតមហារីកតាំងតែអាយុនៅក្មេងវាមានផល
ប៉ះពាល់ដល់ការប្រកបមុខរបរ ដែលជាបង្គោល
ក្នុងការថែទាំក្រុមគ្រួសារ ការមានគម្រោងរៀបអាពាហ៍ពិពាហ៍ និងការមានកូន ។ ស្ត្រីគ្រប់រូបគួរយល់ដឹង ថាខ្លួនមាន
ហានិភ័យនៃការកើតជម្ងឺមហារីកតិច ឬច្រើនប៉ុណ្ណា ចាំបាច់ត្រូវត្រួតពិនិត្យ តាំងតែអាយុប៉ុន្មានឆ្នាំ ប្រើឧបករណ៍វេជ្ជសាស្ត្រអ្វីខ្លះ ។
ទាំងអស់នេះ ប្រវត្តិនៃសមាជិកក្រុមគ្រួសារ និងការត្រួតពិនិត្យខាងតំណពួជ ជាជំនួយសម្រាប់រៀបចំគម្រោងជីវិតបានយ៉ាងងាយស្រូល ។
អ្នកអាចមានហានិភ័យចំពោះការកើតជម្ងឺមហារីកសុដន់ និងមហារីកដៃស្បូន តាំងតែនៅក្មេង ហើយគួរប្រឹក្សា
យោបល់ជាមួយវេជ្ជបណ្ឌិត ក្នុងករណីដូចតទៅនេះ ៖
នៅពេលដែលសាច់ញាតិរបស់អ្នក ដូចជា មាតា បងស្រី ប្អូនស្រី 
មានប្រវត្តិដូច្នេះ គឺ
មានប្រវត្តិកើតជម្ងឺមហារីកដោះ ឬមហារីកដៃស្បូន តាំងតែអាយុតិច
ជាង ៥០ ឆ្នាំ ។
មានប្រវត្តិកើតជម្ងឺមហារីកដោះ ឬមហារីកដៃស្បូន ក្នុងមនុស្សតែមួយ ដោយមិនកំណត់អាយុ ។
មានប្រវត្តិកើតជម្ងឺមហារីកដោះទាំង ២ ខាង ដែលអាចកើតឡើងព្រមគ្នា ឬមិនកើតក៏មាន ហើយមិនកំណត់អាយុ ។
នៅពេលដែលសមាជិកក្រុមគ្រួសារអ្នក ដូចជា តាយាយខាងឪពុក តាយាយខាងម្តាយ ធំប្រុស ធំស្រី មានប្រវត្តិដូចតទៅនេះ គឺ
មានប្រវត្តិកើតមហារីកដោះច្រើនជាង ២ នាក់ឡើងទៅ ហើយក្នុងចំណោមទាំងពីរនាក់ មានម្នាក់អាយុតិចជាង ៥០ ឆ្នាំ ។
មានប្រវត្តិកើតជម្ងឺមហារីកដោះ រួមជាមួយមហារីកផ្សេងៗ មកជាច្រើន
តំណ ច្រើនគ្នា ។ ជាពិសេសជម្ងឺមហារីកដៃស្បូន មហារីកក្រពេញប្រូស្តាត ជម្ងឺមហារីកសាច់ (ឆ្អឹង ក្រពេញខ្លាញ់ សាច់ខ្លាញ់ ។ល។ )
មានប្រវត្តិកើតជម្ងឺមហារីកដោះ ចំពោះបុរសដោយមិន
កំណត់អាយុ ។
មានប្រវត្តិនៃការត្រួតពិនិត្យឃើញ មានហ្សែនខុសប្រក្រតី
ដូចជា BRCA1, BRCA2 និង TP53
ប្រសិនបើសមាជិកនៃក្រុមគ្រួសាររបស់អ្នកមានប្រវត្តិដូច
ពោលមកនេះ អ្នកគួរធ្វើយ៉ាងណា ?
អ្នកមិនប្រាកដក្នុងចិត្តថាឳកាសហានិភ័យរបស់ខ្លួន ការទទួលយោបល់
ជាមួយ វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ
ជម្ងឺទូទៅ ជំនាញខាងរោគតំណពួជ និង
រោគមហារីក អាចជួយអ្នកបាន ។
វេជ្ជបណ្ឌិតនឹងសាកសួរប្រវត្តិសមាជិកគ្រួសារអ្នកដោយលំអិត ហើយធ្វើការវិភាគទៅលើ ហានិភ័យរបស់អ្នកថាមានហានិភ័យតិច 
ឬច្រើនប៉ុណ្ណា ។
ប្រយោជន៍ដែលអ្នកទទួលបាន បន្ទាប់ពីការទទួលយោបល់ និងការណែនាំពីវេជ្ជបណ្ឌិតឯកទេស
ជម្ងឺតំណពួជ និងមហារីក
អ្នកមានអារម្មណ៍សប្បាយចិត្ត កាត់បន្ថយក្តីកង្វល់ដែលទាក់ទង
និងខ្លួនឯងថាមាន ឱកាសកើតជម្ងឺមហារីក ឬទេនោះ ។
អ្នកយល់ដឹងពីវិធីសាស្ត្រការត្រួតពិនិត្យ និងការត្រួតពិនិត្យ
សុខភាព ចំពោះវិធីសាស្ត្រដែលសមស្របនឹងខ្លួនឯង ដោយមិនចាំបាច់កង្វល់ទៅលើការជ្រើសរើសវិធីត្រួតពិនិត្យ ។
អ្នកអាចយល់ដឹងពីអត្រាគ្រោះថ្នាក់ ឬហានិភ័យនៃការកើតមហារីក របស់ខ្លួនយើង
និងមនុស្សជាទីស្រលាញ់របស់យើង រួមទាំងសមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារ ។
ប្រសិនបើអ្នកបានត្រួតពិនិត្យហើយជួបប្រទះតាំងតែរយៈ
ដំបូងអាចព្យាបាលឳ្យជាសះស្បើយបាន ។
អ្នកនៅតែជាបុគ្គលសំខាន់នៅក្នុងគ្រួសារក្នុងការមើល ថែទាំគ្រួសារ
តទៅបានដូចបុគ្គលធម្មតា ។