Saturday, February 4, 2023

តើអ្វីគឺជាជំងឺមហារីក ?

 




ថ្ងៃទី ៤ កុម្ភៈជារៀងរាល់ឆ្នាំ

ជាទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីក ។

គោលបំណងគឺដើម្បីលើកកម្ពល់ការយល់ដឹង

គឺឱ្យយើងទាំងអស់គ្នាស្វែងយល់ពីជំងឺ

ដ៏កាចសាហាវមួយនេះ ហើយអាចបង្ការនិងការពារឱ្យ

បានកាន់តែប្រសើរឡើង ។

✅ អ្វីគឺជាជំងឺមហារីក ?

មហារីក គឺជាជំងឺនៃកោសិកាដែលមានការលួតលាស់

ខុសប្រក្រតីរហូតក្លាយជាដុំមហារីក ដែលអាចទៅបំផ្លាញ

ដុំសាច់ កោសិកាដែលនៅជុំវិញ ហើយអាចរីករាលដាល

ទៅកាន់អវយវៈផ្សេងៗ ។ ហើយជំងឺមហារីកអាចកើតឡើង

នៅគ្រប់អវយវៈទាំងអស់ក្នុងរាងកាយយើង ដូចជា សួត

ថ្លើម សុដន់ ពោះវៀនធំ ជាដើម ។ ហើយបច្ចុប្បន្នបច្ចេកវិទ្យា

វេជ្ជសាស្ត្រមានការរីកចំរើនកាន់តែច្រើនឡើង ធ្វើឱ្យគុណភាព

ជីវិតការរស់នៅរបស់អ្នកជំងឺកាន់តែប្រសើរឡើង

បើទោះបីជាមិនអាចព្យាបាលឱ្យជាសះស្បើយក៏ដោយ ។

តើមហារីកកើតឡើងដោយសារអ្វី ?

នៅបច្ចុប្បន្ន មិនមានការរកឃើញពីមូលហេតុ

ឱ្យបានច្បាស់លាស់នោះទេ ប៉ុន្តែមានកត្តាជាច្រើន

ដែលអាចបង្កឱ្យកើតជំងឺមហារីក ដោយបែងចែកជា

២ ក្រុម គឺ ៖

✔កត្តាខាងក្រៅ មានដូចជា ៖

✔សារធាតុគីមីប្រភេទខ្លះ ដូចជាសារធាតុគីមីក្នុងផ្សែងបារី

ឬរថយន្ត សារធាតុពុលពីការដុត អាំង និងគីមីឧស្សាហកម្មផ្សេងៗ

✔កាំរស្មីផ្សេងៗ ដូចជាកាំរស្មី UV ពីពន្លឺព្រះអាទិត្យជាដើម ។

✔ការឆ្លងមេរោគរ៉ាំរ៉ៃ ដូចជាមេរោគថ្លើម បេ និងសេ ឬHPV ជាដើម ។

✔កត្តាខាងក្នុងរាងកាយមានដូចជា ៖

✔ហ្សែន តំណពូជ

✔បញ្ហាអ័រម៉ូនគ្មានតុល្យភាព

✔បញ្ហាប្រព័ន្ធអង់ទីករ

✔កង្វះអាហារូបត្ថម្ភ ។

✅ដើម្បីជៀសវាងពីជំងឺមហារីកគួរធ្វើយ៉ាងណា ?

✔មិនញ៉ាំបារី និងជៀសវាងការស្រូបផ្សែងបារីពីអ្នកដទៃ

✔មិនញ៉ាំគ្រឿងស្រវឹង

✔ទទួលទានអាហារដែលមានប្រយោជន៍

✔ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

✔គ្រប់គ្រងទម្ងន់ឱ្យបានល្អ

✔ចាក់វ៉ាក់សាំងការពារជំងឺមហារីក ដូចជាវ៉ាក់សាំង HPV

✔ពិនិត្យសុខភាពឱ្យបានទៀតទាត ។

☎️សាកសួរពត៌មានបន្ថែមអាចទាក់ទងតាម

តេឡេក្រាម ៖ +66946259619

#Cancer #Cancerday

#សេវាបកប្រែភាសាខ្មែរថៃ #ជក់បារី #ជំងឺបេះដូង #មន្ទីរពេទ្យផ្យាថៃ២ #Phyathai2cambodia #phyathai2 #មហារីកថ្លើម #រោគសញ្ញមហារីកថ្លើម #មហារីក​ថ្លើម