Thursday, December 15, 2022

ជំងឺស្ត្រូក(stroke) មានរោគសញ្ញាព្រមានអ្វីខ្លះ ?







ជំងឺស្ត្រូក(stroke)ជាជំងឺសរសៃឈាមខួរក្បាល

បណ្តាលមកពីកង្វះឈាមទៅចិញ្ចឹមខួរក្បាល

ដែលធ្វើឲ្យខូចកោសិកាខួរក្បាល ។ កង្វះឈាមទៅចិញ្ចឹម

ខួរក្បាលដែលបណ្តាលមកពីសរសៃឈាមស្ទះ ដាច់

បែកធ្លាយ ឬសរសៃឈាមប៉ោងផ្ទុះ មិនអាចនាំឈាម

ដែលផ្ទុកខ្យល់អុកស៊ីហ្សែនទៅដល់ខួរក្បាលបាន ។

ប្រភេទនៃជំងឺ

ដាច់សរសៃឈាមក្នុងខួរក្បាលដែលយើងគួរយល់ដឹង !

✔ “សរសៃឈាមស្ទះ” ដែលបណ្តាលមកពីការសន្សំរបស់ខ្លាញ់

ក្នុងសរសៃឈាមធ្វើឱ្យប្រសិទ្ធភាពចរន្តឈាម

ខ្សោយចុះ ធ្វើឱ្យសរសៃឈាមស្ទះ បណ្តាលមក

ពីកំណកឈាមពីបេះដូងទៅកកស្ទះនៅសរសៃឈាម

ខួរក្បាល ។

✔ សរសៃឈាមបែកធ្លាយ”

ដែលបណ្តាលមកពីបញ្ហាសរសៃឈាម

ខ្សោយ ដោយសារតែសម្ពាធឈាមឡើងខ្ពស់ ដែល

បណ្តាលមកពីជាតិខ្លាញ់ក្នុងសរសៃឈាម ធ្វើឱ្យ

ឆាប់បែកធ្លាយ រហូតបណ្តាលឱ្យមានឈាមចេញ

នៅក្នុងខួរក្បាល និងធ្វើឱ្យខួរក្បាលមានបញ្ហា ។

៥ រោគសញ្ញាព្រមាន

ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល

✔ មានអាការៈស្ពឹក ឬខ្សោយកំលាំងម្ខាងខ្លួន

ផ្ទៃមុខ ដៃ ជើង និងបាត់បង់លំនឹង ។

✔ មិនអាចគ្រប់គ្រងមាត់បាន វៀចមាត់

និយាយមិនច្បាស់ ឬមានទឹកមាត់ចេញតាមមាត់ ។

✔ គ្មានកំលាំងដើរ ឬពុំមានកំលាំងចាប់យករបស់របរផ្សេងៗ ។

✔ របបគំហើញខុសប្រក្រតី ព្រឹលភ្នែក

ឬមើលឃើញរូបភាពតែពាក់កណ្តាល ។

✔ ឈឺក្បាលស្រួចស្រាវ ។

ប្រសិនបើមានរោគសញ្ញាបង្ហាញណាមួយនោះ សូមប្រញាប់

ទៅមន្ទីរពេទ្យដែលក្បែរផ្ទះរបស់លោកអ្នកដើម្បីទទួលការព្យាបាល

ឱ្យបានទាន់ពេលវេលា ។

#ពត៌មានបន្ថែមទាក់ទងតាមតេឡេក្រាម ៖ +66946259619

#ស្ត្រូក #stroke #ជំងឺដាច់សរសៃឈាមខួរក្បាល #ស្ត្រូក #ជំងឺលើសឈាម

#សរសៃឈាមបេះដូង #សេវាបកប្រែភាសាខ្មែរថៃនៅមន្ទីរពេទ្យ

 

Tuesday, December 13, 2022

មានបញ្ហាបេះដូង ត្រូវទៅពិនិត្យអ្វីខ្លះ ?




បេះដូងគឺជាអវយវៈដ៏សំខាន់មួយសម្រាប់រាងកាយយើង

ប្រសិនបើមានបញ្ហាណាមួយដែលគិតថាបណ្តាលមកពី

បេះដូងនោះ គួរទៅជួបពេទ្យដើម្បីពិគ្រោះ ពិនិត្យ
និងព្យាបាលឱ្យបានទាន់ពេល ។ នៅក្នុងការពិនិត្យជំងឺបេះដូង

មានច្រើនបែប ច្រើនយ៉ាង ប៉ុន្តែជាដំបូងនោះ គ្រូពេទ្យអាច

ពិនិត្យដោយវិធីសាស្ត្រផ្សេងជាបឋមមានដូចជា ៖

üការវាស់ចង្វាក់បេះដូង (EKG)

ü ការធ្វើតេស្តដើរលើខ្សែពាន EST) គឺជាការពិនិត្យសមត្ថភាពបេះដូងខណៈពេលហាត់ប្រាណ

ü អេកូបេះដូង (Echo) អេកូនេះធ្វើឡើងពេលមានការធ្វើរោគវិនិច្ឆ័យបញ្ហាបេះដូង ដូចជាពាក់ព័ន្ធសមត្ថភាពច្របាច់ឈាម សាច់ដុំបេះដូង​ និងប្រឹសបេះដូងជាដើម ។

ü CT Calcium Score គឺជាការពិនិត្យកំណកកំបោរនៅក្នុងសរសៃឈាមបេះដូងដោយម៉ាស៊ីន CT ដើម្បីវាយតម្លៃពីហានិភ័យនេះជំងឺស្ទះសរសៃឈាមបេះដូង ។

üក្រៅពីនេះនៅមានការពិនិត្យដោយការ ថតសរសៃឈាមបេះដូង (Coronary Angiography) គឺជាវិធីដ៏ល្អមួយសម្រាប់កំណត់រោគសញ្ញាសរសៃឈាមបេះដូង ។

ពត៌មានបន្ថែមអាចទាក់ទងតាមតេឡេក្រាម ៖ +66946259619


Saturday, December 10, 2022

រោគសញ្ញាព្រមាន ! ជំងឺក្រួសក្នុងប្រមាត់

 



សញ្ញាព្រមានក្រួសក្នុងប្រមាត់ !
រោគសញ្ញាបង្ហាញបញ្ហាជំងឺក្រួសក្នុងប្រមាត់មានដូចជា ៖

✅ ឈឺពោះខ្លាំងត្រង់បរិវេណផ្ទៃពោះផ្នែកខាងលើខាងស្តាំ

✅ រយៈពេលឈឺចាប់ពី ១៥ នាទី រហូតដល់ច្រើនម៉ោង

✅ឈឺចុកចាក់ទៅបរិវេណស្មាខាងស្តាំ

✅ក្អួត ចង្អោរ

✅ចុកសៀត ណែនពោះ

✅ពិបាករំលាយអាហារ ឈឺផ្សាត្រង់ចុងដង្ហើម

✅សៀតណែនពោះត្រង់បរិវេណចុងដង្ហើម

ក្រោយញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន ។

✅មានក្តៅខ្លួន ឈឺពោះក្រោមឆ្អឹងជំនឺ

✅ខ្លួនឡើងលឿង ភ្នែកលឿង ។

ប្រសិនបើមានបញ្ហាទាំងនេះសូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ

ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេល ។

ពត៌មានបន្ថែមអាចទាក់ទងបានតាម តេឡេក្រាម ៖+66946259619

#មន្ទីរពេទ្យផ្យាថៃ២ #Phyathai2 #Surgery #ក្រួសក្នុងប្រមាត់ #ក្រួសក្នុងថង់ប្រមាត់

#minimallyinvasive #វះកាត់ដោយចោះ #Laparoscopic #cholecystectomy #សេវាបកប្រែភាសាខ្មែរ-ថៃ