Friday, June 17, 2022

ជម្ងឺគ្រុនឈាម ឃាតកលាក់មុខ ដែលលោកអ្នកគួរយល់ដឹង !!!

 




ជម្ងឺគ្រុនឈាម  ( Dengue )  








ស្វែងយល់ពីជំងឺគ្រុនឈាម គ្រោះថ្នាក់ដែលមិនអាចនឹកស្មានដល់

នៅពេលដែលរដូវភ្លៀងឈានចូលមកដល់ ឱកាសហានិភ័យនៃការកើត
ជម្ងឺគ្រុនឈាមក៏មានកាន់តែច្រើនឡើងផងដែរ ជាពិសេសចំពោះកុមារ  ដែលអាចបណ្តាលឲ្យមានអាការៈជ្រៀតជ្រែកធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត ។              ដូច្នោះហើយ យើងគួរមកសិក្សាពីជម្ងឺនេះឱ្យបានច្បាស់ ដើម្បីការពារ និងត្រៀម
ខ្លួនក្នុងការមើលថែទាំអ្នកជម្ងឺ 
 
ជម្ងឺគ្រុនឈាម
      ជាជំងឺមួយដែលបង្កឡើងពីវីរុសម្យ៉ាងឈ្មោះវីរុសដាំង មាន ៤ ប្រភេទ គឺប្រភេទ
ហើយមានមួសខ្លាជាភ្នាក់ងារចម្លង និងជួបប្រទះជាញឹកញាប់
ចំពោះកុមារ មានអាយុ ចាប់តាំង ពី ៥ -១៥ ឆ្នាំ​ ប៉ុន្តែនៅបច្ចុប្បន្នមានប្រទះឃើញ
ចំពោះមនុស្សពេញវ័យនិងមនុស្សធំកាន់តែច្រើនឡើង ៗ ។

រោគសញ្ញា  ចែកចេញជា ៣ កម្រិត គឺ
 
កម្រិតក្តៅខ្លួនខ្លាំង
ជាកម្រិតដែលអ្នកជម្ងឺមានអាការៈក្តៅខ្លួនខ្លាំង ដល់ទៅ ៣៨ - ៤០ អង្សាសេ ។ ហើយមានរយៈពេលពី ៣-៨ ថ្ងៃ មានរោគសញ្ញាមុខក្រហម ឈឺក្បាល អស់កំលាំង ឈឺចុកចាប់តាមសាច់ដុំ ធុញអាហារ ក្អួត ឈឺពោះ អាចមានការចេញឈាមតាម
អវយវៈខ្លះៗ ដូចជា មានចេញឈាមតាមស្បែក តាមច្រមុះ ក្អួតលាយឈាម ឬលាមកលាយឈាមជាដើម ។ 

កម្រិតធ្ងន់ 

វាកើតឡើងប្រហែល ថ្ងៃទី ៣៦ នៃមេរោគ ដែលជាកំឡុងពេលដែលកម្តៅធ្លាក់ចុះ
 និង មានផ្លាកែតចេញពីសរសៃឈាម អាចធ្វើឱ្យអ្នកជម្ងឺមានអាការៈ សន្លប់  ខ្វល់ខ្វាយ ដៃជើងត្រជាក់ ជីពចរចុះខ្សោយ សម្ពាធឈាមទាប អ្នកខ្លះអាចមានចេញឈាមខ្លាំង ជាពិសេសឈាមចេញតាមប្រព័ន្ធ ផ្លូវអាហារ ។ ប្រសិនបើបានទទួលការព្យាបាល
យ៉ាងត្រឹមត្រូវនិងទាន់ពេលវេលា អ្នកជម្ងឺអាចជាសះ ស្បើយបាន ។


.​រយៈពេលវិលមកសភាពដើមវិញ 

        គឺជារយៈពេលដែលមានការត្រឡប់មកវិញនៃប្លាកែតចូលសរសៃឈាមអ្នកជម្ងឺ មានអាការៈប្រសើរឡើង ចាប់ផ្តើមចង់ទទួលទានអាហារ នោមច្រើន ជីពរដើរឹយឺតរហូតដូចប្រក្រតី សម្ពាធឈាមត្រឡប់មក ប្រក្រតី ហើយអាចមាន
កន្ទួលក្រហមបាន ហៅថា កន្ទួល Convalescent  ។ 

ការវិនិច្ឆ័យ

        វាអាស្រ័យទៅលើរោគសញ្ញាជាការសំខាន់  ការពិនិត្យឈាមក្រោយពេលក្តៅខ្លួនបាន ២-៣ ថ្ងៃ វាបញ្ជាក់ប្រាប់ថាជារោគគ្រុនឈាម ដែលអាចឃើញថា កំហាប់
ឈាមខ្ពស់ឡើង ចំនួនគ្រាប់ឈាមសនិងកំហាប់ឈាមចុះទាប។ នៅបច្ចុប្បន្នមាន
ការពិនិត្យពិសោធន៍ ដើម្បីមើលអង់ទីគ័រមេរោគ​ អាចដឹងពីលទ្ធ ផល បានក្នុង
ពេល ២ ម៉ោង ដែលអាចជាប្រយោជន៍ចំពោះការវិនិច្ឆ័យនិងការព្យាបាល
 អ្នកជម្ងឺបាន ។ 

ការព្យាបាល 

· អ្នកជម្ងឺដែលមានក្តៅខ្លួន គួរទទួលទានទឹកឱ្យបានច្រើន ជួតខ្លួនពេលមានកំដៅខ្ពស់ប្រើថ្នាំប៉ារ៉ាសេតាម៉ុលតាមការគួរ មិនគួរប្រើថ្នាំប្រភេទអាស្ពីរីន និងថ្នាំ អៃបូប្រូហ្វីន ព្រោះអាចធ្វើឱ្យរលាកក្រពះ កំហាប់ឈាមទាប និងងាយចេញឈាម
· អ្នកជម្ងឺដែលធុញអាហារ ឬចង្អោរ ក្អួត គួរឱ្យក្រេបទឹកជាញឹកញាប់ អាចទទួលទាន ទឹកអំបិលរ៉ែ​ ទឹកផ្លែឈើ ឬទឹកផ្អែមដែលមិនមានពណ៌ក្រហម ។
· អ្នកជម្ងឺអាចជួបពេទ្យតាមណាត់រហូតជាសះស្បើយ ។
·           ប្រសិនបើអ្នកជម្ងឺក្អួតខ្លាំង អស់កំលាំង ចេញឈាមតាមច្រមុះនិងក្អួតលាយឈាម គួរ មកជួបពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាល ក្នុងមន្ទីរពេទ្យដើម្បីមើលថែឱ្យបានជិតស្និទ្ធ និងព្យាបាលទាន់ពេលវេលា ។ 


ការបង្ការ 

·        វិធីដែលល្អបំផុតគឺចៀសវាងមូសខ្លាខាំ ជាពិសេសពេលថ្ងៃ
គួរដេកក្នុងមុង ឬក្នុង បន្ទប់ដែលបិទដោយរនាំងលួស ក្នុងករណី
ដែលជៀសវាងមិនបានគួរប្រើថ្នាំមូស ។
·        កំចាត់ បំបាត់កន្លែងបង្កមូសខ្លា តាមកន្លែងទឹកដក់ដែលនៅជុំវិញផ្ទះ
ឬនៅបរិវេណ ជិតៗ និងសាលារៀនឱ្យបានជាប្រចាំ ។
·        វ៉ាក់សាំងស្ថិតនៅក្នុងកំឡុងពេលសាកល្បង ប្រសិទ្ធិភាព និងសុវត្ថិ
ភាពទំនងជា អាចនាំយកមកប្រើប្រាស់បាននៅពេលអនាគត ។
 

ប្រសិនបើអ្នកជម្ងឺមានរោគសញ្ញាដូចតទៅនេះ
ត្រូវប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់ 

អស់កំលាំងខ្លាំង ទទួលទានទឹកនិងអាហារមិនបាន ។
ចង្អោរ ក្អួតជាញឹកញាប់ ឬឈឺពោះខ្លាំង ។
មានចេញឈាម ដូចជាឈាមតាមច្រមុះ ក្អួត ឬបន្ទោរបង់លាយឈាម ។
ស្រេកទឹកគ្រប់ពេល នោមថយចុះ ។
.​ កម្តៅថយចុះ ប៉ុន្តែព្រងើយស្ងៀម ឆេវឆាវ ឥរិយាបថផ្លាស់ប្តូរ ។
ចេញញើសច្រើន ខ្លួនត្រជាក់ ពណ៌សម្បុរជាំ ឬកង្វល់ ខ្វល់ខ្វាយ ។
.​ មកពិនិត្យហើយអាការៈមិនប្រសើរឡើង ។ 


ប្រឹក្សាបញ្ហាសុខភាព
ឬការមកព្យាបាលបន្តនៅប្រទេសថៃ 
អាចទាក់ទងបានតាមរយៈតេឡេក្រាម +66946259619
អ៊ីមែល rathaneou@gmail.com 
សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២

ជំងឺពិការខួរក្បាល ជាភាវៈខុសប្រក្រតីសម្រាប់អ្នកជំងឺកុមារ....ដែលអាចព្យាបាលបាន !!!

បញ្ហាពិការខួរក្បាល....អាចព្យាបាលបាន !!!

 


ជំងឺពិការខួរក្បាល ជាភាវៈខុសប្រក្រតីសម្រាប់អ្នកជំងឺកុមារ....ដែលអាចព្យាបាលបាន !!!

ខួរក្បាលពិការ (cerebral palsy) ដែលនិយមហៅថា CP ដែលជាប្រភេទរោគសញ្ញាកើតចេញពីការគ្រោះថ្នាក់រ៉ាំរ៉ៃក្នុងខួរក្បាលដែលនៅ
មិនបានមានការវិវឌ្ឍពេញទំហឹង បង្កឱ្យមានភាពខុសប្រក្រតី នៃការធ្វើចលនា ។ 

ដោយបច្ចុប្បន្ន ជួបប្រទះអ្នកជំងឺពិការខួរក្បាលកាន់តែច្រើនឡើង ដោយសារតែភាព      ទាន់សម័យ និងសក្តានុពល ព្រមទាំងបច្ចេកវិទ្យា នៃការព្យាបាលកាន់តែទំនើបនោះ
បានធ្វើឱ្យទារកដែលកើតមុនកំណត់ ទម្ងន់តិច ដែលជាក្រុមដែលមានហានិភ័យ មានអត្រាការបាត់បង់ជីវិតធ្លាក់ចុះជាគំហុក ។ 

មូលហេតុនៃជំងឺពិការខួរក្បាល

ការគ្រោះថ្នាក់ខួរក្បាលអាចកើតឡើងក្នុងកំឡុងពេលមុនកូនកើត កំឡុងពេលកើត និងក្រោយពេលកូនកើត ។ ទោះជាយ៉ាងណាក៏ដោយ ១ ភាគ ៣ នៃកុមារដែលមាន
ជំងឺពិការខួរក្បាលនោះអាចមិនជួបប្រទះមូលហេតុដែលពិតប្រាកដ ។ 

១. ក្នុងកំឡុងពេលមុនកូនកើត 

អាចកើតចេញពីភាពខុសប្រក្រតី នៃខួរក្បាលទារកក្នុងផ្ទៃ ការឆ្លងមេរោគក្នុងកំឡុងពេលមានផ្ទៃពោះ ដូចជា កញ្ច្រិល ឬវីរុសផ្សេងៗ ឬមានមេរោគជ្រៀតជ្រេកផ្សេងៗ មានបញ្ហាប្រព័ន្ធសរសៃឈាម បញ្ហា
មេតាប៊ូលិក ឬមាតាទទួលសារធាតុពុលផ្សេងៗ ជាដើម ។ 

២. ក្នុងកំឡុងពេលសម្រាលកូន

អាចកើតចេញពីការពិបាកសម្រាលកូន សុករុំក មានចេញឈាម កង្វះ
អ៊ុកស៊ីសែន សម្រាលមុនកំណត់ កង្វះទម្ងន់ ឆ្លងមេរោគ ខ្លួនឡើងលឿង
ជាតិស្កចុះ ខួរក្បាលទទួលគ្រោះថ្នាក់ ឬមានឈាមចេញក្នុងខួរក្បាលក្នុង
ខណៈពេលកើត ជាដើម ។

៣. ក្រោយពេលសម្រាលកូន 

  • មានការរីកលួតលាស់យឺត
  •  មានការស្វិតសាច់ដុំជាពិសេសសាច់ដុំដៃជើង បង្កឱ្យមានការពិបាកចាប់
    យកអីវ៉ាន់ ពិបាកដើរ អ្នកខ្លះប្រឹងខ្លាំងធ្វើឱ្យមានការឈឺចាប់ មានឆ្អឹងខុស
    ប្រក្រតី អាចធ្វើឱ្យសន្លាក់ខុសប្រក្រតីបាន ។ 
     
  • សាច់ដុំចុះខ្សោយ ធ្វើឱ្យមានការពិបាកឈរ ដើរ ឬអង្គុយបាន ។ 
  • ការបឺត លេប ឬផឹកទឹកដោះ ធ្វើដោយមិនមានប្រសិទ្ធភាព ទំពារអាហារ
    មិនបាន ហើយងាយឈ្លក់អាហារ ។​
     
  • ភាពខុសប្រក្រតីផ្សេងៗ មានដូចជា សតិបញ្ញាខុសប្រក្រតី សមត្ថភាពក្នុងការរៀនសូត្រទាបជាងធម្មតា បញ្ហាព្រឹត្តិកម្ម ឬអារម្មណ៍ ដូចជា បាក់ទឹកចិត្ត ឬមានអាការៈប្រកាច់ រួមផងដែរ ។

វិធីសាស្ត្រព្យាបាល 

ការថែទាំការព្យាបាលកុមារដែលមានបញ្ហាពិការខួរក្បាល ចាំបាច់
ត្រូវមានការសហការពីកុមារ ក្រុមគ្រួសារ និងក្រុមគ្រូពេទ្យព្យាបាល ដោយមានការព្យាបាលដែលសមស្របតាំងពីទារក ដែលធ្វើឱ្យទារកមានការអភិវឌ្ឍកាន់តែប្រសើរជាងការព្យាបាលនៅពេលកុមារ
ធំឡើងហើយ ។ ការព្យាបាលនោះ គឺអាស្រ័យប្រភេទនៃជំងឺ និងការធ្ងន់ធ្ងរនៃ
ជំងឺ ផងដែរ ។ 

ការថែទាំការព្យាបាលអ្នកជំងឺកុមារដែលមានខួរក្បាលពិការនោះ ត្រូវមាន
ការរួមសហការពីក្រុមវិជ្ជាជីវៈ ដែលប្រកបដោយ វេជ្ជបណ្ឌិតផ្នែកកុមារ គ្រូពេទ្យផ្នែកការអភិវឌ្ឍ ការរីកលួតលាស់ គ្រូពេទ្យកុមារផ្នែកខួរក្បាល សល្យពេទ្យផ្នែកខួរក្បាល សល្យពេទ្យផ្នេកឆ្អឹងនិងសន្លាក់ ពេទ្យផ្នែកស្តា​     កាយនីតិសម្បទា ជាដើម ។ 

វិធីសាស្រ្តការព្យាបាលជារួមមានដូចជា ៖ 

  • ការធ្វើចលនា ដែលធ្វើឱ្យមានការធ្វើចលនាដូចប្រក្រតី និងបង្កាភាវៈជ្រៀតជ្រេកដែលអាចកើតឡើងបាន ។  
  • ការធ្វើកាយសម្បទា ដើម្បីបន្ថែមការប្រើសាច់ដុំ ហ្វឹកការលេប បឺត ជំនាញការធ្វើកិច្ចកម្មប្រចាំថ្ងៃ ជាដើម ។ 
  •  ការព្យាបាលដោយថ្នាំ ដើម្បីកាត់បន្ថយអាការៈសាច់ដុំរឹង 
  • ការព្យាបាលដោយការវះកាត់ 
  •  ការព្យាបាលផ្សេងៗ ដូចជា ការកែខៃបញ្ហាភ្នែក និងការស្តាប់ ការព្យាបាល
    ការប្រកាច់ និងការព្យាបាលដោយកត្តាផ្លូវចិត្តជាដើម ។ 


ដូច្នេះហើយ ប្រសិនបើមាតាបិតាមានទារកដែលមានភាពខុសប្រក្រតីខាងដើមនោះ
គួរប្រញាប់យកកូនរបស់លោកអ្នកមិនពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាន
ការវិនិច្ឆ័យដែលត្រឹមត្រូវ និងការព្យាបាលដែលសមស្របតទៅ ។ 

ប្រឹក្សាបញ្ហាសុខភាព
ឬការមកព្យាបាលបន្តនៅប្រទេសថៃ 
អាចទាក់ទងបានតាមរយៈតេឡេក្រាម +66946259619
អ៊ីមែល rathaneou@gmail.com 

សូមអរគុណមន្ទីរពេទ្យផ្យាថៃ ២ 
 

ស្ត្រីជាម្តាយ​គ្រប់រូប ​គួរតែយក​ចិត្តទុកដាក់ថែទាំរាងកាយ កំលុងពេលមានផ្ទៃពោះ​ ដើម្បីធានាសុវត្ថិភាព​របស់ទារក

សម្រាប់ស្ត្រីមានផ្ទៃពោះ
ស្ត្រីជាម្តាយ​គ្រប់រូប ​គួរតែយក​ចិត្តទុកដាក់ថែទាំរាងកាយ
កំលុងពេលមានផ្ទៃពោះ ដើម្បីធានាសុវត្ថិភាព​របស់ទារក