៥ រឿងគ្រោះថ្នាក់ដែលអាចកើតឡើងបានក្នុងរដូវភ្លៀង
រដូវភ្លៀងបានចូលមកដល់ហើយ ធ្វើឱ្យអាកាសធាតុប្រែប្រួលញឹកញាប់
អាចបង្កផលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងបង្ក គ្រោះថ្នាក់ដោយសារកត្តាជាច្រើន
ហើយគ្រោះថ្នាក់ទាំងនោះយើងមិនគួរធ្វេសប្រហែស គួរប្រុងប្រយ័ត្ន គ្រោះថ្នាក់ទាំងនោះមានដូចជា
៖
១. គ្រោះថ្នាក់ដោយសារជំងឺឆ្លង
អ្វីដែលយើងគួរប្រុងប្រយ័ត្នជាដំបូងក្នុងកំឡុងពេលរដូវភ្លៀងនោះគឺ “ជំងឺឆ្លង”
ដោយសារតែបម្រែបម្រួលអាកាសធាតុធ្វើឱ្យមានសភាពសើមក្នុងរដូវភ្លៀង
ជាឱកាសធ្វើឱ្យយើងងាយឆ្លងមេរោគ ដោយសារតែរាងកាយយើងចុះខ្សោយ
ហើយជំងឺដែលយើងជួបប្រទះជាញឹកញាប់ក្នុងរដូវភ្លៀងនោះគឺ ផ្តាសាយធំ រលាកផ្លូវដង្ហើម ។
វិធីបង្ការជំងឺទាំងនេះយើងអាចធ្វើបានដោយវិធីងាយៗ
ដោយគ្រាន់តែព្យាយាមធ្វើឱ្យរាងកាយកក់ក្តៅ
និងស្ថិតនៅក្នុងកន្លែងដែលមានអាកាសចេញចូលបានល្អ និងមិនគួរនៅជិតដែលមានជំងឺទាំងនេះ
ព្រោះជំងឺនេះងាយនឹងឆ្លងបានតាមរយៈការក្អក និងកណ្តាស់ ។
ហើយជំងឺមួយទៀតដែលងាយឆ្លងផងដែរគឺរោគតាមផ្លូវអាហារ
ដោយការទទួលទានអាហារដែលមានលាយឡំនឹងមេរោគ ដែលបណ្តាលឱ្យមានការរាករុសភ្លាមៗ
ការពុលអាហារ ឈឺពោះខ្លាំង រាក និងមានគ្រុនក្តៅ
ដូច្នេះនៅក្នុងរដូវភ្លៀងគួរទទួលទានអាហារដែលមានអនាម័យ ឆ្អិនល្អ ។
២. គ្រោះថ្នាក់កើតចេញពីឧបទ្ទវហេតុចរាចរ
“រដូវភ្លៀង” គឺជាពេលដែលងាយកើតឧបទ្ទវហេតុ ដោយសារតែពេលភ្លៀងធ្កាក់ផ្លូវរអិល
ប្រសិនបើអ្នកបើកបរខ្វះការ
ប្រុងប្រយ័ត្ន ក៏កើតគ្រោះថ្នាក់ ដល់ខ្លួនឯង និងអ្នកដទៃបានដោយងាយ ។ អ្វីដែលសំខាន់បំផុតនោះគឺ “ការបើកបរដោយប្រុងប្រយ័ត្ន”
មិនធ្វេសប្រហែស ម្យ៉ាងទៀតគួរឆៀកសភាពរថយន្ត
ឱ្យបានទៀងទាត់ កង់ រថយន្ត ភ្លើង ឬហ្វ្រាំងត្រូវមាន
សភាពល្អជានិច្ច ។ ប្រសិនបើអ្នកបើបរគ្រប់គ្នាអនុវត្តិ
បានខ្ជាប់ខ្ជួននោះ ឧបទ្ទវហេតុក៏នឹងថយចុះយ៉ាងពិតប្រាកដ ។

៣. គ្រោះថ្នាក់ដោយសារភ្លើងឆក់
គ្រោះថ្នាក់ម្យ៉ាងទៀតគឺបណ្តាលមកពីភ្លើងឆក់ កើតឡើងដោយសារភ្លើងអគ្គិសនីខូច
ឬជួនកាលយើងត្រូវភ្លៀងទទឹកហើយមកបើកកុងតាក់ជាដើម ។ ហេតុការណ៍បែបនេះយើងអាចបង្កាបាន
ដោយគ្រាន់តែយើង
ប្រុងប្រយ័ត្នបន្ថែម ត្រួតពិនិត្យសភាពកុងតាក់ ឧបករណ៍ប្រើប្រាស់ដែលទាក់ទងនឹងអគ្គិសនី ជាដើម ។

៤. គ្រោះថ្នាក់ដែលកើតឡើងដោយសត្វសាហាវ
សត្វកាចមានពិស ច្រើនតែលាក់ខ្លួនទីងងឹង កំបាំង
ឬកន្លែងត្រជាក់សើម សត្វពិសដូចជា ពស់ ជាដើម
តែងមកជាមួយរដូវភ្លៀង ។ ដូច្នេះហើយដើម្បីបង្ការហេតុការណ៍
ដែលយើងមិនអាចស្មានដល់នោះគឺពេលដើរកាត់កន្លែង
ដែលមានដុះស្មៅខ្ពស់ ឬទីកន្លែងកំបាំងជាដើមនោះ
គួរមានអ្វីការពារខ្លួន ដូចជាពាក់ស្បែកជើងខ្លុបជាដើម ។

ជាពិសេសពស់មានពិស បើវាចឹកហើយនោះ អាចមានគ្រោះថ្នាក់ដល់អាយុជីវិតបាន
យើងគួរស្វែងយល់
ពីវិធីសង្គ្រោះបឋម ដូចជា សំអាតកន្លែងពស់ចឹក ច្របាច់ឈាមត្រង់បរិវេណពស់ចឹកចេញ ហាមយក
មាត់បឹងឈាមចេញ និងមិនគួរញ៉ាំថ្នាំដែលមានផ្សំ
ជាមួយអាស្ពីរីន ដោយសារតែអាស្ពីរីនជំរុញឱ្យពិស
កាន់តែខ្លាំងឡើង ហើយមិនគួរចងខ្សែឬរឹតត្រង់បរិវេណ
ពស់ខាំខ្លាំងពេកទេ ព្រោះអាចធ្វើឱ្យឈាមទៅចិញ្ចឹម
ចុងដៃចុងជើងមិនគ្រប់គ្រាន់ ហើយគួរប្រញាប់
បញ្ជួនទៅពេទ្យភ្លាមៗ ។

៥. គ្រោះថ្នាក់ពីរន្ទះបាញ់
ខ្យល់ព្យុះ ភ្លើងខ្លាំង មានជាញឹកញាប់ ហើយច្រើនតែ
មានរន្ទះបាញ់ រឿយៗ ផងដែរ ជាគ្រោះថ្នាក់ដែលអាចកើតឡើងដល់មនុស្សគ្រប់វ័យ
ជាពិសេស ពេលដែលស្ថិតនៅកន្លែងដែលស្រឡះ ។ បើសិនជាយើងនៅក្នុងទីស្រឡះ ពេលភ្លៀងមកគួររកកន្លែងជ្រកដែលជាអគារធំរឹងមាំ មិនគួរឈប់ជ្រកនៅក្រោមដើមឈើនោះឡើយ
ប្រសិនបើយើងនៅកន្លែងស្រឡះ មិនមានអគារអ្វីដែលអាចជ្រកបានគួរអង្គុយទាបៗ
ឱ្យខ្លួនយើងនៅទាបបំផុត គួរដោះគ្រឿងអលង្ការផ្សេងៗ ដែលបង្កឱ្យកើតរន្ទះបាញ់ដូចជា គ្រឿងប្រាក់
មិនគួរប្រើទូរស័ព្ទ ក្នុងពេលមានព្យុះភ្លៀង ជាដើម ។

បំរាមទាំងនេះជានឹងជួយឱ្យយើងមានសុវត្ថិភាព
បានប្រសិនបើយើងអនុវត្តិបានល្អ ជៀសវាងអន្តរាយដែលតែងមានក្នុងរដូវភ្លៀងនេះ ។

អរគុណមន្ទីរពេទ្យផ្យាថៃ ២