Tuesday, March 31, 2020

គួរធ្វើយ៉ាងណាពេលមានរោគសញ្ញាប្រព័ន្ធផ្លូវដង្ហើម ?






គួរធ្វើយ៉ាងណាពេលមានរោគសញ្ញាប្រព័ន្ធផ្លូវដង្ហើម ?
ប្រសិនបើយើងមានរោគសញ្ញាណាមួយដែលទាក់ទងនឹងប្រព័ន្ធផ្លូវអាហារនោះ គួរអនុវត្តខ្លួនដូចខាងក្រោម ៖

១. ពាក់ម៉ាស  ដើម្បីការពារការចម្លងមេរោគ ។
២. នៅពេលមានក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះដោយក្រដាស់
អនាម័យ រួចហើយ បោះចោលក្នុងធុងសម្រាម បន្ទាប់មកត្រូវលាងដៃគ្រប់ពេល ។
៣. គួរនៅឱ្យឃ្លាតពីអ្នកដទៃ យ៉ាងហោចណាស់ ១ ម៉ែត្រ ។
៤. គួរឈប់ធ្វើការ / រៀន យ៉ាងហោចណាស់ ១៤ ថ្ងៃ អាស្រ័យតាមរោគសញ្ញា ឬ ធ្វើតាមការណែនាំរបស់គ្រូពេទ្យ ។
៥. គួរលាងដៃដោយសាប៊ូ ឬជេលលាងដៃឱ្យបានញឹកញាប់ ។ 
៦. មិនគួរប្រើរបស់រួមជាមួយអ្នកដទៃ 
៧. បោកសំអាតសម្លៀកបំពាក់ និង  របស់របរប្រើប្រាស់ជាប្រចាំ ។
៨.​ ប្រសិនបើមានអាការៈ​កាន់តែធ្ងន់ធ្ងរឡើងគួរ   ប្រញាប់ទៅជួបពេទ្យ​។


សូមអរគុណមន្ទីរពេទ្យផ្យាថៃ ២


គួរសង្កេតមើលថាតើអ្នកមាន ហានិភ័យពីជំងឺ Covid-19 ឬអត់ ?



មានប្រវត្តិធ្វើដំណើរមកពីកន្លែងដែលមានការរាតត្បាត / ប្រកបមុខរបរដែលទាក់ទងនឹងអ្នកទេសចរ ដែលមកពីតំបន់ហានិភ័យ / ធ្លាប់នៅជិតស្និទ្ធនឹងអ្នកជំងឺដែលមានឆ្លងមេរោគ ។



 ​​⏩ ប្រសិនបើមាន
តើមាន អាការៈ ក្តៅខ្លួន ក្អក ហៀរសំបោ ឈឺក ពិបាកដកដង្ហើម ឬអត់ ?
ក្នុងករណីដែលមានរោគសញ្ញាណាមួយក្នុងបណ្តារោគសញ្ញាទាំងនេះ ត្រូវទទួលការពិនិត្យនិងព្យាបាលជាបន្ទាន់ ។ 

⏭ ប្រសិនបើមិនបានទៅកន្លែងដែលរាតត្បាត ឬធ្លាប់ជិតស្និទ្ធជាមួយអ្នក ដែលមានជំងឺនោះទេ ។ 
ក្នុងករណីដែលមិនមាននោះ ត្រូវមើលថែខ្លួនឯងតាមប្រក្រតី បើមានរោគ
សញ្ញា គួរទៅពិនិត្យនៅពេទ្យជិតផ្ទះ ។ត្រូវសង្កេតអាការៈខ្លួនឯង ១៤ ថ្ងៃ

បើមានរោគសញ្ញាគួរទៅពិនិត្យ នៅពេទ្យដើម្បីតាមដានរោគសញ្ញា  ។

អ្នកដែលគួរទទួលការពិនិត្យជាបន្ទាន់នៅមន្ទីរពេទ្យ គឺអ្នកដែលមាន

ហានិភ័យទៅនឹងជំងឺ COVID-19 ដូចខាងលើនេះ ។




សូមអរគុណមន្ទីរពេទ្យផ្យាថៃ ២