Wednesday, November 27, 2019
Tuesday, November 26, 2019
កាព្យរំលឹកអំពីអក្សរខ្មែរ
កាព្យរំលឹកអំពីអក្សរខ្មែរ
-ខ្មែរពីព្រេងនាយ ចង់ឲ្យបានងាយ ប្រើពាក្យរឹងៗ
ត្រង់ពាក្យដែលត្រូវ ប្រើគ្រឹង្គ ឬស្រឹង្គ អ្នកអានពុំដឹង
ពាក្យទាំងពីរនេះ ។
-តើគ្រឹង្គ ឬស្រឹង្គ ដោយពុំបានដឹង ព្រោះខ្លួនពុំចេះ
នាំឲ្យច្រឡំ ដ្បិតឥតចំណេះ សំស្ក្រឹតមិនចេះ
ធ្វើម្ដេចនឹងយល់ ។
-ហេតុនេះបានជា ខ្មែរទាំងអស់គ្នា ក្នុងគ្រា ឆ្ងែឆ្ងល់
នាំគ្នាលុបតួ គ មិនឲ្យសល់ ថែមទាំងលុបដល់
ម នេះទៅផង ។
ព្រោះស ទាំងបី អានឮសម្ដី ដូចគ្នាតែម្ដង
តើទុកធ្វើអ្វី នាំឲ្យតែឆ្គង លប់ចោលរំលង
កុំឲ្យចង្អៀត ។
-ចំណែកខាងលាវ សម័យព្រាវៗ ក៏នាំគ្នាឆ្លៀត
លុបតួអក្សរ ជប់ពីរបង់សៀត កម្រនឹងឆ្លៀត
បង្កើតវិញបាន ។
-លាវលុបតួ-យ និងតួ ឆ-ឈ វគ្គ-ដ
ប៉ុន្មាន
និងតួ -ធ-ក គ-ម ពីរប្រាណ បូករួមទៅបាន
ដប់ពីរអក្សរ ។
-សម័យនេះលាវ សរសេរព្រាវៗ អស់ភាពបវរ
ត្រង់ពាក្យប្រើយ- ប្រើ-គ អក្សរ លាវឃ្លាតអំណរ
រកត្រូវទៅហើយ ។
-ហេតុនោះខ្មែរយើង កុំធ្វើទើងមើង យល់ការឈ្លើយៗ
គិតលុបអក្សរ តួខ្លះចោលឡើយ បើលុបច្នោះហើយ
ទៅជាមនុស្សព្រៃ។
ប្រទេសធំៗ គេប្រឹងនិយម រាល់យប់រាល់ថ្ងៃ
អក្សរភាសា ជាតិគេឲ្យថ្លៃ កុំឲ្យចង្រៃ
រូបរឹតជាតិបាន។
-បណ្ឌិតសភា គេលើកឲ្យជា បណ្ឌិត្យដ្ឋាន
សម្រាប់ឲ្យជាតិ ឡើងខ្ពស់ថ្កើងថ្កាន ទើបជាតិគេបាន
ថ្កុំថ្កើងជានិច្ច ។
សម្ដេចព្រះសង្ឃរាជ្យ ជួន ណាត
ជោតញ្ញាណោ
Monday, November 25, 2019
Sunday, November 24, 2019
Wednesday, November 13, 2019
Tuesday, November 12, 2019
Friday, November 8, 2019
កញ្ចប់ឆ្លុះក្រពះពោះវៀន
មហារីកពោះវៀនធំ ងាយស្រួលពិនិត្យ ព្យាបាលបានទាន់ពេលវេលា....
ទម្រាំតែដឹង.....ថាកើតជំងឺមហារីកពោះវៀនធំនោះ
កោសិកាមហារីកបានរាលដាលទៅកន្លែងផ្សេងហើយ !!!
ដូច្នោះហើយ គួរពិនិត្យ ឆ្លុះក្រពះពោះវៀន ដើម្បីជៀសវាង
មហារីកពោះវៀនដែលអាចកើតឡើងបាន ...
ដូច្នោះហើយ គួរពិនិត្យ ឆ្លុះក្រពះពោះវៀន ដើម្បីជៀសវាង
មហារីកពោះវៀនដែលអាចកើតឡើងបាន ...
ប្រសិនបើយើងជួបប្រទះកាន់តែលឿននោះ
គ្រូពេទ្យក៏អាចព្យាបាលឱ្យជាសះស្បើយបាន
ទាន់ពេលវេលាផងដែរ .......
ទាន់ពេលវេលាផងដែរ .......
សូមអរគុណមន្ទីរពេទ្យផ្យាថៃ ២
Subscribe to:
Posts (Atom)