ជំនាញនៃការកត់កំចំណាំដើម្បីងាយយល់
ក្នុងករណីដែលអ្នកនិយាយយូរដោយមិនឈប់ឱ្យអ្នកបកប្រែបានប្រែ
អ្នកបកប្រែត្រូវកត់ចំណាំដើម្បីជំនួយការចងចាំឱ្យប្រែបានគ្រប់តាមអ្វីដែ
លអ្នកនិយាយបាននិយាយ តាមគោលការណ៍
ការកត់ចំណាំមានដូច
ខាងក្រោម ៖
មិនកត់គ្រប់យ៉ាងដែលបានឮ
តែត្រូវស្តាប់និងចាប់ចំណុចសំខាន់ឱ្យបានជាមុនទើបកត់ ។
កត់អ្វីដែលពិបាកចាំ ដូចជា លេខ អក្សរកាត់ មាត្រាវាស់ ខ្នាត លក្ខណៈ
និងឈ្មោះ ដូចជាឈ្មោះមនុស្ស ឈ្មោះកន្លែងជាដើម ។ល។
អាចកត់ជាសញ្ញា ឬរូបភាព
អក្សរកាត់ ទោះជាយ៉ាងណាក៏ដោយគឺជាអ្វី
ដែលសាមីខ្លួន គឺអ្នកបកប្រែដឹងភ្លាមៗថា សញ្ញា រូបភាព
ឬអក្សកាត់នោះ
មានន័យយ៉ាងណា ។
មានន័យយ៉ាងណា ។
កត់ដោយអក្សរធំៗ ងាយស្រួលអាន
។
ក្រដាស ឬសៀវភៅដែលប្រើក្នុងការកត់ចំណាំគួរមានទំហំសមល្មមនឹងដៃ អ្នកបកប្រែ
អាចកាន់ដៃម្ខាងបាន ដោយដៃម្ខាងទៀតប្រើកាន់ប៊ិច ។