Monday, November 26, 2018

ទឹកស្អាត



ទឹកស្អាត ដើម្បីឱ្យបេះដូងដើរបានល្អ និងសម្បុរស្រស់ស្អាត យើងគួរទទួលទានទឹក ១
កែ​វមុនគេង ។យើងដឹងហើយថា ទឹកគឺជាសារធាតុយ៉ាងសំខាន់សំរាប់ជីវិត​​ ហើយវា
ដើរតួរយ៉ាង
សំខាន់ ដូចជាសម្រាប់ទទួលទាន​ លាងសម្អាត ចំអិន និងសារៈប្រយោជន៏
ផ្សេងៗជាច្រើនទៀត។ សូម្បីតែរុក្ខជាតិ និងសត្វ ក៏ត្រូវការទឹកសម្រាប់ទ្រទ្រង់ជីវិតដែរ

តើអ្នកធ្លាប់ឆ្ងល់ទេថា ​ហេតុអ្វីបានជាទឹក មានសារៈសំខាន់យ៉ាងនេះ? តើការ
ទទួលទានទឹកបែបណា ដើម្បីទទួលបាននូវសុខភាពល្អ? 

បរិមាណទឹកស្អាត ដែលអ្នកទទួលទានបានគ្រប់គ្រាន់ សម្រាប់តម្រូវការរបស់រាង
កាយ និងជួយសំអាតរាងកាយ ផ្តល់សំណើមដល់ស្បែក ឲ្យរលោងភ្លឺថ្លា។ មិនតែប៉ុណ្ណោះការទទួលទានទឹកស្របតាមពេលវេលាដែលត្រឹមត្រូវ ផ្តល់នូវរាង្គកាយ
មានផាសុខភាពល្អ

ផ្នែកពិនិត្យសុខភាព



                                                ផ្នែកពិនិត្យសុខភាព​មន្ទីរពេទ្យផ្យាថៃ​2
 ដើម្បីសុខភាពលោកអ្នក ដើម្បីបង្កាបញ្ហាផ្សេងៗដែលអាចកើងឡើងដោយមិនបានដឹងជា
មុន នោះលោកអ្នកគួរតែពិនិត្យសុខភាពយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ។ នៅមន្ទីរពេទ្យ
ផ្យាថៃ២ មានកញ្ចប់ពិនិត្យសុខភាពជាច្រើនប្រភេទដែលអាចតម្រូវទៅតាមអាយុ ឬតម្រូវការ
របស់លោកអ្នកបាន និងប្រកបដោយតម្លៃសមរម្យ ព្រមទាំងមានសេវាដ៏ប្រសើរផងដែរ ។
ក្រៅពីនោះនៅមានសេវាការបកប្រែជួនលោកអ្នកដែលមានបញ្ហាការទំនាក់ទំនងផ្នែកភាសា មិនតែប៉ុណ្ណោះយើង មានសេវាការធ្វើណាត់ការកក់ឡានសម្រាប់លោកអ្នកដែលមក
ពិនិត្យសុខភាពទៀតផង ។
 ផ្នែកបេះដូង មន្ទីរពេទ្យផ្យាថៃ ២ បាងកក   
 


Wednesday, October 31, 2018

ជំនាញនៃការកត់កំចំណាំ


ជំនាញនៃការកត់កំចំណាំដើម្បីងាយយល់ 


ក្នុងករណីដែលអ្នកនិយាយយូរដោយមិនឈប់ឱ្យអ្នកបកប្រែ​បានប្រែ 
អ្នកបកប្រែត្រូវកត់ចំណាំដើម្បីជំនួយការចងចាំឱ្យប្រែបានគ្រប់តាមអ្វីដែ
លអ្នកនិយាយបាននិយាយ តាមគោលការណ៍ ការកត់ចំណាំមានដូច
ខាងក្រោម ៖ 


មិនកត់គ្រប់យ៉ាងដែលបានឮ តែត្រូវស្តាប់និងចាប់ចំណុចសំខាន់ឱ្យបានជាមុនទើបកត់ ។
កត់អ្វីដែលពិបាកចាំ ដូចជា លេខ អក្សរកាត់ មាត្រាវាស់ ខ្នាត លក្ខណៈ 
និងឈ្មោះ ដូចជាឈ្មោះមនុស្ស ឈ្មោះកន្លែងជាដើម ។ល។  
អាចកត់ជាសញ្ញា ឬរូបភាព អក្សរកាត់ ទោះជាយ៉ាងណាក៏ដោយគឺជាអ្វី
ដែលសាមីខ្លួន គឺអ្នកបកប្រែដឹងភ្លាមៗថា សញ្ញា រូបភាព ឬអក្សកាត់នោះ    
មានន័យយ៉ាងណា
កត់ដោយអក្សរធំៗ ងាយស្រួលអាន
ក្រដាស ឬសៀវភៅដែលប្រើក្នុងការកត់ចំណាំគួរមានទំហំសមល្មមនឹងដៃ អ្នកបកប្រែ
អាចកាន់ដៃម្ខាងបាន ដោយដៃម្ខាងទៀតប្រើកាន់ប៊ិច